(VOV)_ដោយមានការខំប្រឹងប្រែងរបស់បក្ស រដ្ឋ រដ្ឋសភា ក្នុងអាណត្តិថ្មីៗនេះ
អត្រាសមាជិកសភាជាជនជាតិភាគតិចចូលរួមស្ថាប័នរដ្ឋដោយប្រជាជនជ្រើសតាំង
នៅវៀតណាមបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងការបោះឆ្នោតនាពេល
ថ្មីៗនេះ ស្ថាប័នគ្រប់ជាន់ថ្នាក់បានអនុវត្តវិធានការជាច្រើនដើម្បីប្រជាពលរដ្ឋជាជន
ជាតិភាគតិចបានចូលលរួមក្នុងស្ថាប័នរដ្ឋដោយប្រជាជនជ្រើសតាំងបានកើនឡើង
ជាបន្តបន្ទាប់។
|
បង្កលក្ខណះដើម្បីប្រជាពលរដ្ឋជាជនជាតិភាគតិចបានចូលរួមស្ថាប័នរដ្ឋ |
ក្នុងអាណត្តិចំនួន៤ជិតៗនេះ របស់រដ្ឋសភា អតា្រសមាជិកសភាជាជនជាតិភាគ
តិចមានស្មើនឹង១៥,៦% ដល់១៧% បរិមាណសមាជិកសភា។ សមាជិកសភាជាជន
ជាតិភាគតិចចូលរួមក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត អាណត្តិ ២០១១-២០១៦ ស្មើនឹង
១៨% ថ្នាក់ស្រុកនិងថ្នាក់ឃុំ ស្មើនឹង២០%។
សមាជិកជាជនជាតិភាគតិចមានការរួមវិភាគទានយ៉ាងច្រើន
នៅវេទិការដ្ឋសភា សមាជិកសភាជាជនជាតិភាគតិចជាច្រើនបានមានការរួម
វិភាគទានសំខាន់ ក្នុងសេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភា ពិសេសគឺបណ្ដាគោល
នយោបាយទាក់ទិនដល់ជនជាតិ។ ក្នុងនីតិកាលទី១៣កន្លងទៅ រដ្ឋសភាបានអនុវត្ត
ការងារឃ្លាំមើលការអនុវត្តគោលនយោបាយច្បាប់ស្ដីអំពីការគ្រប់គ្រង ប្រើប្រាស់ដី
ធ្លីនៅបណ្ដាកសិដ្ឋាន រុក្ខដ្ឋានរបស់រដ្ឋ។ ក៏ក្នុងនីតិកាលលើកនេះ ជាលើកដំបូង
ហើយដែលរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិ Giang Seo Phu បាន
ឆ្លើយការសួរដោលរបស់បណ្ដាសមាជិកសភាអំពីបញ្ហានានាទាក់ទិនដល់កម្មវិធី
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ឃុំលំបាកជាពិសេស តំបន់ជនជាតិភាគតិច និងតំ
បន់ព្រៃភ្នំ។ ប្រការនេះបានសរអោយឃើញថា៖ បណ្ដាសមាជិកជាជនជាតិភាគតិច
មានសម្លេងកាន់តែសំខាន់ក្នុងស្ថាប័នដោយប្រជាជនជ្រើសតាំង។
ការលំបាកចំពោះបេក្ខជនជាជនជាតិភាគតិច
ទោះបីជាក្នុងអាណត្តិជិតៗនេះ អត្រាសមាជិកជាជនជាតិភាគតិចនៅក្នុងស្ថាប័ន
ដោយប្រជាជនជ្រើសតាំងបានកើនឡើងក្តី ប៉ុន្តែជនជាតិភាគតិចមួយចំនួនមិនទាន់
មានដំណាងរបស់ខ្លួននៅឡើយ។ ក្នុងស្ថានភាពជាក់ស្ដែង ចំណេះដឹងរបស់បណ្ដា
ជនជាតិភាគតិចនៅទាប សេដ្ឋកិច្ចសង្គមកិច្ចនៅជួបការលំបាកច្រើន។ មនុស្សជា
ច្រើនមិនចេះអក្សរ និងភាសាទូទៅ បានជាជួបការលំបាកជាច្រើនក្នុងការងារ
ឃោសនាបោះឆ្នោតនិងបោះឆ្នោត។ លើកដំបូងបានចូលរួមស្ថាប័នដោយប្រជា
ជនជ្រើសតាំង លោក Hoang Quoc Khanh ជនជាតិ Giay នៅខេត្ត Lai Chau បាន
អោយដឹងថា៖
“ តំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិច យើងខ្ញុំទាក់ទងនឹងព័ត៍មានថ្មីនិងក្តៅ
គគុក នៅមានកំហិត បើប្រៀបនឹងតំបន់វាលទំនាប។ ទីពីរគឺ តំបន់ជនជាតិភាគតិច
កំរិតវប្បធម៌របស់បងប្អូនជនជាតិភាគតិចមិនស្មើគ្នា បានជាការជួបប្រាស្រ័យជា
មួយអ្នកបោះឆ្នោត និងចលនា ត្រូវចំណាយពេលវេលា និងកម្លាំងច្រើនជាង។”
ហ្វឹកហ្វឺនជំនាញសំរាប់បេក្ខជនជាជនជាតិភាគតិច
លោក Nguyen Lam Thanh អនុប្រធានក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភាបាន
ចាត់ទុកថា៖លទ្ធផលបោះឆ្នោតផ្អែកទៅលើដំណើការជ្រើសរើសបេក្ខជន និងដំ
ណើការចលនាបោះឆ្នោតជាច្រើន។ ដូច្នេះដើម្បីទទួលអោយបានគោលដៅដែល
បានដាក់ចេញ គឺត្រូវមានការបញ្ជាណែនាំ ឯកភាពរបស់បក្សភាគ រដ្ឋអំណាច និង
ស្ថាប័ន អង្គភាពនានាទៀតផង។ លោក Nguyen Lam Thanh បានអោយដឹងថា៖
“ បេក្ខជនជាជនជាតិភាគតិចមានបរិមាណមនុស្សតិច និងដំណាងអោយតំ
បន់ឆ្ងាយស្រយាលដាច់ស្រយាល។ បានជាថ្នាក់ហ្វឺកហ្វឹនលើកនេះរបស់ក្រុម
ប្រឹក្សាជនជាតិគឺសំដៅជួយឧបត្ថម្ភបេក្ខជនជាជនជាតិភាគតិចមានបន្ថែមបទពិ
សោធន៍ ចំណេះដឹង ជំនាញ និងឬទ្ធានុភាព ដើម្បីអនុវត្តចលនាបោះឆ្នោតអោយ
ខ្លួនបានល្អថែមទៀត ទទួលបានលទ្ធផលបោះឆ្នោតល្អថែមទៀត។”
ការហ្វឺកហ្វឺនគឺចាំបាច់ដើម្បីនាំមកនូវឱកាសជោគជ័យសំរាប់បេក្ខជនជាជន
ជាតិភាគតិច។ ក្នុងរយៈពេលយូរអង្វែងខាងមុខនេះ ដើម្បីបង្កើនបរិមាណសមាជិក
សភាជាជនជាតិភាគតិច ចូលរួមបណ្ដាស្ថាប័នរដ្ឋដោយប្រជាជនជ្រើសតាំងក៏ដូច
ជាប្រមូលផ្តុំបានសមាសភាពនៃជនជាតិទាំង៥៤ក្នុងរដ្ឋសភា ស្ថាប័នគ្រប់ជាន់ថ្នាក់
ត្រូវខំប្រឹងប្រែងអនុវត្តថែមទៀត ដើម្បីការត្រៀមរៀបចំ កសាងប្រភពធនធាន
មនុស្ស បំប៉ន់ជួរកម្មាភិបាលជាជនជាតិភាគតិចក្នុងស្ថាប័នរដ្ឋដោយប្រជាជនជ្រើសតាំង៕