(VOVworld)- ជ័យជម្នះរបស់បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ជាការបំផុសគំនិតដែល
គ្មានទីបញ្ចប់ ដើម្បីវៀតណាមអនុវត្តន៍ការតស៊ូប្រយុទ្ធការពារមាតុប្រទេសនារយៈ ពេលច្រើនឆ្នាំកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ មេរៀនអំពីការឆ្លៀតយកឱកាស ពង្រឹងនិងពង្រីកកម្លាំងផែនមហាសាមគ្គីប្រជាជនទាំងមូល រួមទាំងការពង្រីក
កម្លាំង ពលំជាតិជាមួយកម្លាំងសម័យកាលនៃបដិវត្តន៍៧០ឆ្នាំមុននេះ នៅរក្សា
នូវតម្លៃដដែលចំពោះកិច្ចការកសាងប្រទេសជាតិនាបច្ចុប្បន្ន។
|
នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥លោកប្រធានហូជីមិញថ្លែងសេចក្តីប្រកាសឯករាជ្យ
(រូបថតឯកសារ TTXVN) |
ជ័យជម្នះនិងអត្ថន័យប្រវត្តិសាស្ត្ររបស់បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ជា
មេរៀនដ៏ថ្លៃថ្លាសម្រាប់បក្សនិងប្រជាជនវៀតណាមក្នុងដំណើរការឆ្ពោះទៅ អនា
គតនិង គោលដៅដ៏ស្វិតស្វាញដើម្បីឯករាជ្យជាតិ ដោយផ្សារភ្ជាប់នឹងសង្គម
និយម ដើម្បីប្រទេសវៀតណាមមួយ ដែលប្រជាជនសម្បូរធូធា ប្រទេសជាតិខ្លាំង
មាំមួន។
ឆ្លៀតយកឱកាសរាប់ពាន់ឆ្នាំមានម្តងដើម្បីបដិវត្តន៍ទទួលបានជោគជ័យ
ពេលដែលសង្គ្រាមលោកលើកទី២ផ្ទុះឡើងនាថ្ងៃទី៣កញ្ញាឆ្នាំ១៩៣៩ឆ្នាំ
១៩៤១ ស្ថានភាពជាតិនិងអន្តរជាតិមានបំរ៉ែបំរួលយ៉ាងឆាប់រហ័ស។ នាថ្ងៃទី
២៨ខែមករា លោក Nguyen Ai Quoc-Ho Chi Minh បានវិលត្រឡប់មក បរទេស
វិញដើម្បីរៀបចំ ទាន់ពេលវេលាសន្និបាតនៃគណៈកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនិស្តវៀតណាមលើកទី៨ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩សីហាឆ្នាំ១៩៤១។ សន្និបាតនេះបានអះអាងថា ៖“បដិវត្តន៍ឥណ្ឌូចិនជាបដិវត្តន៍រំដោះប្រជាជាតិ” ។
ដើម្បីពង្រីកបានកម្លាំងពលំរបស់លិទ្ធិស្នេហាជាតិ ស្មារតីជាតិនិងត្រៀម
រៀបចំកងកម្លាំងសម្រាប់ការរំដោះប្រជាជាតិខ្លួន បក្សកុម្មនិស្តវៀតណាមសម្រេច
បង្កើតរណសិរ្សវៀតមិញ។ ការបង្កើតរណសិរ្សនេះ មិនត្រឹមតែជាកត្តាប្រមូលផ្តុំ
កម្លាំងពលំសាមគ្គីជាតិប៉ុណ្ណោះទេ ថែមទាំងគូសសញ្ញានូវរបត់មួយក្នុងគោល
មាគ៌ាដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ពង្រីកខ្ពស់ប្រភពកម្លាំងផ្ទៃក្នុងរបស់
ប្រទេសជាតិទាំងមូល សម្រាប់កុប្បកម្មដ៏មហិមាមួយ។
មិនត្រឹមតែប៉ុណ្ណោះ បក្សកុម្មុយនិស្តវៀតណាមបានព្យាករណ៍ថានឹងកើត
ឡើងការធ្វើរដ្ឋប្រហារជប៉ុននៅឥណ្ឌូចិន។នាថ្ងៃទី១៣សីហាឆ្នាំ១៩៤៥ ជប៉ុន ទទួលយកការចុះចាញ់សម្ព័ន្ធមិត្ត។ ហើយលោកប្រធានហូជីមិញបានជឿជាក់ថា ឱកាសតែមួយគត់សម្រាប់វៀតណាមបានមកដល់។ លោកសង្កត់ធ្ងន់ថា៖ ប្តេជ្ញា ដណ្តើមឲ្យបានសេរីភាពឯករាជ្យ។កុប្បកម្មទូទៅបានបំផុសលើទូទាំងប្រទេស។ ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ បដិវត្តន៍ខែសីហាទទួលបានជោគជ័យ។
|
ទីក្រុងហូជីមិញនាបច្ចុប្បន្ន (រូបថតៈ កាសែតរូបថតវៀតណាម) |
ជ័យជម្នះរបស់បដិវត្តន៍ខែសីហា ជាលទ្ធផលនៃគោលមាគ៌ាដឹកនាំដ៏ត្រឹម
ត្រូវ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងសិក្ខាសាលាស្តីពីបដិវត្តន៍ខែសីហា
នាពេលថ្មីៗ នេះ សាស្រ្តាចារ្យ បណ្ឌិត Mach Quang Thang បណ្ឌិតសភានយោ
បាយជាតិហូជីមិញបានចែករំលែកថា៖
“យើងបានត្រៀមរៀបចំយ៉ាងម៉ត់ចត់ ទាំងគោលមាគ៌ា និងការចាប់បដិសន្ធិ របស់បក្សកុម្មុយនិស្តវៀតណាមនាឆ្នាំ១៩៣០ រួមទាំងការហាត់សមយុទ្ធទូទៅនា
ឆ្នាំ ១៩៣០-១៩៤៥។យើងក៏ត្រៀមឆ្លៀតយកឱកាស បំផុសចលនា ប្រមូលផ្តុំ
កម្លាំង ពលំជាតិជាមួយកម្លាំងអន្តរជាតិ។ នោះគឺជាការត្រៀមយ៉ាងល្អិតល្អន់”។
មេរៀនមហាសាមគ្គីមានតម្លៃក្នុងការផ្លាស់ប្តូរថ្មី
ជ័យជម្នះដ៏មហិមានៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ បានបន្សល់ទុកមក
នូវមេរៀនដ៏មានតម្លៃ ជាពិសេសគឺការកសាងនិងពង្រីកផែនមហាសាមគ្គីជាតិ។ ផែនមហាសាមគ្គីទាំងនោះគឺយកសម្ព័ន្ធភាពកម្មករ កសិករ និងបញ្ញាវ័ន្តធ្វើជាស្នូល ដោយឈរលើមូលដ្ឋានផលប្រយោជន៍ តម្រូវការ និងបំណងប្រាថ្នារបស់ប្រជា
ជន។ បណ្ឌិត Nhị Lê អគ្គនិពន្ធនាយករងទស្សនាវដ្តីកុម្មុយនិស្ត បានអះអាងថា
បដិវត្តន៍ខែសីហា ជានិមិត្តរូបដ៏អស្ចារ្យនៃមហាសាមគ្គីជាតិទាំងមូល។
“ភូមិភាគទាំងបីជើង-កណ្តាល-ត្បូង ប្រជាជនធ្វើកុប្បកម្មទូទាំងប្រទេស រដ្ឋអំណាចនៅលើដៃយើង។ កម្លាំងពលំនៃប្រជាជនជាកម្លាំងកំពូល។ លោក
ប្រធានហូជីមិញធ្លាប់មានប្រសាសន៍ថា “នៅលើមេឃគ្មានអ្វីថ្លៃថ្លាជាងប្រជា
ជនឡើយ។ លើផែនដីក៏ឡគ្មានអ្វីអាចប្រៀបនឹងកម្លាំងពលំនៃប្រជាជនដែរ”។
មានន័យថា នេះជាបដិវត្តន៍របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន
។ហើយនេះក៏ ជាការចាប់ប្រភពនៃជ័យជម្នះបដិវត្តន៍ខែសីហា”។
មេរៀនអំពីមហាសាមគ្គីជាតិក្នុងបដិវត្តន៍ខែសីហា មិនត្រឹមតែមានអត្ថន័យ ក្នុងបដិវត្តន៍មុននេះ៧០ឆ្នាំប៉ុណ្ណោះទេ ថែមទាំងក្នុងបុព្វហេតុកសាងនិងការពារ មាតុប្រទេសនាបច្ចុប្បន្នទៀតផង។ ក្នុងកាលៈទេសៈតំបន់និងពិភពលោក កំពុង មានបំរ៉ែបំរួលដ៏ស្មុគស្មាញ ជាងពេលណាៗទាំងអស់ កម្លាំងពលំនៃប្រជាជន
ត្រូវបានបំផុសឡើង និងពង្រីកយ៉ាងខ្លាំងក្លា និងជាប្រចាំផងដែរ។ សាស្ត្រាចា្យរង
បណ្ឌិត Bui Dinh Phong បណ្ឌិតសភានយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់
ថា៖
“កម្លាំងពលំនៃប្រជាជនជាកំពែងដ៏រឹងមាំបំផុត ដើម្បីការពារបក្ស ការពារ
របប និងការពារបុព្ធហេតុផ្លាស់ប្តូរថ្មី។ ដោយហេតុនេះ ប្រសិនបើចង់អនុវត្តន៍ ការផ្លាស់ប្តូរប្រកបដោយជោគជ័យ មុនបង្អស់ យើងត្រូវពង្រឹងទំនុកចិត្តរបស់
ប្រជាជនចំពោះបក្ស។ម្យ៉ាងវិញទៀត គឺត្រូវពង្រឹងផែនមហាសាមគ្គីជាតិ ព្រម
ទាំង ថែទាំផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន”។គួរចងចាំថា មានទំនុក
ទុកចិត្តរបស់ ប្រជាជនគឺមានអ្វីៗទាំងអស់”។
រហូតមកដល់ពេលនេះ មេរៀនអំពីការពង្រីកកម្លាំងពលំជាតិជាមួយកម្លាំង
ពលំសម័យកាលក្នុងបដិវត្តន៍ខែសីហានៅរក្សាបានតម្លៃដដែល ដើម្បីបក្សក្មុយ និស្តវៀតណាមក្តាប់ជាប់ឱកាសដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយ
ថ្ងៃ៕