បញ្ហាសមុទ្រខាងកើតលើតុចរចារ AMM-48


បញ្ហាសមុទ្រខាងកើតលើតុចរចារ AMM-48 - ảnh 1
បញ្ហាសមុទ្រខាងកើតលើតុចរចារ AMM-48 (KT)

        Vovworld-ចូលរួម AMM-48 និងសន្និសីទទាក់ទិននានាមានរដ្ឋមន្ត្រីការ​បរទេស
ចំនួន២០រូបនៃបណ្ដាប្រទេសអាស៊ានប្រទេសដៃគូនិងប្រទេសសន្ទនា​របស់អាស៊ាន។
ទោះបីជាបញ្ហាសមុទ្រខាងកើតមិនបានកត់ចូលក្នុងរបៀបវារៈជា​ផ្លូវការ​នៃសន្និសីទក្តី
ប៉ុន្តែពិតប្រាកដថាជាប្រធានបទនឹងបានប្រមូលផ្ដុំពិភាគ្សា​ច្រើនបំផុតដោយភាពតាន
តឹងនាពេលកន្លងទៅនៅទីនេះ។

ក្តៅគគុកខណៈដែល AMM-48 មិនទាន់ចាប់ផ្ដើមឡើយ

        មុននឹងសកម្មភាពប្រចាំឆ្នាំសំខាន់របស់អាស៊ាននេះ បញ្ហាសមុទ្រខាងកើត​បាន
​ក្លាយទៅជាចំណុចស្នូលទាក់ទាញការយកចិត្តទុកដាក់របស់មធ្យោបាយ​ផ្សព្វផ្សាយ
អន្តរជាតិដោយសេចក្តីប្រកាសនានារបស់មន្ត្រីជាន់ខ្ពស់មជ្ឈដ្ឋានអ្នក​វិភាគនៅក្នុង
និងក្រៅដំបន់។ មុននឹង AMM-48 បានបើក រដ្ឋមន្ត្រីការបរទេសម្ចាស់​ផ្ទះ​ម៉ាឡេស៊ី
លោក Anifah Aman បានអះអាងថា បញ្ហាសមុទ្រខាងកើតនឹង​ក្តៅ​គគុកនៅ AMM-48
ខណៈដែលប្រទេសជាច្រើនព្រួយបារម្ភចំពោះការសាកល្បង​សន្តិសុខលេចឡើង
ក្នុងដំបន់ ពិសេសគឺបញ្ហាសេរីភាពសុវត្ថិភាពនាវាចរណ៍នៅ​សមុទ្រខាងកើត។ រីឯ
អ្នកនាំពាក្យកងទ័ពហ្វីលីពីន Restituto Padilla បាន​អំពាវនាវបណ្ដាប្រទេសអាស៊ាន
សាមគ្គីភាពឡើងសម្លេងរួមដើម្បីទប់ស្កាត់​សកម្មភាពខុសច្បាប់និងបង្ករឿងហេតុរបស់
ចិននៅសមុទ្រខាងកើត។ រីឯមន្ត្រីការ​បរទេស​​អាមេរិកវិញបានអះអាងថា អាស៊ានក៏
ដូចជាអាមេរិកសុទ្ធតែព្រួយបារម្ភ​អំពី​ទ្រង់ទ្រាយល្បឿននិងគោលគំនិតនៃសកម្មភាព
សាងសង់កោះដែលចិនកំពុង​អនុវត្ត។ AMM-48 ជាឱកាសដើម្បីបណ្ដាប្រទេសអាស៊ាន
សម្ដែងការព្រួយបារម្ភ​ដោយផ្ទាល់ចំពោះភាគីប៉េកាំងអំពីអំពើរដែលប្រទេសជាច្រើន
ចាត់ទុកជាមាន​ចរិតលក្ខណៈបង្ករឿងហេតុ។

        បញ្ច្រាស់នឹងទស្សននៃប្រទេសជាច្រើន ភាគីចិនបានឡើងសម្លេងចាត់ទុក​ថា
អាស៊ានមិនមែនជាកន្លែងពិភាគ្សាអំពីបញ្ហាសមុទ្រខាងកើតឡើយ។ អនុរដ្ឋមន្ត្រី​ការ
បរទេសចិន Liu Zhenmin បានចាត់ទុកថា សន្និសីទនេះសំដៅ​សហប្រតិបត្តិការកសាង
ទំនាក់ទំនងក្នុងវិស័យជាច្រើនប៉ុណ្ណោះ មិនមែនជាកន្លែង​ពិភាគ្សាអំពីបញ្ហាសមុទ្រ
ខាងកើតទេ។

ភាពចាំបាច់ត្រូវស្វែងរកការស្រុះចិត្តគំនិតអំពីដំណោះស្រាយសំរាប់សមុទ្រខាងកើត

        ក្នុងប៉ុន្មានឆ្នាំកន្លងមក ជំលោះនៅសមុទ្រខាងកើតកាន់តែកើនឡើង​និង​មាន​និន្ននា
ការតានតឹងឡើងៗ។ នៅចាំបានថា នាខែកក្កដាឆ្នាំ២០១៤ ចិនបានបញ្ជូន​ស្ថានីយ៍
Haiyang 981 ចូលដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្រ​របស់វៀតណាម
ដែលទាក់ទាញការយកចិត្តទុកដាក់របស់អាមេរិកជប៉ុននិង​ដៃគូ​អាស៊ានផ្សេងៗ។ ខណៈ
ដែលហ្វីលីពីនស្វែងរកការគាំទ្ររបស់អជ្ញាកណ្ដាល​អន្តរជាតិដើម្បីដោះស្រាយជំលោះ
នោះ វៀតណាមនិងប្រទេសអាស៊ានផ្សេងបាន​ខំប្រឹងប្រែងជំរុញដំណើរការទទួលឲ្យ
បាននូវក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) ដែលត្រូវផ្អាក់ច្រើនឆ្នាំកន្លងមក។

        មួយឆ្នាំបានកន្លងផុតទៅតាំងពី AMM-47 ដំណើរការកសាង COC នៅ​កន្លែង​
ដដែល។ ប៉ុន្តែនាចុងខែកក្កដាកន្លងទៅ ទទួលបានសញ្ញាគួរឲ្យសប្បាយ​ដំបូងខណៈ
ដែលអាស៊ាននិងចិនបានឯកភាពបង្កើតខ្សែទូរស័ព្ទក្ដៅដើម្បី​ប្រើប្រាស់ក្នុងករណីបន្ទាន់
ដែលទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើត។

        បណ្ដាអ្នកជំនាញការឯករាជ្យបានវិភាគថា ខ្សែទូរស័ព្ទក្តៅដោះស្រាយបន្ទាន់​បញ្ហា
នៅសមុទ្រខាងកើតជាជំហានសំខាន់ជួយដោះស្រាយភាពតានតឹងដោយការប៉ះទង្កិច
នៅសមុទ្រខាងកើត ប៉ុន្តែក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត COC ទើបជាប្រការ
សំខាន់បំផុត។ ភាគីនានាត្រូវទទួលឲ្យបាន COC យ៉ាងឆាប់​រហ័ស​ដើម្បីដោះស្រាយ
ស្ថានភាពបាត់ជំនឿជាក់រវាងបណ្ដាភាគីនាបច្ចុប្បន្ន។ ប្រការសំខាន់គឺបណ្ដាភាគីត្រូវ
បង្កករាល់សកម្មភាពបង្ករឿងហេតុនិងធ្វើឲ្យច្បាស់សេចក្តីប្រកាសអធិបតេយ្យភាព
តាមច្បាប់អន្តរជាតិជៀសវាងរាល់បំរ៉ែបំរួលដែលអាចនាំទៅដល់គ្រោះអាសន្នបង្កើន
យោធាបនីយកម្ម។ ជាយន្តការសហប្រតិបត្តិការ​បើក​ចំហរ អាស៊ានកំពុងអះអាងជា
កត្តាសំខាន់មួយក្នុងការធានាសន្តិភាព​សន្តិសុខ​នៅដំបន់។ ហេតុនេះហើយសាធារណៈ
មតិកំពុងរងចាំទៅលើការ​ស្រុះ​ចិត្តគំនិតអំពីដំណោះស្រាយសំរាប់សមុទ្រខាងកើតនៅ
សន្និសីទលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ