បដិវត្តន៍ខែសីហា៖សារនៃប្រជាជាតិនិងយុគ្គសម័យ។
HONG VAN -  
(VOVWORLD) /  
Vovworld-អនុវត្តនូវបទបញ្ជាលេខ១នៃគណះកម្មាធិការទទួលបន្ទុកការធ្វើកុប្បកម្ម
ដែលបានចេញផ្សាយនារាត្រីថ្ងៃទី១៣សីហាឆ្នាំ១៩៤៥ប្រជាជនវៀតណាមនៅ
ទូទាំងប្រទេសពីទីក្រុងហាណូយដល់តំបន់ជនបទនានាបានក្រោកឈរឡើងធ្វើ
កុប្បកម្មដើម្បីដណ្តើមយកអំណាច។ការធ្វើកូប្បកម្មនៅទួទាំងប្រទេសប្រព្រឹត្តទៅក្នុង
រយះពេលដ៍ខ្លីហើយទទួលបានជោគជ័យយ៉ាងធំសម្បើម។នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥
លោកប្រធានហូជីមិញបានប្រកាសការចាមបដិសន្ឋិនៃប្រទេសវៀតណាម១ឯករាជ្យ
សេរីភាពជាមួយសកលលោកទាំងមូល។
|
វាយដណ្តើមយកវិមានអគ្គទេសាភិបាល(រូបថត អិនធឺណែត) |
អត្ថន័យប្រវត្តិសាស្រ្តដ៍ធំសម្បើម
បដិវត្តន៍ខែសីហាជាជ័យជំនះដំបូងក្នុងយុគ្គសម័យថ្មីពេលដែលប្រទេសជាតិតូច១
បានរំដោះផុតពីរបបចក្រពក្តិអាណានិគមដោយខ្លួនឯង។ដោយជោគជ័យនៃបដិវត្តន៍
ខែសីហាពីប្រទេសអាណានិគម១វៀតណាមបានក្លាយទៅជាប្រទេសឯករាជ្យ១និង
ប្រជាជនវៀតណាមក្លាយទៅជាម្ចាស់ប្រទេសជាតិ។នាយឧត្តមសេនីយ៍Nguyen Quyet អតីតលេខាគណះកម្មាធិការបក្សទីក្រុងហាណូយអោយដឹងថា៖“ បណ្តាប្រទេសលើ
សកលលោកចាត់ទុកបដិវត្តន៍ខែសីហាជព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៍សែនសំខាន់ដែល
ធ្វើផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិវៀតណាម។នេះមិនមែនជាព្រឹត្តិការណ៍ដ៍មានអត្ថន័យចំពោះវៀតណាមប៉ុណ្ណោះទេថែមទាំងចំពោះសម័យទៀតផង។ “
បទពិសោធន៍ដ៍ថ្លៃថ្លានៃបដិវត្តន៍ខែសីហាបានបង្កើតប្រៀបខ្លាំងសំរាប់ប្រជាជនវៀត
ណាមសរសេរទំព័រប្រវត្តិសាស្រ្តដ៍ត្រចះត្រចង់តទៅទៀត។នោះគឺជាជ័យជំនះក្នុងការ
តស៊ូប្រឆាំងអាណានិគមបារាំងនោះក៍ជាជ័យជំនះក្នុងការតស៊ូប្រឆាំងចក្រពក្តិអាមេរិក
ក្នុងអំឡុង២១ឆ្នាំឯកភាពប្រទេសជាតិទាំងស្រុង។នោះគឺជាជ័យជំនះដ៍មានអត្ថន័យធំ
សម្បើមក្នុងប្រវត្តិសាស្រ្តក្រោយរយះពេលជិត៣០ឆ្នាំដំណើរការផ្លាស់ប្តូរថ្មី បំផុស
ឡើងនិងដឹកនាំដោយបក្សកម្មុយនិស្តវៀតណាមជួយប្រទេសជាតិដើរតួនាទីសំខាន់លើ
ឆាកអន្តជាតិ។
|
មិទ្ទិញនៅរោងមហោស្រពហាណូយ(រូបថត អិនធឺណែត) |
បទពិសោធន៍ដ៍ថ្លៃថ្លា
ជ័យជំនះនៃបដិវត្តន៍ខែសីហាគឺដោយសារមានការដឹកនៃរបស់បក្សបដិវត្តន៍១ដែល
បានចេះទទួលយកនិងអនុវត្តនូវលិទ្ឋិ Mac-Lenin សតិអារម្មណ៍ហូជីមិញប្រកបដោយ
ច្នៃប្រឌិតនិងចេះឆ្លៀតយកឱកាសគួបផ្សំកំលាំងពលំជាតិជាមួយកំលាំងពលំសម័យ
ដើម្បីដឹកនាំប្រជាជនក្រោកឈរឡើងដណ្តើមយកអំណាច។សាស្រ្តាចារ្យបណ្ឌិតNgo
Dang Tri គូសបញ្ជាក់ថា៖“ ជ័យជំនះដែលក្រុងហាណូយទទួលបានក្នុងការធ្វើកុប្ប
កម្មបានបង្កើតកំលាំងពលំសំរាប់ប្រជាជននៅតំបន់នានាក្នុងទូទាំងប្រទេស។ក្នុងនោះ
មានមានទីក្រុង Sai Gonផង។ “
ការអនុវត្តន៍មេរៀននៃបដិវត្តន៍ខែសីហាស្តីពីការពង្រីកកំលាំងពលំចម្រុះរបស់ប្រទេស
ជាតិទាំងមូលគួបផ្សំជាមួយកំលាំងពលំនៃសម័យវៀតណាមបានមានភាពម្ចាស់ក្នុង
ការលាតត្រដាងអនុវត្តគោលមាគារកិច្ចការបរទេសដ៍ទូលំទូលាយឯករាជ្យម្ចាស់ការឆ្លង
កាត់លើការលំបាកការសាកល្បងនានា។រួមជាមួយនោះវៀតណាមអនុវត្តនូវភារកិច្ច
យុទ្ឋសាស្រ្តចំនួន២គឺកសាងនិងការពារមាតុប្រទេសព្រមទាំងជំរុញខ្លាំងបុព្វហេតុ
ឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិដើម្បីកិច្ចការផ្លាស់ប្តូរថ្មីទទួលបាន
ជោគជ័យតទៅទៀត៕
HONG VAN
-VOVWORLD