បោះឆ្នោតទំនុកទុកចិត្តចំពោះកម្មាភិបាល-ទង្វើចាំបាច់
(VOV WORLD) /  
(VOV WORLD)_ពង្រៀងសេចក្ដីសម្រេចចិត្ត អំពីការបោះឆ្នោតទំនុកទុកចិត្ត
ចំពោះអ្នកកាន់តំណែងដោយរដ្ឋសភាក្រុមប្រឹក្សារប្រជាជនជ្រើសរើសឬអនុម័តត្រូវ
បាន ពិភាក្សា នាថ្ងៃទី ២៩ តុលា នៅសម័យប្រជុំ លើកទី ៤ រដ្ឋសភា នីតិកាលទី ១៣។ សាធារណះមតិ អ្នកបោះឆ្នោត អបអរសាទរ ចំពោះពង្រៀងសេចក្ដីសម្រេចចិត្តលើក
នេះ និងចាត់ទុកថា៖ ទង្វើនេះ បានសម្ដែងនូវការផ្លាស់ប្តូរថ្មី ក្នុងការងារកម្មាភិបាល។បទសរសេរ ក្រោមចំណងជើងថា៖ បោះឆ្នោតទំនុកទុកចិត្ត ចំពោះកម្មាភិបាល-ទង្វើ
ចាំបាច់ របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ស្ដីពីបញ្ហានេះ។
|
បោះឆ្នោតទំនុកទុកចិត្ត ចំពោះកម្មាភិបាល-ទង្វើចាំបាច់(internet) |
នាពេលបានសួរអំពីពង្រៀងសេចក្ដីសម្រេចចិត្ត ដំណើការ បែបបទ របៀបបោះ
ឆ្នោត ទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែង ដោយរដ្ឋសភា ក្រុមប្រឹក្សារប្រជាជន ជ្រើសរើស ឬអនុម័ត អ្នកបោះឆ្នោតទាំងឡាយបានចាត់ទុកថា៖ នេះគឺជាទង្វើចាំបាច់
ដែលបង្ហាញការផ្លាស់ប្តូរថ្មីយ់ាងខ្លាំងក្លា ក្នុងសកម្មភាពរបស់រដ្ឋសភា ក្រុមប្រឹក្សារ
ប្រជាជន នាំសកម្មភាពរបស់រដ្ឋសភា និងក្រុមប្រឹក្សារប្រជាជន កាន់តែមានភាពជាក់
ស្ដែងជាង និងមានប្រសិទ្ធភាពខ្ពស់ជាងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tran Thanh Van
កម្មាភិបាលចូលនិវត្ត នៅខ័ណ្ឌ Ngo Quyen ទីក្រុង Hai Phong (ភាគខាងជើងវៀត
ណាម) បានចាត់ទុកថា៖លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តនឹងរួម ចំណែកវាយ
តំលៃ ត្រឹមត្រូវ ប្រសិទ្ធភាពជាង សមត្ថភាព កំរិតរបស់អ្នកកាន់ដំណែង សិទ្ធ អំណាច សុក្រិដ្ឋជួរកម្មាភិបាលឡើងវិញ។ លោកTranThanhVan បានអោយដឹងថា៖
“ ខ្ញុំគាំទ្រយ៉ាងខ្លាំងក្លា។ មិនគ្រាន់តែខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងប្រការនេះ ខ្ញុំឃើញថា គឺអ្នកណាក៏គាំទ្រដែរ។ ប៉ុន្តែបើធ្វើនៅកំរិតណាក្តី ក្នុងពេលយកមតិដើម្បី
បោះឆ្នោតទំនុកទុកចិត្ត គឺនៅកំរិតណា ក៏ត្រូវបិទបង្ហាញ ដើម្បី ប្រជាជនដឹងអំពីកិត្យានុ ភាពទំនុកទុកចិត្តរបស់សមាជិកក្រុមប្រឹក្សារប្រជាជននោះ …ជាដើម។ ”
ផ្តល់មតិចំពោះ ពង្រៀងសេចក្ដីសម្រេចចិត្តអំពីការបោះឆ្នោតទំនុកទុកចិត្ត អ្នក បោះឆ្នោតបានចាត់ទុកថា៖ ការបែងចែកកំរិតខុសគ្នា ដើម្បីវាយតំលៃទំនុកទុកចិត្ត របស់អ្នកបោះឆ្នោត ដោយរដ្ឋសភា ក្រុមប្រឹក្សារប្រជាជនជ្រើសរើស ឬអនុម័ត គឺ សមស្រប បង្ហាញភាពមឹងម៉ាត់ ស្មោះត្រង់ និងចាំបាច់ចំពោះអ្នកដែលបានបោះឆ្នោត
ទំនុកទុកចិត្ត។ លោក Nguyen Trong Dung ប្រធានក្រុមប្រឹក្សារប្រជាជន ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ បានអោយដឹងថា៖ ត្រូវបោះឆ្នោតទំនុកទុកចិត្តភ្លាមពេលលទ្ធផល នៃការបោះឆ្នោតទំនុកទុកចិត្តទាប់ ដែលមិនបាច់រង់ចាំដល់ពេលបោះឆ្នោតទំនុកទុក
ចិត្តលើកទី ២។ ប៉ុន្តែ យើងក៏ត្រូវបង្កឱកាសដើម្បីកម្មាភិបាលអធិប្បាយអំពី រាល់កំហិត អន់ខ្សោយផងដែរ៖
“ប្រសិនជាសន្លឹកបោះឆ្នោតទំនុកទុកចិត្តហួសពី៥០% គឺខ្ញុំគិតថា យើងត្រូវគិតដល់ ដំណាក់កាលបោះឆ្នោតមិនទុកចិត្តភ្លាម។ ប៉ុន្តែមុនពេលបោះឆ្នោតទំនុកទុកចិត្ត ត្រូវ មានរបាយការណ៌ពន្យល់បកស្រាយរបស់ដំណាងម្នាក់ៗ។ ការបោះឆ្នោតទំនុកទុក ចិត្តនេះជាកាណាល់ព័ត៌មានសំខាន់ ដើម្បីការងារកម្មាភិបាលរបស់បក្ស អនុវត្តរាល់ដំ
ណើរការបន្ត”។
និយាយអំពីដំណាក់កាលបោះឆ្នោះទំនុកទុកចិត្តចំពោះបណ្តាដំណែង ដោយរដ្ឋ សភាជ្រើសរើសឬអនុម័ត លោក Nguyen Xuan Diep អនុប្រធានគណៈកម្មាធិ ការរណ
សិរ្ស មាតុភូមិវៀតណាមនៃទីក្រុងហាណូយចាត់ទុកថា៖
“ដំណើការបោះឆ្នោតទំនុកទុកចិត្តជាជំហានសំខាន់ជាងការយកសន្លឹក ឆ្នោត។
តាមខ្ញុំថា ដំណើរការបោះឆ្នោតទំនុកទុកចិត្តត្រូវអនុវត្តតឹងរឹងជាងដំណើរការ យក
សន្លឹកឆ្នោត ដោយសាដំណើរការបោះឆ្នោតទាក់ទិនដល់ការ សម្តែងនូវអាកប្ប កិរិយា ទទួលខុសត្រូវរបស់បណ្តាសមាជិកសភាចំពោះ បណ្តាដំណែងដោយ រដ្ឋសភាជ្រើស
រើស”។
ពង្រាងសេចក្រីសម្រេចចិត្ត អំពីការយកសន្លឹកឆ្នោតទំនុកទុកចិត្ត បោះឆ្នោត ទំ នុកទុកចិត្តចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនជ្រើស រើសឬ
អនុម័តជាជំហានជាក់ស្តែងបនីយកម្មការកំណត់របស់រដ្ឋធម្មនុញ ទន្ទឹមនឹងនោះក៏ជា ការងារចាំបាច់ដើម្បីអនុវត្តប្រកបដោយមានប្រសិទ្ធភាពសេចក្តីសម្រេចមជ្ឈឹមលើក
ទី៤ ស្តីអំពីបញ្ហាចំាបាច់មួយចំនួនក្នុងការងារកសាងបក្ស។ អ្នកបោះឆ្នោត និងប្រ ជា ជនទូទាំងប្រទេសជឿជាក់ថា បន្ទាប់ពីបានអនុម័តនៅកិច្ចប្រជុំលើកទី៤ សេចក្តី
សម្រេចចិត្តនេះ នឹងរួមចំណែកក្នុងការកសាង វាយតម្លៃត្រឹមត្រូវ សមត្ថភាពរបស់អ្នក
កាន់ដំណែង ក៏ដូចជាសុក្រិដ្ឋជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ៕
-VOV WORLD