បង្កាប្រឆាំងអំពើពុករលួយ៖រដ្ឋាភិបាលនិងប្រជាជនរួមដៃធ្វើ។
Le Phuong -  
(VOV) /  
|
កម្មវិធីផ្ដួតផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ (VACI) ២០១១ ដោយប្រធានបទ “បង្កើនសច្ចះយុត្តិធម៍សាធារណៈនិងអនុវត្តច្បាប់រួមចំណែកបង្កាប្រឆាំងអំពើពុករលួយ
ប្រកបដោយមានប្រសិទ្ធភាព” |
VOV-នាថ្ងៃទី១៧សីហាឆ្នាំ២០១១ កម្មវិធីផ្ដួតផ្ដើមគំនិតបង្កាប្រឆាំងអំពើ
ពុករលួយ (VACI) ២០១១ ដោយប្រធានបទ “បង្កើនសច្ចះយុត្តិធម៍សាធារណៈ
និងអនុវត្តច្បាប់រួមចំណែកបង្កាប្រឆាំងអំពើពុករលួយប្រកបដោយមាន
ប្រសិទ្ធភាព” ដោយអធិការកិច្ចរដ្ឋាភិបាលនិងធនាគារពិភពលោករួមសហការ រៀបចំត្រូវបានអនុវត្តជាផ្លូវការនៅតំបន់មួយចំនួន។ នេះគឺជាកម្មវិធីឆ្ពោះទៅ គោលដៅលើកកំពស់ចំណេះដឹងអំពីច្បាប់ បង្ការ ប្រឆាំងអំពើពុករលួយក្នុង សហគមន៍ ពង្រីកតួនាទី ការទទួលខុសត្រូវរបស់ប្រជាជន បណ្ដាស្ថាប័ន អង្គការ មន្ត្រីរដ្ឋការ ក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ។ ទន្ទឹមនឹងនោះ
VACI 2011 ក៏រួមចំណែកបង្កើនទំនាក់ទំនងរវាងវៀតណាម ជាមួយសហគមន៍ អន្តរជាតិ ក្នុងបណ្ដាសកម្មភាពបង្ការ ប្រឆាំងអំពើរពុករលួយ សម្ដែងការទទួល ខុសត្រូវរបស់វៀតណាម ក្នុងការអនុវត្តកាតព្វកិច្ចជាសមាជិកនៃអនុសញ្ញា
អង្គការ សហប្រជាជាតិ អំពីការ បង្ការ ប្រឆាំងនឹងអំពើរពុករលួយ។ ដើម្បី
សម្ដែង យ៉ាង ច្បាស់អំពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការរុញថយក្រោយ អំពើពុករលួយ ឆ្ពោះទៅតម្លាភាព និងសមភាពសង្គម រដ្ឋ និងរដ្ឋាភិបាលវៀត
ណាម បានមាន បណ្ដាវិធានការជាក់ស្ដែង ដើម្បីគំរោងការណ៍ចំនួន៣៤គំរោង
ទទួលរង្វាន់របស់ VACI 2011នេះ ត្រូវបានអនុវត្តនៅបណ្ដាតំបន់ដែលធ្វើ
ពិសោធន៍ប្រកបដោយមាន ប្រសិទ្ធភាព។ លោក Le Quang Ha អនុប្រធាន
នាយកដ្ឋានបង្ការប្រឆាំងអំពើរពុករលួយ អធិការកិច្ចរដ្ឋាភិបាល បានអោយ
ដឹងថា៖
“ បន្ទាប់ពីពេលគំរោងការណ៍ចំនួន ៣៤ គំរោងនេះត្រូវបានធនាគារ ពិភពលោករំសាយទុនថ្នាក់ដឹកនាំអធិការកិច្ចរដ្ឋាភិបាល បានប្រគល់ជូន
នាយកដ្ឋាន ប្រឆាំងអំពើ ពុករលួយ រួមសហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ក្ដាប់ជាប់ សភាពការណ៍ តាមដានការអនុវត្តបណ្ដា គំរោងការណ៍ និងដោះស្រាយការលំបាក់ទាន់ពេលវេលា នៅតំបន់នានា។ ”
ក្នុងចំណោមគំរោងការណ៌ទាំង៣៤គំរោងដែលបានទទួលការជួយ ឧបត្ថម្ភ
ពីអធិការកិច្ចរបស់រដ្ឋាភិបាលនិងធនាគាពិភពលោក គំរោងការណ៌ “លើកកំពស់
ចំណេះដឹងអំពីច្បាប់ឲ្យប្រជាកសិករជនរួមជាតិខ្មែរ” ត្រូវបាន អនុវត្តពិសោធន៌នៅ
ឃុំAn Cư ស្រុក Tinh Bien ខេត្តAn Giangជាគំរោងការ ណ៌១ក្នុងបណ្តាគំរោងការណ៌ ទទួលបានប្រសិទ្ធភាព។ រូសណ្ឋាននៃបណ្តាថ្នាក់ ហ្វឹកហាត់ច្បាប់ឲ្យកម្មាភិបាល
ប្រជាជន និងព្រះសង្ឃនៅក្នុងតំបន់ទទួលបានការ ជួយជ្រោមជ្រែងយ៉ាងសកម្ម និងមតិរបស់ប្រជាជនភាគច្រើនថា គំរោងកាណ៌ នេះនាំមកផលប្រយោគជាក់ស្តែង
ឲ្យប្រជាជន។ ក្រោយរយៈពេល១ឆ្នាំអនុវត្ត គំរោងការណ៌នេះ ចំនួនពាក្សបណ្តឹង តវ៉ានៅក្នុងតំបន់បានថយចុះ៥០%។ លោក ស្រី Nguyen Thi Cam Ha ប្រធានគណៈ កម្មាធិការត្រួតពិនិត្យ សមាគមកសិករខេត្ត An Giang ឲ្យដឹងថា៖
“នៅក្នុងបណ្តាការការជួបពិភាគ្សារបស់ក្លឹបប្រជាកសិករជាមួយច្បាប់ ក្រៅពីខ្លឹម សារលាតត្រដាងអនុវត្តបណ្តាឯកសារច្បាប់ សមាជិកនានានៅតែចូលរួម ពិភាគ្សា
ផ្លាស់ប្តូរមតិ និងឆ្លុះបញ្ចាំងរាល់អំពើរំលោភច្បាប់ដែលកើតឡើងនៅភូមិសាស្ត្រ និង
ស្តាប់ការផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ នៅ ក្នុងតំបន់
ផងដែរ។”
ចំពោះរាល់លទ្ធផលជាជំហានដំបូងនៃបណ្ដាគំរោងការដែលទទួលបាននោះ អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀតណាម Nguyen Duc Hanh បានចាត់ទុកថា៖
“តាមរយៈការវាយតំលៃរបស់អធិការកិច្ចរដ្ឋាភិបាលក្នុងបណ្ដាវគ្គពិនិត្យ អាចនិយាយបានថាបណ្ដាគំរោងការត្រូវបានអនុវត្តលើទ្រង់ទ្រាយវិស័យដ៏ទូលាយនិង
ព្រមៗគ្នាចំពោះរាល់ការកើតមានឡើងរបស់សង្គម។ ជាពិសេសជាមួយគោលដៅរបស់គំរោងការគឺលើកកំពស់ការយល់ដឹងរបស់សង្គមសហគមន៍អំពីការបង្កា
ប្រឆាំងអំពើពុករលួយគឺបណ្ដាគំរោងការជាសារវន្តបានឆ្លើយតបនឹងខ្លឹមសារ
នោះ។”
នៅសិក្ខាសាលាវាយតំលៃលទ្ធផលកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ២០១១ដែលត្រូវបានរៀបចំនាថ្ងៃទី១៦សីហានៅក្រុងហាណូយ លោកស្រី
Victori Kwakwa នាយិការជាតិធនាគារពិភពលោក (WB) បានចាត់ទុកថា៖
“អ្វីៗ ដែលយើងខ្ញុំបានឃើញ ក្នុងសិក្ខាសាលាលើកនេះ សរអោយឃើញ ថា ប្រជាជនបានចូលរួមការសន្យា និងអនុវត្ត។ ខ្ញុំចាប់អារម្មណ៍យ់ាងខ្លាំងចំពោះបណ្ដាការរួមវិភាគទានរបស់ប្រជាជន។ គេបានអះអាងថា៖ គេអាច
ចូលរួម និងក្នុងការពិតជាក់ស្ដែង គេបានចូលរួម។ ”
អាចនិយាយថា៖កម្មវិធីផ្ដើមគំនិត បង្ការ ប្រឆាំងអំពើរពុករលួយ (VACI) ពីគោលគំនិតដល់ការអនុវត្តន៍ជាក់ស្ដែងភាវូបនីយកម្មចំណេះដឹង លើកកំពស់
ចរិតលក្ខណះតម្លាភាព ជំរុញយ់ាងខ្លាំងប្រសិទ្ធភាពនៃដំណើការរបស់ស្ថាប័ន សិទ្ធិអំណាចនៅវៀតណាម តាមទិសសេវាកម្ម ទន្ទឹមនឹងនោះ កែលំអរដំណើរការ បញ្ចូលច្បាប់ចូលក្នុងជីវភាពរស់នៅ។ ប្រការសំខាន់គឺកម្មវិធីនេះបានបង្កលក្ខណះ
អោយប្រជាជនចូលរួមផ្ទាល់ក្នុងការ បង្ការ ប្រឆាំងអំពើរពុករលួយ អនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការងារកសាងប្រទេសជាតិ៕
Le Phuong
-VOV