បញ្ជាក់តួនាទីខ្ពងខ្ពស់បំផុតនៃច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) -   ក្រុមមិត្តភក្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបង្ហាញមុខជាផ្លូវការនាពេលថ្មីៗនេះ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក។ នេះគឺជាគំនិតផ្តួចផ្តើមមួយដោយវៀតណាមនិងអាល្លឺម៉ង់នាំចេញ និងទទួលបានការគាំទ្រនិងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយចាត់ទុកថាជាវេទិកាសម្រាប់ការពិភាក្សាបើកទូលាយលើបញ្ហាច្បាប់សមុទ្រ កាត់បន្ថយការខ្វែងគំនិតគ្នា និងមានការប្តេជ្ញារួមវិភាគទានសម្រាប់ UNCLOS ១៩៨២ ដោយសន្តិភាពនិងបញ្ជាក់តួនាទីនៃច្បាប់អន្តរជាតិនៅសមុទ្រខាងកើត។

បញ្ជាក់តួនាទីខ្ពងខ្ពស់បំផុតនៃច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត - ảnh 1PCA បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនស្តីពីសមុទ្រខាងកើតឆ្នាំ ២០១៦ (រូបថត៖ cand.com.vn)

ព្រឹត្តិការណ៍នេះមានការចូលរួមពីអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជាជាតិលោក Miguel de Serpa Soares រួមទាំងតំណាងមកពីប្រទេសជាសមាជិកចំនួន ៩៦។

ប្តេជ្ញាចូលរួមវិភាគទានក្នុង UNCLOS ១៩៨២ ដោយសន្តិភាព

គំនិតផ្តួចផ្តើមបង្កើតក្រុមមិត្តភក្តិ UNCLOS 1982 ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីតំណាងនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ គំនិតផ្តួចផ្តើមនេះបានឆ្លើយ តបទាន់ពេលវេលាចំពោះការយកចិត្តទុកដាក់និងតម្រូវការក្នុងការលើកកម្ពស់តួនាទីនិងគុណតម្លៃរបស់ UNCLOS ១៩៨២ និងជំរុញការគោរពតាម UNCLOS ១៩៨២ បង្កើតយន្តការសម្របសម្រួលដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះ UNCLOS ១៩៨២ និងបញ្ហាប្រឈមនានាក្នុងវិស័យ សមុទ្រនិងមហាសាគរ។ ប្រទេសនិងឯកអគ្គរដ្ឋទូតជាច្រើនរូប បានសម្តែងការប្តេជ្ញាចិត្តយ៉ាងជាក់លាក់ក្នុងការចូលរួមចំណែកដល់ UNCLOS ដោយសន្តិវិធី ប្តេជ្ញាធ្វើសកម្មភាពដោយ ឈរលើមូលដ្ឋានច្បាប់។ ទន្ទឹមជាមួយគ្នានោះ តំណាងនៃប្រទេសជាច្រើនបានអះអាង ថា UNCLOS ១៩៨២ គឺជាឯកសារដ៏ពេញលេញមួយដែលគ្រប់គ្រងរាល់សកម្មភាពទាំងអស់នៅសមុទ្រនិងមហាសាគរ គឺជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់និងប្រទេសក្នុងវិស័យសមុទ្រ ចូលរួមចំណែកដល់អភិបាលកិច្ចមហាសមុទ្រ រក្សាសណ្តាប់ធ្នាប់ច្បាប់នៅសមុទ្រ និងដោះស្រាយរាល់ជម្លោះដោយសន្តិវិធី។ យ៉ាងណាមិញ  ប្រទេសទាំងអស់ដោយមិនគិតពីស្ថាន ភាពសេដ្ឋកិច្ចសង្គមឬភូមិសាស្ត្រឡើយ សុទ្ធតែមានផលប្រយោជន៍ក្នុងការគោរពតាមការអនុវត្ត UNCLOS ១៩៨២។

ក្រុមមិត្តភក្តិរបស់ UNCLOS ១៩៨២ មិនមែនជាអង្គការដែលមានសិទ្ធិចេញសេចក្តីសម្រេចចិត្តមានចរិតលក្ខណៈចាប់បង្ខំ ដូចជាក្រុមប្រឹក្សាសន្តិសុខនោះទេ ប៉ុន្តែនឹងផ្តល់ជាវេទិកាសម្រាប់ឯកអគ្គរដ្ឋទូតតំណាងប្រទេសនានាដើម្បីពិភាក្សាគ្នាដោយបើកចំហអំពីបញ្ហាសមុទ្រ បង្រួញការខ្វែងគំនិត និងមានការយោគយល់គ្នាទៅវិញទៅមក។  សម្រាប់ប្រទេសណាមួយ នៅពេលមានជម្លោះកើតឡើង ដំណោះស្រាយល្អបំផុតគឺអាស្រ័យទៅលើច្បាប់ ហើយ UNCLOS ១៩៨២ គឺជាផ្នែកសំខាន់មួយនៃច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលជាមូលដ្ឋានច្បាប់សម្រាប់ប្រទេសនានាអនុវត្តន៍សិទ្ធិនិងការទទួលខុសត្រូវរបស់ខ្លួននៅលើសមុទ្រ។

បញ្ជាក់ពីតួនាទីរបស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត

ថ្មីៗនេះ បញ្ហាសមុទ្រខាងកើតទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ។ ថ្មីៗនេះ នៅថ្ងៃទី ១ ខែកក្កដា គេហទំព័រព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការអន្តរជាតិនៃសហព័ន្ធរុស្ស៊ី (RIAC) បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “រយៈពេល ៥ ឆ្នាំនៃសាលដីការរបស់សាលាក្តីអាជ្ញាកណ្តាលស្តីពីសមុទ្រខាងកើត៖ កន្លែងប្រសព្វគ្នានៃភូមិសាស្ត្រនយោបាយនិងច្បាប់អន្ដរជាតិ” របស់បណ្ឌិត Alexander Korolev និងបណ្ឌិត Irina Strelnikova នៃវិទ្យាល័យសេដ្ឋកិច្ចជាន់ខ្ពស់ (រុស្ស៊ី) ដែលក្នុងនោះបានបញ្ជាក់ពីការទទួលសាលដីការរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) នៅទីក្រុងឡាអេ (ហូល្លង់) កាលពីខែកក្កដាឆ្នាំ ២០១៦ បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃជម្លោះដែនទឹកនៅសមុទ្រខាងកើតហើយច្បាប់អន្តរជាតិមានតួនាទីកំពូលក្នុងការដោះស្រាយជម្លោះទាំងនេះ។

បញ្ជាក់តួនាទីខ្ពងខ្ពស់បំផុតនៃច្បាប់អន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត - ảnh 2កោះ Sinh Ton (រូបថត៖ Thành Đạt/TTXVN)

អ្នកនិពន្ធបានសង្កត់ធ្ងន់លើតួនាទីនៃច្បាប់អន្តរជាតិក្នុងការដោះស្រាយជំលោះរវាងភាគីនានានៅសមុទ្រខាងកើត ដោយអះអាងថា UNCLOS ១៩៨២ មានលក្ខណៈចាប់បង្ខំខាងគតិយុត្តិបំផុតសម្រាប់ប្រទេសហត្ថលេខីទាំងអស់ ក៏ដូចជាតួនាទីនៃសាលដីការ ដែលសាលាក្តីអាជ្ញាកណ្តាលបានសម្រេចកាលពី ៥ ឆ្នាំមុន។ យោងតាមអ្នកជំនាញរុស្ស៊ី UNCLOS ១៩៨២ គឺជាមូលដ្ឋានគតិយុត្តតែមួយគត់ដែលអាចជំនួសសិទ្ធិជាប្រវត្តិសាស្ត្រណាមួយឬសិទ្ធិអធិបតេយ្យភាព ឬ យុត្តាធិការដែលចិនអនុវត្តន៍ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត។ អ្នកប្រាជ្ញរុស្ស៊ីក៏បានវាយតម្លៃខ្ពស់ថា បណ្តាប្រទេសអាស៊ានកំពុងពិភាក្សាគ្នាយ៉ាងសកម្មអំពីតម្រូវការនៃការជំនួសសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលហួសសម័យ  ជំនួសដោយក្រមប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលជាឧបករណ៍មានលក្ខណៈចាប់បង្ខំខាងគតិយុត្តិ  តាមនោះដើរតួនាទីជាមូលដ្ឋានក្នុងការគ្រប់គ្រងជម្លោះនៅសមុទ្រខាងកើតផងដែរ។ យ៉ាងណាមិញ ក្នុងពេលដែលមិនទាន់មាន COC នោះ ភាគីទាំងអស់បន្តអនុវត្តន៍តាមក្របខ័ណ្ឌនៃច្បាប់អន្តរជាតិដែលមានស្រាប់ ដូចជា UNCLOS ១៩៨២ និងសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ