បដិវត្តន៍ខែសីហានិងមេរៀនស្តីពីការក្តាប់ជាប់ឱកាស

(VOVworld)-នៅក្នុងការធ្វើបដិវត្តន៍នានា បញ្ហាក្តាប់ជាប់ឱកាសនិងត្រៀមរៀបចំ
កងកម្លាំង ជាប្រការសំខាន់បំផុត។ ការធ្វើកុបកម្មដណ្តើមរដ្ឋអំណាចចូលបាតដៃ
ប្រជាជននៃ បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ជាសក្ខីភាពច្បាស់លាស់ស្តីពីភាពឈ្លាស
វៃនិងការបញ្ជាណែនាំ ដោយមានការក្តាប់ជាប់ឱកាសធ្វើកុបកម្មរបស់លោកប្រ
ធានហូជីមិញនិងបក្សកុម្មុយនិស្តវៀតណាម។

បដិវត្តន៍ខែសីហានិងមេរៀនស្តីពីការក្តាប់ជាប់ឱកាស - ảnh 1
រូបថតឯកសារ


        កុបកម្មខែសីហាឆ្នាំ១៩៤៥របស់វៀតណាមជាគំរូគួរឲ្យមោទនៈភាពមួយស្តី
ពីការធ្វើកុបកម្ម​ ទូទាំងប្រទេសដណ្តើមរដ្ឋអំណាចសម្រាប់ជនជាតិនានាក្រោម
នឹមទាសករចក្រព័ត្តអាណានិគមលើទូទាំងពិភពលោកធ្វើតាម។ មិនដល់ពី
សប្តាហ៍ប្រព្រឹត្តទៅនោះ កុបកម្មទូទាំងប្រទេស ខែសីហាបានផ្តួលរំលំនឹមត្រួត
ត្រារបស់ចក្រព័ទនិងរបបសក្តិភូមិ ដែលគ្របដណ្តប់រាប់ពាន់ ឆ្នាំលើទឹកដីវៀត
ណាមបង្កើតឡើងរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។

        ជ័យជម្នះនៃភាពម្ចាស់ការនិងសាមគ្គី

        ការធ្វើកុបកម្មទូទាំងប្រទេសឆ្នាំ១៩៤៥ជាដំណើរការត្រៀមរៀបចំយូអង្វែង
 ខណៈដែល បក្សកុម្មុនិស្តវៀតណាមបានបង្កើតឡើងនិងដឹកនាំផ្ទាល់ក្នុងការត
ស៊ូរំដោះជាតិ។ កិច្ចការនេះត្រូវ បានជម្រុញខ្លាំងខណៈដែលសង្គ្រាមលោកលើក
ទី២បានផ្ទុះឡើង ហើយជាពិសេសគឺអគ្គមគ្គុទេស ហូជីមិញអញ្ជើញវិលត្រឡាប់
មកមាតុប្រទេសដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់។ សាស្ត្រា ចា្យរង បណ្ឌិត
 Pham Xanh នៅមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃសកល វិទ្យា
ល័យជាតិហាណូយបានពិនិត្យថា៖

        “ឱកាសក្នុងបដិវត្តន៍ខែសីហាគឺជាការចុះចាញ់សម្ព័ន្ធមិត្តរបស់ហ្វាស៊ីស
ជប៉ុន។​ នេះជា ឱកាសមានឥទ្ធិពលខ្លាំងទៅលើសង្គ្រាមទាំងស្រុងនៅប៉ាស៊ីហ្វិក។​
មានតែបក្សក្មុយនិស្ត ឥណ្ឌូចិនទើបឆ្លៀតយកឱកាសនិងប្រែក្លាយឱកាសនេះជា
លក្ខ័ណ្ឌងាយស្រួលដើម្បីបដិវត្តន៍ខែសីហាទទួលបានជោគជ័យ។​អ្នកតាមដាន
និងក្តាប់ជាប់ឱកាសនោះគឺជាបក្ស កុម្មុយនិស្តវៀតណាម”។

        ចំពោះបដិវត្តន៍ខែសីហា ឱកាសគឺមានតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ ចាប់
ពីពេលដែល ព្រះ មហាក្សត្រជប៉ុនប្រកាសចុះចាញ់នាថ្ងៃទី១៣សីហាឆ្នាំ១៩៤៥។​
ប្រសិនបើបំផុសការធ្វើ កុបកម្មទូទៅដណ្តើមរដ្ឋអំណាចមុនថ្ងៃទី១៣សីហានិង
ក្រោយថ្ងៃទី៥កញ្ញានោះ គឺពិបាក មានលទ្ធភាពទទួលបានជោគជ័យណាស់។​
ការអំពាវនាវរបស់បក្សនិងលោកប្រធានហូជី មិញ ជនវៀតណាមជាង២០លាន
នាក់បានក្រោកឈរឡើងធ្វើកុបកម្មដណ្តើមរដ្ឋអំណាច។ អ្នក​វិទ្យាសាស្ត្រ Duong
Trung Quoc បានឲ្យដឹងថា៖

        “ពីការធ្វើកុបកម្មនៅក្រុងហាណូយមក ក្នុងរយៈពេល១សប្តាហ៍គឺក្រុង Hue
ក្រុង Sai Gon និងទូទាំងប្រទេសគឺដណ្តើមបានរដ្ឋអំណាច។ប្រការនេះបានសម្តែង
នូវឆន្ទៈឯកភាព របស់ប្រជាជន កងកម្លាំងត្រៀមខ្លួនជាស្រេច និងការដឹកនាំ
ឈ្លាសវៃលើទូទាំងប្រទេសរបស់ រណសិរ្សមាតុភូមិ”។

        អនុវត្តក្នុងសម័យកាលសន្តិភាព

        មេរៀនក្តាប់ជាប់ឱកាសនៃបដិវត្តន៍ខែសីហា​នៅរក្សាតម្លៃដដែលក្នុងកិច្ចការ
កសាង និងធ្វើសមាហរណកម្មប្រទេសជាតិ ខណៈដែលវៀតណាមកំពុងជម្រុញ
យ៉ាងខ្លាំងដំណើរការ ធ្វើសមាហរណកម្មអន្តរជាតិ អភិវឌ្ឍន៍តាមទិសឧស្សាហូប
នីយកម្មនិងទំនើបភាវូបនីយកម្ម ប្រទេសជាតិ។ ក្រឡែកមើលឡើងវិញនូវមេរៀន
ប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែសីហា ឱកាសនិងជោគវាសនារបស់ប្រទេសជាតិនឹង
រំលងផុតទៅប្រសិនបើវៀតណាមមិនចេះក្តាប់ជាប់ទេនោះ។ សម្រេចបានប្រការ
នេះ គឺដោយសារតែកម្លាំងពលំរបស់ប្រជាជននិងការស្រុះចិត្តគំនិតពីថ្នាក់លើដល់
ក្រោម។ សាស្ត្រាចា្យរង បណ្ឌិត Nguyen Van Nhat នៅវិទ្យាស្ថានសង្គម សាស្រ្តនិង
មនុស្សសាស្ត្របានចាត់ទុកថា៖

        “វៀតណាមកំពុងស្ថិតក្នុងនិន្នាការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ
តាមនោះ ត្រូវត្រៀមរៀបចំលក្ខណៈគ្រប់គ្រាន់។​នោះជាបទពិសោធន៍ដែលបានដក
ចេញពី បដិវត្តន៍ខែសីហា។​ទីពីរគឺត្រូវឆ្លៀតយកការគាំទ្រពីសហគមន៍អន្តរជាតិ
ពោលគឺ កសាងនិង ការពារមាតុប្រទេសក៏ទន្ទឹមនឹងការរក្សារឹងមាំឯករាជ្យម្ចាស់ការ
និងបូរណភាពដែនដី។ វៀត ណាម​ ត្រូវគួបផ្សំកម្លាំងពលំជាតិជាមួយកម្លាំងសម័យ
កាល ព្រមទាំងឆ្លៀតយកឲ្យបានខ្ពស់ បំផុតនូវប្រភពកម្លាំងពលំខាងក្រៅសំដៅរួម
ចំណែកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សប្រកបដោយនិរន្តរភាព”។

        រាល់សមិទ្ធិដ៏ធំធេងដែលវៀតណាមទទួលបានក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ជា ពិសេសគឺរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី​គឺ​សុទ្ធតែមានប្រភពពីជ័យជម្នះដ៏មហិមារបស់
បដិវត្តន៍​ខែសីហាឆ្នាំ១៩៤៥និងការបង្កើតវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ។
ក្នុងនោះ មេរៀន ធំ​បំផុតនិងមានអត្ថន័យជ្រាលជ្រៅបំផុតនោះគឺអះអាងការដឹកនាំ
ស្វិតស្មាញប្រកបដោយច្នៃ ប្រឌិតរបស់បក្ស ពង្រីកស្មារតីស្នេហាជាតិ  កម្លាំងមហា
សាមគ្គីជាតិទាំងមូល ក្តាប់ជាប់ឱកាសដើម្បីដណ្តើមឯករាជ្យ។​នេះក៏ជាត្រីវិស័យ
សម្រាប់ការកសាងនិងការពារមាតុប្រទេស នាបច្ចុប្បន្ន ខណៈដែលបក្សកុម្មុយនិស្ត
វៀតណាមចេះក្តាប់ជាប់ឱកាសដឹកនាំប្រទេសជាតិ ឆ្លងផុតរាល់ការលំបាកសាកល្បង
ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ