បង្កើនយន្តការសហការនៅ តំបន់ត្រីកោណ។

Vovworld-សន្និសីទ លើកទី ៨ របស់ប្រទេសទាំង ៣ កម្ពុជា ឡាវ វៀតណាម (CLV)
ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណ ដំណើរការក្នុងរយៈពេល២ ថ្ងៃគឺថ្ងៃទី២៤-២៥ ខែវិច្ឆិកា 
។ សន្និសីទពិនិត្យឡើងវិញនូវការអនុវត្ត​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់
នេះដល់ឆ្នាំ២០២០ក៍ដូចជាសេចក្តីកត់ហេតុអនុស្សារណះយោគយល់ស្តីពីយន្តការ
អនុគ្រោះនៅ តំបន់ត្រីកោណ ។ សន្និសីទក៍បាន ពិនិត្យឡើងវិញ នូវសមិទ្ធផល អនុវត្ត  
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់និងកំណត់ ទិសដៅសហប្រតិបត្តិការក្នុងដំណាក់
កាលថ្មីផងដែរ។
យន្តការសហការសំខាន់ នៃប្រទេសទាំង៣ វៀតណាម- ឡាវ-កម្ពុជា។
តំបន់ត្រីកោណអភិវឌ្ឍន៍រវាងខែត្រេព្រំដែននានារវាងប្រទេសទាំង៣កម្ពុជា ឡាវ វៀត
ណាមត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៩តាមការផ្តើមគំនិតរបស់ សម្តេច នាយករដ្ឋមន្រ្តី
កម្ពុជាហ៊ុន សែន ដោយមានការគាំទ្ររបស់ នាយករដ្ឋមន្រ្តីឡាវនិងវៀតណាម។អាច
និយាយបានថា៖រហូតមកដល់ពេលនេះកិច្ចស​ហប្រតិបត្តិការ CLVនៅ តំបន់ត្រីកោណ
ជាយន្តការសហប្រិតបត្តិការសំខាន់រួមចំណែករក្សាស្ថេរភាពសន្តិសុខនយោបាយ
សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនរវាងប្រទេសទាំង៣។នាពេលកន្លងទៅកិច្ចសហប្រតិ
បត្តិការនៅក្នុងតំបន់នេះនាំមកនូវលទ្ឋផលសកម្មជាច្រើន។សកម្មភាពផ្លាស់ប្តូរពាណិជ្ជ
កម្មត្រូវបានជំរុញខ្លាំងនិងបែបបទពាណិជ្ជកម្មកែលំអជាជំ​ហានៗ។ល្បឿនកំណើន
ផលិតផល ក្នុងស្រុកសរុប(GDP)មានប្រមាណ១០%ក្នុង១ឆ្នាំនិង​ប្រាក់ចំណូលគិតតាម
មនុស្សម្នាក់នាឆ្នាំ២០១៣មាន១.៣៤០ដុល្លារអាមេរិក។


                        

បង្កើនយន្តការសហការនៅ តំបន់ត្រីកោណ។ - ảnh 1

វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនៅ តំបន់ត្រីកោណអភិវឌ្ឍន៍
ខែត្រនានារបស់វៀតណាមក្នុងតំបន់នេះបាននិងកំពុងបង្កើនកិច្ច​សហប្រតិបត្តិការ
ជាមួយខែត្រនានានៅភាគខាងត្បូងឡាវនិងខែត្រនានានៅភាគឥសាន កម្ពុជា។លើស
ពីនេះទៀតតំបន់នានានៅបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មជាពិសេសគឺការលើក
កំពស់ប្រសិទ្ឋភាពផ្លាស់ប្តូរ ពាណិជ្ជកម្មនៅច្រកព្រំដែនជាមួយ កម្ពុជា និងឡាវដោយ
ការសឋម្រួលបែបបទ ពាណិជ្ជកម្មជាច្រើន។នៅក្នុងវេទិការដៃគូ ដើម្បីអភិវឌ្ឍន៍តំបន់
ត្រីកោណនៅទីក្រុងBuon Me Thuot វៀតណាមនាខែមេសាឆ្នាំ២០១៤នេះឧបនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានលើកច្បាសើថា៖“ ខែត្រនានាត្រូវតែ
ប្រមូល​ផ្តុំពង្រីកហេដ្ឋា​រចនាសម្ព័ន្ឋ  ​មណ្ឌលសេដ្ឋកិច្ចច្រកទ្វាព្រំដែន  មណ្ឌលពាណិជ្ជ
កម្ម​ផ្សារពាណិជ្ជកម្មព្រមទាំង​បង្កលក្ខណះងាយស្រួលបំផុតសំរាប់ការដឹកអ្នកដំណើរ
និងទំនិញ។ខែត្រនានាគប្បីអណុវត្តផែនការមេអនុម័តដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ប្រកប  ដោយប្រសឋិទ្ឋភាព ផ្សារភ្ជាប់ជាមួយផែនការអភិវឌ្ឍន៍នៅតំបន់និមួយៗ
ជាមួយផែនការ អភិវឌ្ឍន៍តំបន់ត្រីកោណ ជាដើម។  “
រួមជាមួយការ អភិវឌ្ឍន៍តំបន់ត្រីកោណ ប្រទេសទាំង៣នៅ​ធ្វើសុក្រិដយន្តការបែ​ងចែក
ប្រភពវិនិយោគឲ្យសមស្របនិងបង្កើន​ការឃ្លាំមើលរបស់បណ្តាក្រសួងស្ថាប័នផ្នែកក្នុង
ការអនុវត្តកិច្ចព្រមព្រៀងពោលខាងលើរវាងប្រទេសទាំ៣ទៀតផង។នាបច្ចុប្បន្ននេះ ប្រទេសទាំ៣កំពុងពិនិត្យមើលការបង្កើតគណះកម្មាធិការចម្រុះ កម្ពុជា ឡាវ វៀតណាម
សំដៅឃ្លាំមើលនិងឧបត្ថម្ភការអនុវត្តបណ្តាគោលនយោបាយនិងកិច្ចព្រមព្រៀងនានា។
រីឯភាគីវៀតណាមវិញលោកNguyen Manh Tien អនុប្រធានគណះកម្មាធិការកិច្ចការ
បរទេសនៃរដ្ឋសភាអះអាងថា៖“យោងទៅតាមការផ្តួចផ្តើមគំនិតផ្លាស់ប្តូរថ្មីនិងកលើក
កំពស់ប្រសិទ្ឋភាពក្នុងសកម្មភាព  រដ្ឋសភា វៀតណាមបានបង្កើនការ​ងារឃ្លាំមើល
អនុវត្តរាល់សេចក្តីសំរេចចិត្តក្នុងនោះមាន​សេចក្តីសំរេចចិត្តពាក់ព័នដល់ តំបន់ត្រីកោណ
អភិវឌ្ឍន៍ ផង។ប៉ុន្តែកិច្ចសហប្រតិបត្តិការនៅក្នុងតំន់នេះនាពេលកន្លងមកមិនទាន់មាន
ប្រសិទ្ឋភាពខ្ពស់ដូចការទន្ទឹមរង់ចាំនៅឡើយ។ដោយហេតុនេះរដ្ឋសភា វៀតណាមបាន
នាំចេញសំណើរសំដៅបង្កើនការគួបផ្សំនៃ គណះកម្មាធិការ នៃប្រទេសកម្ពុជា ឡាវ
 វៀតណាមក្នុងបំណងប្រជាជននៅតំបន់នេះទទួលបានផលចំណេញពីបណ្តាគោល
នយោបាយពោលខាងលើ។“
ការប្តេជ្ញាកសាង តំបន់ត្រីកោណអភិវឌ្ឍន៍នៅតំបន់ព្រំដែនរវាងប្រទេសទាំង៣ជាភារកិច្ច
អាទិភាពចម្បងរបស់វៀតណាមនិយាយដោយឡែកនិងប្រទសទាំង៣និ​យាយរួមុំហេតុ
ដូច្នេះការចូលរួមសន្និសីទកំពូល CLV ដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណលោក នាយករដ្ឋមន្រ្តីវៀតណាមNguyen Tan Dung​  សម្តេច នាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន និងលោក
នាយករដ្ឋមន្រ្តីThongsin Thammavong ប្រមូលផ្តុំ​ពិនិត្យមើលយន្តការគោលនយោបាយអនុ
គ្រោះសំរាប់តំបន់នេះពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណងសាមគ្គីភាព
ជាពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយឡាវ ព្រមទាំងពង្រឹង​ទំនាក់ទំនង
លើគ្រប់វិស័យជាមួយកម្ពុជានាពេលខាងមុខ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ