បង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម-ហុងគ្រី

បង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាម-ហុងគ្រី - ảnh 1
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅហុងគ្រី (VOV)

        Vovworld-ស្ថិតនៅអឺរ៉ុបកណ្ដាល GDP របស់ហុងគ្រីទទួលបានប្រមាណ១៩៧
ពាន់​លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចំណូលជាមធ្យមលើមនុស្សម្នាក់ជិត២មឺន
​ដុល្លារ​អាមេរិក។ តាំងពីប៉ុន្មានឆ្នាំក្នុងទស្សវត្សទៅ៦០ ហុងគ្រីបានស្វែងរករបៀប​
សេរី​ភាពខឿនសេដ្ឋកិច្ចនិងតាំងពីឆ្នាំ១៩៩០បានផ្ទេរប្តូរទាំងស្រុងទៅខឿនសេដ្ឋកិច្ច
ទីផ្សារ។​ តាំងពីឆ្នាំ១៩៩៧ ខឿនសេដ្ឋកិច្ចបានអភិវឌ្ឍន៍យ៉ាងស្ថិរភាព GDP មាន
កំណើនពី៤ដល់​៥%ក្នុងមួយឆ្នាំ។ ស្ដីពីកិច្ចការបរទេសនាបច្ចុប្បន្ន ហុងគ្រីបាន
អាទិភាព​សមាហរណកម្មស៊ីជម្រៅក្នុងសហភាពអឺរ៉ុប ពង្រឹងទំនាក់ទំនងជាមួយ
ប្រទេស​ជិតខាងដំបន់ជំរុញទំនាក់ទំនងដៃគូប្រពៃណីនៅអាស៊ី-អាគ្នេយ៍ ក្នុងនោះ
វៀត​ណាម​ជាអាទិភាពជួរមុខមួយ។ ហុងគ្រីក៏យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍
​ទំនាក់​ទំនងជាមួយបណ្ដាប្រទេសទ្វីបអាស៊ី ពិសេសគឺបណ្ដាខឿនសេដ្ឋកិច្ច​ទើប
​នឹងលេចចេញ ចាត់ទុកការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម​
ដើរតួនាទីសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របើកចេញទៅបូព៌ារបស់ខ្លួន។

កម្រាស់ប្រពៃណីទំនាក់ទំនងសហប្រតិបត្តិការក្នុងអំឡុង៦ទសវត្សកន្លងមក

        ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងសហប្រតិបត្តិការលើច្រើនវិស័យវៀត
ណាម-ហុងគ្រីមានកម្រាស់ប្រវត្តិសាស្ត្រជិត៦៥ឆ្នាំ។​ ហុងគ្រីបានលៃទុកឲ្យវៀត​
ណាមការគាំទ្រនិងជួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងបុព្វហេតុការពារនិងកសាងប្រទេស
ជាតិ។ ក្នុងចលនា វៀតណាមយើងខ្ញុំនៅក្បែរមិត្ត ហុងគ្រីបានរៀបចំការបរិច្ឆាក​
ឈាមនិងរៃអង្គាសសម្ភារៈជាច្រើនលើកសំរាប់វៀតណាម។ បន្ទាប់ពីហុងគ្រី​ផ្លាស់
ប្តូររបបនយោបាយក្នុងប៉ុន្មានឆ្នាំដើមទសវត្សទី៩០​ទោះបីជាទំនាក់ទំនង​រវាង
ប្រទេសទាំងពីរបានថយចុះក្តី ប៉ុន្តែចាប់ពីឆ្នាំ១៩៩២ ទំនាក់ទំនងមិត្តភាព​និង
សហប្រតិបត្តិការប្រពៃណីបានស្ដារឡើងវិញ។

        កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការ​
អភិវឌ្ឍន៍សកម្ម តំលៃពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៣ទទួលបាន១៤៨​លាន​ដុល្លារ
​អាមេរិក។ គិតមកដល់ខែសីហាឆ្នាំ២០១៤ តំលៃពាណិជ្ជកម្មទ្វេភាគី​ទទួលបាន
១១៣,៥លានដុល្លារអាមេរិក។ នាបច្ចុប្បន្នហុងគ្រីមានគំរោងការ FDI ចំនួន១២នៅ
មានប្រសិទ្ធភាពនៅវៀតណាមដោយមានចំនួនទុនចុះបញ្ជីគឺ​៤៧,៣លានដុល្លារ
អាមេរិក។ ក្នុងនោះលេចធ្លោគឺគំរោងការក្រុមហ៊ុនចំកាត់ Crest Asia វៀតណាមដែល
បានបង្កើតនាឆ្នាំ២០០៨ដោយមានចំនួនទុន​វិនិយោគ​ប្រមាណ៤០លានដុល្លារ
អាមេរិក។

        ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហុងគ្រីចាត់ទុកវៀតណាមជាដៃគូ​អាទិភាព
ក្នុងគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) របស់ខ្លួន​តាំងពីឆ្នាំ
២០០៤មក កម្មវិធី ODA បានចាប់ផ្ដើមបានអនុវត្តជាមួយគំរោងការ​ចិញ្ចឹម​ត្រីទឹក
សាបនិងគណៈប្រតិភូវៀតណាមមួយចំនួនទៅហុងគ្រីផ្លាស់ប្តូរបទ​ពិសោធន៍។​
ប្រភពទុនសន្យា ODA របស់ហុងគ្រីសំរាប់វៀតណាមបានកើនឡើង​ជា​បន្តបន្ទាប់
តាមបណ្ដាឆ្នាំ។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងអំពី
សហប្រតិបត្តិការវប្បធម៍នាខែមិនាឆ្នាំ២០១៣ដើម្បីបង្កើតមូលដ្ឋាន​បង្កើនកិច្ច
សហប្រតិបត្តិការលើវិស័យនេះ។ អប់រំបណ្ដុះបណ្ដាលជាវិស័យ​សហប្រតិបត្តិការ
ប្រពៃណីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះហុងគ្រីបាន​វាយ​តំលៃខ្ពស់និងបង្ក
លក្ខណៈសំរាប់សហគមន៍ជនវៀតណាមនៅហុងគ្រីសម្រប​ខ្លួននៅប្រទេសសាម៉ី។ នាបច្ចុប្បន្នសហគមន៍ជនវៀតណាមនៅហុងគ្រីមាន​ប្រមាណ៤ពាន់នាក់។

ដំណើរទស្សនកិច្ចបង្កើតកំលាំងចលករជំរុញទំនាក់ទំនងរវាងវៀតណាម-ហុងគ្រី

        ឆ្លងផុតពីរាល់ការសាកល្បង​ទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-
ហុងគ្រីក្នុងប៉ុន្មានឆ្នាំកន្លងមកបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ ពិសេសគឺទំនាក់ទំនង​
នយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ នាពេលថ្មីៗនេះគឺ​ដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទៅហុងគ្រី។
ដំណើរទស្សនកិច្ចបានបើកចេញឱកាសសហប្រតិបត្តិការជា​ច្រើន​សំរាប់ប្រទេស
ទាំងពីរ។​ ក្នុងគោលនយោបាយឆ្ពោះទៅបុព៌ារបស់ខ្លួន ហុងគ្រី​បាន​វាយតំលៃខ្ពស់
និងយកចិត្តទុកដាក់ជាពិសេសបង្កើនទំនាក់ទំនងជាមួយ​វៀតណាម។ ដំណើរ
ទស្សនកិច្ចនៅវៀតណាមលើកនេះរបស់ប្រធានាធិបតី Ader Janos ត្រូវបានសង្ឃឹម
នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្ដា​គំរោងការសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ​លើកទឹកចិត្តអង្គភាពអាជីវកម្ម​នៃប្រទេសទាំងពីរស្វែងយល់
សក្ដានុភាពតម្រូវការរបស់គ្នានិងផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់ដែលយកចិត្ត
ទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ