បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចអោយដំណើការរៀបចំខឿនសេដ្ឋកិច្ចឡើងវិញនៅវៀតណាម

ការរៀបចំឡើងវិញ ការវិនិយោគសាធារណះ និងអង្គភាពអាជីវកម្មរដ្ឋត្រូវបានចាត់ទុក ជាវិស័យសំខាន់ចំនួន 2  របស់គំរោងការណ៏មេ រៀបចំឡើងវិញខឿនសេដ្ឋកិច្ចវៀត
ណាម។ នេះក៏គឺជា ខ្លឹមសារនៃ សិក្ខាសាលា ដែល​​បានប្រព្រឹត្តិទៅ នាថ្ងៃទី ៣ ឧសភា  នៅទីក្រុងហាណូយ ជាមួយការចូលរួមរបស់ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញការសេដ្ឋ
កិច្ចចំនួន 100នាក់។

បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចអោយដំណើការរៀបចំខឿនសេដ្ឋកិច្ចឡើងវិញនៅវៀតណាម - ảnh 1
បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចអោយដំណើការរៀបចំខឿនសេដ្ឋកិច្ចឡើងវិញនៅវៀតណាម(internet))

ការវិនិយោគសាធារណះនៅវៀតណាម ផ្អែកទៅលើ ប្រភពស្នូលចំនួន៣ គឺ៖ ទុន
ពីថវិការរដ្ឋ ( ស្មើ 40 % ក្នុងដំណាកកាល 1995-2011) ទុនកំចី ពី​យប័ណ្ណជាតិ​​និងទុន កំចីពីបរទេស (ឡើងដល់ជិត 37% នាឆ្នាំ 2010) ។ ដោយការ វិនិយោគទូលំទូលាយ 
គ្មានប្រសិទ្ធភាព​ក្នុងរយះពេលកន្លងទៅបានរួមចំណែកធ្វើអោយបំណុលសាធារណះ  កើនឡើងយ៉ាងខ្ពស់ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គិតដល់ដំណាច់ឆ្នាំ2010  បំណុលសាធារណះរបស់វៀតណាម គឺ 56,7% នៃGDP។ តាមអ្នកជំនាញការសេដ្ឋកិច្ច
 Vu Dinh Anh ថា៖ ក្នុងរយះពេលជិតៗ នេះ បំណុលសាធារណះកើនឡើងផង ពេល
ដែល ការវិនិយោគសាធារណះ  មាននិន្នាការ ថយចុះ។ មូលហេតុគឺ គំរោងការវិនិយោគ ជាច្រើន គ្មានលទ្ធភាពសង់បំណុលដើម និងបំណុលការប្រាក់ ដូច្នេះធ្វើអោយកើត
មានឡើងការខ្វះថវិកា ប៉ុន្តែ នៅត្រូវខ្ចីទុន ដើម្បីវិនិយោគ។ លោក Vu Dinh Anh បាន ចាត់ទុកថា៖ ការរៀបចំវិនិយោគសាធារណះឡើងវិញ ត្រូវប្រមូលផ្តុំទៅលើការលើក
កំពស់ប្រសិទ្ធភាពប្រទុនវិនិយោគ៖

“ទ្រង់ទ្រាយវិនិយោគសាធារណះ ក្នុងរយះពេល 5-10 ឆ្នាំ ខាងមុខនេះសំខាន់ 
ពឹងផ្អែក ច្រើន ទៅលើទ្រង់ទ្រាយកំណើនសេដ្ឋកិច្ច តាមនោះ នៅរក្សារអត្រាប្រមូល
ផ្តុំ ថវិកា នៅកំរិតទាបជាង…។ក្នុងសភាពការណ៏ ប្រភពកំលាំងនៅមានកំរិតដូច្នេះ 
គឺចាំបាច់  ផ្តោតទៅលើ បណ្ដាគំរោងការណ៍ ដែលមានប្រសិទ្ធភាពបំផុត។ ”

ដើម្បីរៀបចំឡើងវិញ ការវិនិយោគសាធារណះ  ក្នុងស្ថានភាពនាបច្ចុប្បន្ន  តាមអ្នក
ជំនាញការសេដ្ឋកិច្ចវៀតណាមជាច្រើននាក់ថា៖​ត្រូវត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះ ការវិនិយោគសាធារណះ ។ បណ្ឌិត Tran Dinh Thien ប្រធាន វិទ្យាស្ថាន  សេដ្ឋកិច្ច វៀតណាម បានអោយដឹងថា៖

“យើងត្រូវកាត់បន្ថយ ការវិនិយោគគ្មានប្រសិទ្ធភាព  ពីព្រោះ ​បើពិភាក្សារអំពី
ការ វិនិយោគ ហើយការវិនិយោគខ្វះប្រសិទ្ធភាព​ ដូច្នេះ គ្មានពេលណាដែលយើង
ម្ចាស់បានទេ។ បញ្ហានៅទីនេះ មិនមែនជាបរិមាណទេ សំខាន់គឺប្រសិទ្ធភាព។  ”  

​ចំពោះការរៀបចំឡើងវិញអង្គភាពអាជីវកម្មរដ្ឋ  បណ្តាអ្នកជំនាញការណ៏ចាត់ទុកថា៖អង្គភាពអាជីវកម្មរដ្ឋត្រូវធ្វើជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ច។ក៏ប៉ុន្តែ​ក្នុងរយះពេលវែង​១ អង្គភាពអាជីវកម្មរដ្ឋធ្វើសកម្មភាពអន់ខ្សោយ​ មិនសក្តិសមនឹងទំហំ​នឹងតួ​នាទីរបស់ខ្លួន
ទេ។អតិតរដ្ឋមន្រ្តីពាណីជ្ជកម្មTruong Dinh Tuyen  ចាត់ទុកថា៖ត្រូវកំណត់បណ្តាផ្នែក​
របរ​ដែលត្រូវការមានការចូលរួមរបស់អង្គភាពអាជីវកម្មរដ្ឋ​នឹងអត្រាចូលរួមប្រកបដោយ
ភាព

ជាក់ស្តែង។​រួមជាមួយការជំរុញខ្លាំងការធ្វើភាគហ៊ុនដល់ក្រុមអង្គភាពអាជីវកម្មនេះ​​គឺត្រូវ
ដាក់ អង្គភាពអាជីវកម្មរដ្ឋចូលក្នុងបរិយាកាសប្រកួតប្រជែងដោយសមភាពជាមួយអង្គ ភាពអាជីវកម្មចុំណុះសមាសភាពផ្សេងៗ​ នឹងផ្លាស់ប្តូរថ្មីវិធីអភិបាលកិច្ចការអង្គភាពអាជីវ
កម្មរដ្ឋ។តាមអតិតរដ្ឋមន្រ្តីក្រសួងផែនការ​វិនិយោគ Tran Xuan Gia ថា៖អង្គភាពអាជីវកម្ម រដ្ឋត្រូវការចូលរួមក្នុងបណ្តាវិស័យទាក់ទិនដល់ការការពារប្រទេស​សន្តិសុខ​សុវត្ថិភាព
សង្គម។បណ្តាវិស័យនៅសល់​គឺទុកឲ្តឯកជនធ្វើ។រដ្ឋគ្រាន់តែគ្រប់គ្រងនឹងហូតព័ន្ធតែ
ប៉ុណ្ណោះ។​អ្នកជំនាញការណ៏  Le Dang Doanhចាត់ទុកថា៖

          “អង្គភាពអាជីវកម្មអគ្គីសនី គឺគ្រាន់តែធ្វើអគ្គីសនីប៉ុណ្ណោះអង្គភាពអាជីវកម្មប្រេង
ឧស្ម័ន​គឺប្រកបរបរប្រេងឧស្ម័នតែប៉ុណ្ណោះ។​មិនត្រូវធ្វើអចលនវត្ថុ​ឫ​ទីផ្សរហ៊ុនឡើយ។
ខ្ញុំគិតថាក្នុងរយះពេលខាងមុខនេះបណ្តាអង្គភាពអាជីវកម្មរដ្ឋនឹងធ្វើសកម្មភាពប្រកប
ដោយប្រមូលផ្តុំជាង​​ មានគោលដៅជាក់ស្តែងជាងនឹងបំពេញភារកិច្ចដែលបានប្រគល់
ជូន”។

          បណ្តាអ្នកជំនាញការសេដ្ឋកិច្ចក៏ព្រមានថាអង្គភាពអាជិវកម្មនិមួយៗត្រូវការផ្លាស់
ប្តូរថ្មីវិធីគ្រប់គ្រង​ជាជំហានៗ​បង្កើនគុណភាពការងារអភិបាលកិច្ចការផ្ទៃក្នុង ផ្សាយព័ត៍
មាន ដោយតម្លាភាព​​នឹងវិនិយោគយ៉ាងសមរម្យដល់ការអភិវឌ្ឃន៏ពាណីជ្ជសញ្ញា​នឹងបច្ចេ
កវិជ្ជាថ្មី​។បានដូច្នេះការរៀបចំរចនាសំព័ន្ធខឿនសេដ្ឋកិច្ចទើប​ពង្រីកបាន​ប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ