បង្កើនអាត្រាកម្មាភិបាលវ័យក្មេងនិងកម្មាភិបាលជានារីក្នុងបក្សភាគខេត្តក្រុងទូទាំងប្រទេសវៀតណាម

(VOVworld)-រហូតមកដល់ពេលនេះ បក្សភាគនៅបណ្តាខេត្តក្រុងនានាចំនួន៥០ ក្នុងចំណោម៦៨លើទូទាំងប្រទេសបាននិងកំពុងដំណើរការមហាសន្និបាតបក្ស អាណត្តិ២០១៥-២០២០ និងត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំង ប្រទេសបក្សកុម្មុយនិស្តវៀតណាម។ ក្នុងចំណោមនេះ បក្សភាគខ្លះមានភាព លេចត្រដែតយ៉ាងច្បាស់លាស់អំពីកម្រិតកំណត់កម្មាភិបាលវ័យក្មេងនិងកម្មាភិ បាលជានារីក្នុងគណៈកម្មាធិការបក្សភាគផងដែរ។

បង្កើនអាត្រាកម្មាភិបាលវ័យក្មេងនិងកម្មាភិបាលជានារីក្នុងបក្សភាគខេត្តក្រុងទូទាំងប្រទេសវៀតណាម - ảnh 1
សមាជិការសភានីតិកាលទី១៣ក្នុងពេលសម្រាកសម័យប្រជុំ

        ក្នុងការពិភាគ្សាអំពីរបាយការណ៍នយោបាយនៅមហាសន្និបាតបក្សភាគ​ខេត្តក្រុងនានាលើទូទាំងប្រទេសវៀតណាម សុទ្ធតែផ្តោតសំខាន់ទៅលើបញ្ហា ធំៗជាច្រើនដោយគោលដៅ “អភិវឌ្ឍន៍សេដ្ឋកិច្ចជាបញ្ហាស្នូល ហើយកសាងបក្ស
ជាគ្រឹះស្ថាន”។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់និមួយៗបានជ្រើសរើសកត្តាប្រៀប ខ្លាំងរបស់ខ្លួនដើម្បីធ្វើការប្រគួតប្រជែងសម្រាប់ការអភិវឌ្ឍន៍ដូចជា កសិកម្ម
ឧស្សាហកម្ម សេវាកម្មឬទេសចរណ៍។ មានបក្សភាគខ្លះបានដាក់ចេញគោលដៅ លោតផ្លោះសម្រាប់៥ឆ្នាំខាងមុខដោយជាក់ស្តែងជាអាទិ៍៖ ដូចជាបក្សភាគក្រុង
ហូជីមិញ ប្រមូលផ្តុំជុសជួលនិងអភិវឌ្ឍន៍នគរ រីឯបក្សភាគខេត្ត Khanh Hoa វិញ
ប្រមូលផ្តុំ ទៅលើផ្នែកកសិកម្មផ្តល់តម្លៃបន្ថែមខ្ពស់ជាដើម។

        ផ្តោតសំខាន់ទៅលើការងារកសាងបក្ស

        ចំពោះការងារកសាងបក្ស បក្សភាគខេត្តក្រុងនានា សុទ្ធតែយកសេចក្តី សម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីបញ្ហាចំបាច់មួយចំនួនក្នុងការងារកសាងបក្សនា
បច្ចុប្បន្ន និងសារាចរណ៍លេខ 03 របស់ការិយាល័យនយោបាយស្តីពីការសិក្សា និងរៀនសូត្រតាមគំរូសីលធម៌លោកប្រធានហូជីមិញ ធ្វើជាទីបង្អែកសម្រាប់ការ
អនុវត្ត។ លោក Mai Tien Dung លេខាគណៈកម្មាធិការបក្សខេត្ត Ha Nam បាន
ឲ្យដឹងថា៖

        “ការងារកសាងបក្សនៅតែជាបញ្ហាស្នូលក្នុងនោះ យើងខ្ញុំយកចិត្ត ទុកដាក់
ទៅលើបញ្ហាអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ ដោយ
តភ្ជាប់ជាមួយនឹងសារាចរណ៍លេខ ០៣របស់ការិយាល័យនយោបាយ។ ទន្ទឹម
ជាមួយគ្នានោះ យើងខ្ញុំក៏បានយកចិត្តទុកដាក់ដល់ការងារកម្មាភិបាលនិង ប្រធានគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់។ ម្យ៉ាងវិញទៀត យើងខ្ញុំក៏បាន
បញ្ចូន កម្មាភិបាលវ័យក្មេងកាន់ការងារជាក់ស្តែងសំដៅមានទិសដៅបណ្តុះ
បណ្តាល ធនធានមនុស្សផងដែរ”។

        ការងារកសាងបក្សនៅបក្សភាគនានាក្នុងអាណត្តិខាងមុខ ត្រូវបានអនុវត្ត តាមទិសជម្រុញទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមានការផ្សាភ្ជាប់ជិតស្និទ្ធ
រវាង ថ្នាក់ដឹកនាំ រដ្ឋអំណាច គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ជាមួយប្រជា
ជនជន សំដៅឆ្លើយតបនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន តាមនោះ
អាចដាក់ ចេញការផ្តួចផ្តើមគំនិត គោលមាគ៌ាជាក់ស្តែងក្នុងការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមកិច្ច នៅតំបន់នីមួយ។      

        ចំណុចលេចធ្លោអំពីអាត្រាកម្មាភិបាលជានារីនិងកម្មាភិបាលវ័យក្មេង

        ចំពោះការងារៀបចំកម្មាភិបាល នៅបក្សភាគខេត្ត​ក្រុងចំនួន៥០ អាត្រា កម្មាភិបាលជានារីនិងអាត្រាកម្មាភិបាលវ័យក្មេងដែលចូលរួមគណៈកម្មាធិការ ប្រតិបត្តិនិងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ក្រុងគឺមាន
ចំនួន ១០%ដល់១៥%។ ជាពិសេសនៅគណៈកម្មាធិការបក្សខេត្ត Cao Bang
ជាតំបន់ ព្រៃភ្នំនៅភាគខាងជើងមានអាត្រាកម្មាភិបាលជានារីចំនួន២០%ចូល
រួមគណៈ ប្រតិបត្តិគណៈកម្មាធិការបក្សខេត្ត។ លោក La Ngoc Thoang ប្រធាន
ក្រុមសមាជិកសភា មណ្ឌល Cao Bang បានឲ្យដឹងថា៖

        “ទោះបីនៅតែស្ថិតក្នុងភាពលំបាក ហើយកម្រិតវប្បធម៌ទាបក៏ដោយ ប៉ុន្តែ ការងារកម្មភិបាលដោយឡែកនៅខេត្ត Cao Bang ក៏ត្រូវបានគណៈកម្មាធិការ បក្សគ្រប់ជាន់ថ្នាក់រដ្ឋអំណាចយកចិត្តទុកដាក់ជាប្រចាំ។ ដោយលទ្ធផលទទួល បានគឺកម្មាភិបាលជានារីចំនួន២០%បានចូលរួមគណៈកម្មាធិការប្រតិបត្តិ នោះ ជាការខំប្រឹងប្រែងដ៏ធំធេងរបស់បក្សភាគ។ ដើម្បីសម្រេចបានគោលដៅនេះ យើងខ្ញុំបានផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលពីថ្នាក់មូលដ្ឋានផងដែរ”។

        តាមរយៈបណ្តាមហាន្និបាតបក្សភាគខេត្តក្រុងនានា បានមានកម្មាភិបាល ក្រោមអាយុ៤០ឆ្នាំត្រូវបានជាប់ឆ្នោតជាលេខាគណៈកម្មាធិការបក្សខេត្ត។ លោក
ស្រី Nguyen Thi Quyet Tam លេខារងនៃគណៈកម្មាធិការគណៈកម្មាធិការបក្ស ក្រុងហូជីមិញបានឲ្យដឹងថា៖

        “ដើម្បីមានជួរកម្មាភិបាលវ័យក្មេង យើងខ្ញុំត្រូវមានការបណ្តុះបណ្តាល ហើយកម្មាភិបាលវ័យក្មេងត្រូវតែមានបទពិសោធន៍។ ពីស្ថានភាពដាក់ស្តែងនោះ កម្មាភិបាលម្នាក់ៗនឹងបញ្ជាក់បាននូវសមត្ថភាពរបស់ខ្លួន។ ធ្វើបានដូច្នេះ ទើប ចាត់ចែងបាននូវកម្មាភិបាលសមស្រប”។

        បក្សភាគខេត្តក្រុងនានាទូទាំងប្រទេសវៀតណាម កំពុងបន្តការរៀបចំមហា សន្និបាតបក្សអាណត្តិ ២០១៥-២០២០ ។ គោលដៅលើកកំពស់អាត្រាកម្មាភិបាល
វ័យក្មេងនិងកម្មាភិបាលជានារីចូលក្នុងគណៈកម្មាធិការបក្សភាគតំបន់នានានៅតែ
បានបណ្តាមហាសន្និបាតបក្សអនុវត្តជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ