បញ្ហាប្រឈមក្នុងដំណើរការចរចា Brexit

(VOVWORLD) -អង់គ្លេសនិងសហភាពអឺរ៉ុប (EU) ទើបនឹងចាប់ផ្តើមដំណើរការចរចាលើបញ្ហាចាក ចេញពី “ដំបូលរួម” របស់អង់គ្លេសតាមកាលបរិច្ឆេទ។ អស់ រយៈពេល៤ទសវត្សដែលផ្សាភ្ជាប់គ្នាមក  កិច្ចចរចាមានចរិតលក្ខណៈប្រវត្តិសាស្ត្រនេះមិនត្រឹមតែជះឥទ្ធិពល យ៉ាងខ្លាំងទៅលើអនាគតរបស់អង់គ្លេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់សណ្តាប់ធ្នាប់នយោបាយរបស់លោកខាងលិចទៀតផង។

តាមផែនការ ដំណើរការចរចារវាងអង់គ្លេសនិង EU គ្រោងនឹងអូសបន្លាយ រយៈពេល២ឆ្នាំ ដែលពោរពេញទៅដោយបញ្ហាស្មុគស្មាញមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រកកើត EU មក។

បញ្ហាប្រឈមក្នុងដំណើរការចរចា Brexit - ảnh 1លោកស្រី Theresa May (រូបថតៈ  Daily Mirror) 

        រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ធ្លាប់ដំ ឡើង ផែនការ Brexit “រឹង” រួមមានការចាកចេញពីទីផ្សាររួម EU ទទួលបានកិច្ចព្រមព្រៀង គយថ្មី និងដាក់កំហិតសម្រាប់ជនអន្តោប្រវែសន៍ពីអឺរ៉ុប។ ប៉ុន្តែ តាម រយៈលទ្ធផលនៃ ការបោះឆ្នោតសកលមុនកាលកំណត់កាលពីថ្ងៃទី៨មិថុនានោះ អ្វីៗត្រូវប្រែប្រួលសឹង តែទាំងស្រុង។ ការប្រឈមមុខសម្រាប់លោកស្រីរូបនេះ គឺធ្វើយ៉ាងម៉េច ដើម្បីរដ្ឋសភាអនុម័តលើសេចក្តីព្រាង Brexit ដែលនៅទីនោះ គណៈបក្សអភិរក្សរបស់ លោកស្រីមិនសូវមានប្រជាប្រិយភាពទៀត។

       ប្រទេសអង់គ្លេសក្រោយរយៈពេល១ឆ្នាំសម្រេចចាកចេញពីអឺរ៉ុប

        ក្រឡែកមើលឡើងវិញរយៈពេល១ឆ្នាំកន្លងទៅ ចាប់តាំងពីរសម្រេចចិត្តចាក ចេញពី EU នោះ ស្ថានភាពនយោបាយនៅអង់គ្លេសបានផ្លាស់ប្តូរយ៉ាងខ្លាំងដែរ។ ក្នុងការបោះឆ្នោតសកលកន្លងទៅនេះ ការដែលគណៈបក្សអភិរក្សរបស់នាយករដ្ឋ មន្ត្រី លោកស្រី Theresa May បាត់បង់អាសនៈក្នុងរដ្ឋសភានោះ បណ្តាលឱ្យស្ថាន ភាពនយោបាយអស្ថិរភាព ហើយក៏ធ្វើឲ្យលោកស្រីរូបនេះបាត់បង់ប្រជា ប្រិយភាពក្នុងការចរចា Brexit ផងដែរ។ ក៏ដោយសារបាត់បង់ប្រជាប្រិយភាពនោះបានជា គណៈបក្សអភិរក្សមិនអាចមានសិទ្ធិស្វ័យដោះស្រាយរាល់បញ្ហាសំខាន់របស់ប្រទេស ជាតិ ក្នុងនោះមានដំណើរការចរចា Brexit ជាមួយ EU ថែមទាំងត្រូវផ្ទៀងស្តាប់និង ស្ថិតនៅក្រោមសម្ពាធពីគណៈបក្សនយោបាយដទៃទៀតផង។

        លើវិស័យសេដ្ឋកិច្ច អាចកំណត់បានថា ខឿនសេដ្ឋកិច្ចរបស់អង់គ្លេសកំពុង  កក់ស្ទះនាប៉ុន្មានខែដើមឆ្នាំ២០១៧នេះដោយការធ្លាក់ចុះនៃប្រាក់ផោន តាមនោះ បណ្តាលឲ្យអតិផរណកើនខ្ពស់ ជះឥទ្ធិពលទៅលើអ្នកប្រើប្រាស់។ ក្នុងពេលជាមួយគ្នានោះ ជំនឿទុកចិត្តរបស់ប្រជាជនក្នុងប្លុក EU កាន់តែកើនខ្ពស់។ ហើយ ខឿនសេដ្ឋ កិច្ចក្នុងតំបន់អឺរ៉ុបត្រូវបានគេទទួលស្គាល់ថាមានកំណើនគួរឲ្យកត់ សម្គាល់ដែរ។ តាមមជ្ឈដ្ឋានអ្នកវិភាគថា ប្រការនេះក៏ចោទឡើងសំណួរធំមួយអំពីគោលជំហររបស់ ក្រុងឡុង។ ។ តាមនោះ វិធានការ Brexit “ទន់”ជាមួយនឹងការដែលអង់គ្លេសចាក ចេញពី EU ប៉ុន្តែនៅស្ថិតក្នុងទីផ្សាររួម ក៏ត្រូវបានគិតគូដល់។

        បញ្ហាសំខាន់មួយទៀតក្នុងកិច្ចចរចា Brexit នោះគឺបញ្ហាអន្តោប្រវែសន៍។ ផែនការក្រោយ Brexit របស់លោកស្រី Theresa May សំដៅកាន់បន្ថយជនអន្តោប្រវែស ន៍និងជះឥទ្ធិពលអសកម្មទៅលើខឿនសេដ្ឋកិច្ចរបស់អង់គ្លេស។ការបដិ សេដជន អន្តោប្រវែសន៍រាប់ពាន់នាក់នោះ មិនត្រឹមតែធ្វើឲ្យបាត់បង់ប្រភពផ្គត់ផ្គងពលកម្ម ប៉ុណ្ណោះទេ ថែមទាំងបាត់បង់ធនធានមនុស្សលើវិស័យសំខាន់ៗរបស់ប្រទេសនេះ ទៀតផង។

        ត្រូវមានដំណាក់កាលមួយដើម្បីដោះស្រាយគន្លឹះ

        ក្រោយពេលដែលកិច្ចចរចាបានចាប់ផ្តើម មន្ត្រីនៃភាគីទាំងពីរសុទ្ធតែទទួល ស្គាល់ថា មិនទាន់ទទួលបានលទ្ធផលជាក់ស្តែងណាមួយឡើយ។ នាពេលខាងមុខ ភាគីទាំងពីរបន្តជួបគ្នាដើម្បីដោះស្រាយជាបណ្តើរៗបញ្ហានៅសេសសល់។ ហេតុ ដូច្នេះ ភាគី EU កំពុងទន្ទឹងរងចាំកាលវិភាគច្បាស់លាស់ស្តីពីបញ្ហា Brexit របស់ អង់គ្លេស។ ប៉ុន្តែហាក់ដូចជាបញ្ហានេះមិនទាន់ទទួលបានឈានដល់គោល ដៅ ដោយសារនាពេលថ្មីៗនេះ បន្ទាប់ពីវង់ចរចាទី១ អ្នកតាក់តែងច្បាប់ចំនួន ៥០នាក់ ចំណុះគណៈបក្សពលកម្មបានរួមគ្នាចុះហត្ថលេខាលើសារលិខិតមួយដោយអំពាវ នាវឲ្យអង់គ្លេងបន្តនៅក្នុងទីផ្សាររួមអឺរ៉ុប។

        ឆ្នាំដំបូងបន្ទាប់ពីអង់គ្លេសចាកចេញពីអឺរ៉ុបនោះជាឆ្នាំពោរពេញទៅដោយភាព ច្របូកច្របល់។ ឆាកនយោបាយអស្ថិរភាព សន្តិសុខប្រទេសជាតិគឺកើតមានឡើង ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់។ ប្រការទាំងអស់នេះសុទ្ធតែជាឧបសគ្គ សម្រាប់អង់គ្លេស។តាមគំរោង អង់គ្លេសនឹងចាកចេញពី EU នាខែមិនាឆ្នាំ២០១៩។ ហើយពីឥឡូវដល់ឆ្នាំ២០១៩នោះ អង់គ្លេសនៅមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ ហេតុដូច្នេះបានជា នេះជាពេលវេលាដែលក្រុងឡុងត្រូវអះអាងនូវសមាគ្គីភាពនិងការ ស្រុះចិត្តគំនិតរបស់ខ្លួនដើម្បីនាំប្រទេសជាតិរួចផុតពីដំណាក់កាលលំបាកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ