|
បង្កើនយន្តការនិងប្រភពកំលាំងពលំដើម្បីអភិវឌ្ឍន៍កសិកម្មជនបទ (ntmoi.vinhphuc.gov.vn) |
Vovworld-បង្កើនយន្តការនិងប្រភពកំលាំងអភិវឌ្ឍន៍កសិកម្មជនបទជា
ខ្លឹមសារស្នូលនៃសន្និសីទទូទាំងប្រទេសបូកសរុប៥ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋាន
លេខ៦១ស្ដីពីគំរោងការណ៍ លើកកំពស់តួនាទីការទទួលខុសត្រូវរបស់សមាគម
កសិករវៀតណាមដំណាក់កាល២០១០-២០២០ដែលបានរៀបចំនាថ្ងៃទី៣កក្កដា
ឆ្នាំ២០១៥។ នាថ្ងៃទី២០សីហាគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសហការជា
មួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទទស្សនាវដ្តីកុម្មុយនីស្តបានរៀបចំ
សិក្ខាសាលាជំរុញឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មកសិកម្មជនបទផ្សាភ្ជាប់
នឹងកសាងជនបទថ្មី។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh ប្រធានគណៈកម្មាធិការ
បញ្ជាកម្មវិធីគោលដៅជាតិស្ដីពីកសាងជនបទថ្មីបានធ្វើការជាមួយខេត្តក្រុងដំបន់
ជាច្រើនអំពីបញ្ហាដែលទាក់ទិនដល់ការកសាងជនបទថ្មីដែរ។
ឃុំជិត១០%ទទយលបានបទដ្ឋានជនបទថ្មី
នៅទូទាំងប្រទេសនាបច្ចុប្បន្នមានឃ។ចំនួន៨៨៩និងស្រុកកំនួន៥ទទួលបាន
បទដ្ឋានជនបទថ្មី។ សន្ទស្សន៍នេះបានអះអាងនូវលទ្ធផលដែលទទួលបាននៃកម្មវិធី
គោលដៅជាតិកសាងជនបទថ្មីគឺជាសមស្របនឹងទឹកចិត្តប្រជាជន។ បណ្ដាដំបន់
ដែលទទួលបានបទដ្ឋានទាំង១៩អំពិជនបទថ្មីមានសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រសិទ្ធិភាព
និរន្តរភាពប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមព្រមៗគ្នាទំនើប។ រាល់បទដ្ឋាន
នោះបានរួមចំណែកជាក់ស្ដែងបនីយកម្មគោលដៅប្រជាជនសម្បូរធូធារប្រទេសជាតិ
ខ្លាំងមាំមួនសង្គមប្រជាធិបតេយ្យសមភាពអរិយ្យធម៍នៅដំបន់ជនបទ។
ជាច្បាស់ណាសថា ដោយការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រព័ន្ធនយោបាយទាំង
មូលនិងការជួយជ្រោមជ្រែងចូលរួមសកម្មរបស់ប្រជាជន កម្មវិធីកសាងជនបទថ្មី
ក្រោយរយៈពេល៤ឆ្នាំអនុវត្តលើទូទាំងប្រទេសទទួលបានលទ្ធផលសកម្មជាច្រើន។
ភារកិច្ចស្នូលនៅចំពោះមុខនិងប្រចាំ
ភារកិច្ចស្នូលនៅចំពោះមុខនៃកម្មវិធីគោលដៅជាតិកសាងជនបទថ្មីគឺបក្សភាគគ្រប់
ជាន់ថ្នាក់រដ្ឋអំណាចរណសិរ្សមាតុភូមិត្រូវយល់ដឹងដ៏ជ្រាលជ្រៅនូវអត្ថន័យកសាង
ជនបទថ្មីចាត់ទុកនេះជាភារកិច្ចនយោបាយស្នូលប្រចាំ។ លោក Vuong Dinh Hue
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា៖
“កសាងជនបទថ្មីទទួលបានជោគជ័យដែរឬទេសំខាន់បំផុតគឺបញ្ហាការយល់ដឹង។
ទី២គឺតួនាទីស្ថាប័នផ្នែកនានាក្នុងការរៀបចំអនុវត្តនិងមុនបង្អស់គឺតួនាទីរបស់បក្ស
ភាគរដ្ឋអំណាចគ្រប់ជាន់ថ្នាក់។ ទី៣គឺផ្លាស់ប្តូរថ្មីអភិវឌ្ឍន៍លើកកំពស់ប្រសិទ្ធិភាពនៃ
សេដ្ឋកិច្ចសហប្រតិបត្តិការ។”
នាពេលខាងមុខក្នុងកាលៈទេសៈសមាហរណកម្មស៊ីជម្រៅដែលទាមទាការ
ផលិកម្មកសិកម្មត្រូវលើកកំពស់គុណភាពប្រសិទ្ធិភាពដើម្បីឈររឹងមាំនិងប្រកួត
ប្រជែងនោះ រដ្ឋាភិបាលវៀតណាមបានអាទិភាពបង្កើនគ្រប់ប្រភពកំលាំងដើម្បី
អភិវឌ្ឍន៍កសិកម្ម។ ស្ដីពីប្រការនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានលើក
ច្បាស់ថា៖
“ឥឡូវនេះយើងផលិតកម្មតាមរូបសណ្ឋានបុគ្គលតូចតាចគឺយើងមិនប្រកួត
ប្រជែងបានឡើយ។ តួនាទីនៃសេដ្ឋកិច្ចគ្រួសារនៅតែធំធេងប៉ុន្តែត្រូវស្ថិតក្នុងការ
ចងសម្ព័ន្ធផលិតកម្មដ៏ធំ។ ទី២គឺចលនាប្រជាកសិករម្ចាស់ការជំរុញរៀបចំរចនា
សម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ។”
រួមជាមួយភារកិច្ចនៅចំពោះមុខនិងប្រចាំនោះ បក្សនិងរដ្ឋវៀតណាមក៏យក
ចិត្តទុកដាក់ដ៏ជ្រាលជ្រៅដល់បញ្ហាឧស្សាហូបនីយកម្មទំនើបភាវុបនីយកម្ម
កសិកម្មត្រួតពិនិត្យបំពេញបន្ថែមបទដ្ឋានជាតិអំពីកសាងជនបទថ្មីដំណាក់កាល
ទី១ (២០១១-២០១៥)និងឆ្ពោះទៅការលាតត្រដាងកម្មវិធីគោលដៅជាតិកសាង
ជនបទថ្មីដំណាក់កាលទី២ (២០១៦-២០២០)ផងដែរ៕