បញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់-បញ្ហាមិនងាយដោះស្រាយ

បញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់-បញ្ហាមិនងាយដោះស្រាយ - ảnh 1
បញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់-បញ្ហាមិនងាយដោះស្រាយ (Reuters)



        Vovworld-គោលដៅរបស់អ៊ីរ៉ង់ពេលចូលរួមការចរចារនេះគឺបទហ៊ុំព័ទ្ធ​សេដ្ឋកិច្ច
ត្រូវបានបន្ធូស្រាលឆាប់កាលណាល្អកាលនោះ។ ក្នុងពេលនោះលោកខាងលិចនិង
អាមេរីក​ចង់ប្រើបទហ៊ុំព័ទ្ធសេដ្ឋកិច្ចនេះដើម្បីដោះស្រាយបញ្ចប់ជាស្ថាពរនូវកម្មវិធី
នុយក្លេអ៊ែរបស់អ៊ីរ៉ង់សំដៅធានាផលប្រយោជន៍និងឥទ្ធិពលនៅមជ្ឈឹមបូពារ។

        នាបច្ចុប្បន្ន អ៊ីរ៉ង់មានកម្មសិទ្ធិសារធាតុ Urani ជិត៧ពាន់គីឡូគ្រាមចម្រើននៅ
​កំរិត​ទាបនិងវត្ថុធាតុដើមប្រមាណ១៨៦គីឡូគ្រាមដែលបានចម្រើននៅកំរិត២០%​
ជាដើម។ តាមអ្នកជំនាញការថា បណ្ដារោងចក្រអគ្គិសនីនុយគ្លេអ៊ែត្រឹមតែ​ប្រើ
ប្រាស់​វត្ថុធាតុដើមសារធាតុ urani ត្រូវបានចម្រើននៅកំរិតទាបតែប៉ុណ្ណោះ។ ប៉ុន្តែ
អ៊ីរ៉ង់បានប្រកាសថា គេត្រូវការសារធាតុ urani ត្រូវបានចម្រើននៅកំរិត២០%ដើម្បី
បំរើ​ឲ្យម៉ាស៊ីនរ៉េអាកទ័រស្រាវជ្រាវសុខាភិបាល។ ប្រការនេះបានក្លាយទៅជា
មូលហេតុធ្វើ​ឲ្យ​លោកខាងលិចនិងអ៊ីស្រាអែលព្រួយបារម្មណ៍ថា​អ៊ីរ៉ង់អាច
ដំណើរការកម្មវិធីចម្រើនសារធាតុ urani នៅកំរិតខ្ពស់ជាងដោយសម្ងាត់។

        ដូច្នេះការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 លើកនេះត្រូវដោះ​ស្រាយឲ្យបាន
បញ្ហាសំខាន់ចំនួន២។ នោះគឺកសាងទំនុកទុកចិត្តនៅចំពោះមុខនិងខំប្រឹង​ប្រែង
ឆ្ពោះទៅកិច្ចព្រមព្រៀងចុងក្រោយ។

        ប៉ុន្តែ មុននឹងការចរចារ​អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បាន​
លើក​ច្បាស់ថា អ៊ីរ៉ង់នឹងចរចារអំពីបរិមាណកំរិតនិងវិធានការចម្រើនសារថាតុ
Urani ប៉ុន្តែ​ការ​ដឹកជញ្ជូនវត្ថុធាតុដើមដែលបានចម្រើនចេញពីដែនដីអ៊ីរ៉ង់គឺជាបញ្ហា
មិនអាចយល់ព្រម​បានឡើយ។ សេចក្តីប្រកាសរបស់លោក Abbas គឺដើរផ្ទុយនឹង
សុឆ័ន្ទះដែលរដ្ឋ​អំណាច​របស់ប្រធានាធិបតី Hassan Rowhani បង្ហាញមុននោះ។

        រីឯនៅអាមេរិក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានអះអាងថា
​ប្រទេស​នេះ​កំពុងមានការប្រុងប្រយ័ត្ននិងពិនិត្យមើលដំណើរការនុយគ្លេអ៊ែរបស់
អ៊ីរ៉ង់យ៉ាងម៉ត់ចត់។ នៅរដ្ឋសភា​អាមេរិក​ក៏​មានសម្លេងប្រឆាំងជំទាស់ការបន្ធូ
ស្រាលទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ផងដែរ។ ​ព្រឹទ្ធសភាអាមេរិកបានផ្សាយសញ្ញា
ច្បាស់លាស់ថា​ប្រសិនបើសេតវិមាន​មិន​ទទួលបានការបោះជំហានណាមួយ
ឡើយនាចុងខែតុលានេះ គេនឹងពិភាក្សា​អំពីគំរោងច្បាប់ដាក់ទណ្ឌកម្មថ្មី។

        ក្នុងពេលនោះ ការចរចារក៏ត្រូវរងកំលាំងសម្ភាធពីកត្តានៅខាងក្រៅដែរ។
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បានព្រមានថា​ការកាត់​បន្ថយកំលាំងសម្ភាធចំពោះអ៊ីរ៉ង់ដែលទាក់ទិនដល់កម្មវិធីនុយគ្លេអ៊ែនៃប្រទេស
នេះនឹងជាការខុសឆ្គងប្រវត្តិសាស្ត្រ។ នាបច្ចុប្បន្នមិនម៉ែនជាពេលវេលាដើម្បី​
សម្បទានទេ​តែត្រូវបន្តបង្កើនកំលាំងសម្ភាធទៅលើអ៊ីរ៉ង់។ ​តាមលោក Netanyahu
ថា​ អ៊ីរ៉ង់អាចចម្រើន Urani ពី៣,៥%ឡើងដល់៩០% ដូច្នេះ ការត្រៀមជាស្រេច
បញ្ឈប់​ចម្រើន urani ២០% គ្មានអត្ថន័យអ្វីឡើយ។ សេចក្តីព្រមានរបស់លោក
Benjamin Netanyahu ត្រូវបានចាត់ទុកជាសារផ្ញើរជុនលោកខាងលិចថា គេមិនគួរ
នាំចេញ​ការសម្បទានណាមួយចំពោះអ៊ីរ៉ង់ឡើយ។

        ក្នុងអំឡុង៤ឆ្នាំកន្លងមក សាធារណៈមតិបានឃើញការបរាជ័យជាបន្ត​បន្ទាប់​របស់បណ្ដាការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ជុំវិញកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់។
និងលើកនេះ ការតថ្លៃរវាងបណ្ដាភាគីប្រហែលជាក៏លំបាកនិងរងកំលាំងសម្ភាធ​
ជា​ច្រើន។ ដើម្បីជៀសវាងបរាជ័យជាថ្មីម្ដងទៀត បណ្ដាភាគីត្រូវរួមគ្នាសម្បទាន
និងមាន​អកប្បកិរិយាសុឆ័ន្ទះជាងក្នុងការដោះស្រាយបញ្ហានុយគ្លេអ៊ែអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ