បញ្ហា​ប្រឈម​ដែល​ក្រិកចាំបាច់​ត្រូវជំនះពុះពារក្រោយការបោះឆ្នោតសកល

(VOVWORLD) - នាថ្ងៃទី ២១ ឧសភា ក្រិកបានរៀបចំការបោះឆ្នោតសភាតាមកាលកំណត់ សំដៅត្រៀមរៀបចំបង្កើតរដ្ឋាភិបាលថ្មី ជំនួសរដ្ឋាភិបាល ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ។ ដោយប្រព្រឹត្តិទៅក្នុងបរិបទ ដែលក្រិកនិយាយដោយឡែក និងអឺរ៉ុបទាំងមូលនិយាយរួមកំពុងប្រឈមនឹងបញ្ហាសាកល្បងដ៏ធំៗជាច្រើន ការបោះឆ្នោតសកលមិនត្រឹមតែត្រូវបានចាត់ទុកថាជាការសាកល្បងដ៏ម៉ឺងម៉ាត់អំពីទំនុកចិត្តរបស់ម្ចាស់ឆ្នោតចំពោះរដ្ឋាភិបាលក្រិកកំពុងកាន់អំណាចប៉ុណ្ណោះទេ ថែមទាំងអាចដាក់ចេញការសាកល្បងដ៏ធ្ងន់ធ្ងរចំពោះទីក្រុងអាថែន និងអឺរ៉ុបទៀតផង។
បញ្ហា​ប្រឈម​ដែល​ក្រិកចាំបាច់​ត្រូវជំនះពុះពារក្រោយការបោះឆ្នោតសកល - ảnh 1អ្នកបោះឆ្នោតបោះឆ្នោតនៅក្រុងអាថែន (ក្រិក)។ (រូបថត៖ AFP/VNA)

បរិបទដែលមានបញ្ហាប្រឈមជាច្រើន

ការបោះឆ្នោតសភាថ្មីនៅក្រិកបានប្រព្រឹត្តទៅក្នុងបរិបទមិនអំណោយផលសម្រាប់រដ្ឋាភិបាល និងគណបក្សកាន់អំណាច។ អំពីសេដ្ឋកិច្ច ក៏ដូចជាប្រទេសអឺរ៉ុបដទៃទៀត ក្រិកកំពុងរងផលវិបាកជាច្រើនពីវិបត្តិនៅអ៊ុយក្រែន ព្រមទាំងកំពុងជួបប្រទះការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ បង្កឡើង។ លើលពីនេះទៅទៀត ក្រិកនៅតែប្រឈមនឹងការលំបាកកាន់ជាបន្តបន្ទាប់ ក្រោយរយៈពេលជាង ១

ទស្សវត្សរ៍រងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយនៃវិបត្តិសងប្រាក់បំណុលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ។ លទ្ធផលគឺ កម្លាំងពលំនៃខឿនសេដ្ឋកិច្ចត្រូវថយចុះ អត្រាអ្នកអត់មានការងារកើនឡើង និងសុខុមាលភាពសង្គមរបស់ប្រជាជនត្រូវបានកាត់បន្ថយ។

មិនត្រឹមតែប៉ុណ្ណោះ ឆាកនយោបាយក្រិក ក៏មិនទាន់រួចផុតពីស្ថានភាពតានតឹងអូសបន្លាយច្រើនខែកន្លងទៅ ពាក់ព័ន្ធនឹងបទចោទប្រកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ដែលបានលួចស្តាប់អ្នកនយោបាយអ្នកកាសែត និងអ្នកជំនួញក្នុងប្រទេស។ កម្រិតកំពូលនៃភាពតានតឹងគឺនាថ្ងៃទី ២៧ ខែមករាកន្លងទៅ រដ្ឋសភាក្រិកត្រូវរៀបចំការបោះឆ្នោតសម្ដែងសេចក្ដីមុនទុកចិត្តចំពោះរដ្ឋាភិបាលតាមសំណើរបស់ភាគីប្រឆាំង។ បើទោះបីជានាយករដ្ឋមន្ត្រីលោក Kyriakos Mitsotakis និងគណៈរដ្ឋមន្ត្រីបានរួចផុតពីការបោះឆ្នោតសម្ដែងសេចក្ដីមិនទុកចិត្តជាមួយអត្រាសម្លេងឆ្នោតគាំទ្រចំនួន ១៥៦ និងសម្លេងឆ្នោតប្រឆាំងចំនួន ១៤៣ ប៉ុន្តែព្រឹត្តិការណ៍នេះបានសរឲ្យឃើញពីការប្រេះឆា ការការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងររវាងបក្សពួកនានានៅឆាកនយោបាយ ក៏ដូចជាក្នុងសង្គមក្រិក។ តថភាពជាក់ស្ដែងនេះក៏ត្រូវបានចាត់ទុកថាជាបញ្ហាសាកល្បងដ៏ធំទៀត ដែលមិនថារដ្ឋាភិបាលថ្មីណាមួយដែលបានបង្កើតឡើងនៅក្រិកក៏ត្រូវជំនះពុះពារ ក្រោយការបោះឆ្នោតសកលលើកនេះផងដែរ។

យថាទស្សន៍

យោងតាមអ្នកវិភាគជាច្រើនបានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតសកលបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីការព្រួយបារម្ភរបស់សាធារណជនក្រិក និងថ្នាក់ដឹកនាំអឺរ៉ុបជាច្រើន។ នោះគឺគ្មានគណបក្សនយោបាយណាមួយទទួលបានអាសនៈចាំចាច់លើសពី ៥០% ក្នុងរដ្ឋសភាអាណត្តិ ៤ ឆ្នាំខាងមុខ ដើម្បីបង្កើតរដ្ឋាភិបាលឯករាជ្យ។ ពោលគឺ គណបក្សទាំងបីដែលមានអាសនៈច្រើនបំផុតនឹងត្រូវចរចាជាមួយគ្នា ឬជាមួយគណបក្សផ្សេងទៀតដើម្បីបង្កើតសម្ព័ន្ធភាពកាន់អំណាច។

ជាមួយសេណារីយ៉ូនេះ មិនថាគណបក្សណាដណ្ដើមបានសិទ្ធិបង្កើតរដ្ឋាភិបាលក៏ត្រូវបង្ខំឱ្យចែករំលែកអំណាចជាមួយគណបក្សសម្ព័ន្ធភាព។ ប្រការនេះធ្វើឲ្យចុះខ្សោយសមត្ថភាពរបស់គណបក្សដឹកនាំរដ្ឋាភិបាលក្នុងការដាក់ចេញសេចក្ដីសម្រេចដោយឯករាជ្យ ព្រមទាំងប្រឈមនឹងហានិភ័យសម្ព័ន្ធភាពកាន់អំណាចក្នុងដំណើរការប្រតិបត្តិអាចនឹងដួលរំលំប្រសិនបើគ្មានការសម្របសម្រួលជាមួយគណបក្សចម្រុះក្នុងករណីកើតមានជម្លោះ ឬការខ្វែងគំនិតគ្នា។ ច្បាស់ណាស់ថា រដ្ឋាភិបាលដែលខ្វះស្ថិរភាព និងសមត្ថភាពធ្វើការសម្រេចចិត្តមានកម្រិត មិនមែនជាប្រការដែលក្រិក និង EU ចង់បាននោះឡើយ។

បញ្ហា​ប្រឈម​ដែល​ក្រិកចាំបាច់​ត្រូវជំនះពុះពារក្រោយការបោះឆ្នោតសកល - ảnh 2មេដឹកនាំគណបក្ស "ប្រជាធិបតេយ្យថ្មី" Kyriakos Mitsotakis ជាមួយអ្នកគាំទ្រនៅទីក្រុងអាថែន។ រូបថត៖ រ៉យទ័រ

ប្រការនេះត្រូវបានពន្យល់ពីមូលហេតុក្នុងសេចក្តីប្រកាសនាថ្ងៃទី ២២ ឧសភាបន្ទាប់ពីត្រូវបានប្រធានាធិបតីលោកស្រី Katerina Sakellaropoulou បញ្ជាឲ្យបង្កើតរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis បានអះអាងថា នឹងមិនបង្កើតរដ្ឋាភិបាលចម្រុះឡើយ ព្រមទាំងសម្ដែងក្ដីសង្ឃឹមថាការបោះឆ្នោតជំទី ២ អាចប្រព្រឹត្តទៅនាថ្ងៃទី ២៥ មិថុនាខាងមុខ។

ជាមួយតថភាពជាក់ស្ដែងនេះ ប្រធានាធិបតីក្រិកអាចនឹងត្រូវតែងតាំងរដ្ឋាភិបាលបណ្តោះអាសន្នមួយដើម្បីត្រៀមរៀបចំការបោះឆ្នោតជុំទី ២ ដែលត្រូវបានចាត់ទុកថានឹងបង្កើនឱកាសជ័យជម្នះដល់នាយករដ្ឋមន្ត្រីលោក Kyriakos Mitsotakis និងគណបក្សប្រជាធិបតេយ្យថ្មី។ អ្នកវិភាគជាច្រើនបានវាយតម្លៃថា នេះគឺជាសេណារីយ៉ូដ៏ល្អបំផុតសម្រាប់ក្រិកក្នុងបរិបទបច្ចុប្បន្ន។ ព្រោះថា មិនថាគណបក្សផ្សេងទៀតដែលដណ្ដើមបានសិទ្ធិដឹកនាំរដ្ឋាភិបាល ក៏នឹងប្រឈមនឹងបញ្ហាសាកល្បង និងហនិភ័យធំជាង ជាពិសេសគឺក្នុងការសម្របសម្រួល

គោលនយោបាយសេដ្ឋកិច្ច បើធៀបនឹងគណបក្សប្រជាធិបតេយ្យថ្មី - គណបក្សនយោបាយដែលបានបញ្ជាក់ពីសមត្ថភាពជាក់ស្ដែងតាមរយៈការជួយក្រិកកាលពីឆ្នាំមុនសម្រេចបានកំណើនសេដ្ឋកិច្ចឡើងដល់ ៥,១% ខ្ពស់ជាងមធ្យមភាគ ២,៦% របស់ EU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ