(VOV)_ ផែនទីអណ្ដាតគោ ឬត្រូវបានហៅថា ផ្លូវអក្សរ U ឬ ផ្លូវដាច់ជាកង់ៗ
៩កំណាត់ ដែលត្រូវបានស្គាល់ដល់ជាការទាមទារខុសឆ្គង គ្មានគ្រឹះដ្ឋានប្រវត្តិ
សាស្ត្រ គតិយុត្តិ និងជាក់ស្ដែងរបស់ចិន ចំពោះសមុទ្រខាងកើត។ នាពេលថ្មីៗនេះ អ្នកប្រាជ្ញចិនបន្តប្រឆាំងជំទាស់ ផ្លូវអណ្ដាតគោ និងចាត់ទុកថា៖ បណ្ដាបញ្ហាដែល
ទាក់ទិនដល់ ផ្លូវអណ្ដាតគោ ត្រូវបានដោះស្រាយដំបូងទី និងដើរតួនាទីសំ ខាន់បំ ផុត ក្នុងដំណើការស្វែងរកសន្តិភាពនៅសមុទ្រខាងកើត។
|
បដិសេធការទាមទារអំពី៖ផ្លូវអណ្ដាតគោដើម្បីដោះស្រាយឬសគល់ភាពតានតឹងនៅលើសមុទ្រខាងកើត |
សមុទ្រខាងកើតជាតំបន់សមុទ្រនៅភាគខាងលិចអាស៊ីប៉ាស៊ីហ្វីក ដោយមាន
ផ្ទៃទឹក ៣,៥លានគីឡូម៉ែត្រក្រឡា។ ផែនទីអណ្ដាតគោដែលចិនបាន ទាមទារ រួមមានខ្សែផ្លូវចំនួន៩កំណាត់គូសដាច់ជាកង់ៗ ចាប់ផ្តើមពីឈូងសមុទ្រ Bac Bo ទៅដល់ភាគខាងត្បូងជាប់នឹងវាលខ្សាច់ Tang Mau ( James Shoal) របស់ម៉ាឡេ
ស៊ី ទៅដល់កោះ Natuna របស់ឥណ្ឌូនេស៊ី ឡើងដល់ភាគខាងជើង ជាប់នឹងកោះ
Palawan របស់ហ្វីលីពីន…ល។ ការទាំមទារស្ដីពីផែនទីអណ្ដាតគោនេះ ត្រូវបាន
ចិន នាំចេញដើម្បីគោលដៅនយោបាយ និងជាក់ស្ដែងនោះគឺជាឧបាយកលទន្ទ្រានកាន់កាប់ផ្ដាច់មុខនៅសមុទ្រខាងកើត។
ចិនគ្មានគ្រឹះដ្ឋានខាងគតិយុត្តិដើម្បីអអះអាងនូវការទាមទាររបស់ខ្លួន
រហូតមកដល់ពេលនេះ ភាគីចិនមិនទាន់មានឬមិនអាចមានបណ្ដាឯកសារណា ដែលបានអះអាងនូវបណ្ដាចំណុចនៃផែនទីអណ្ដាតគោនេះទេ។ ចិនក៏មិនអធិប្បាយ បានថា៖ ផ្លូវ៩កំណាត់ជាផ្លូវដាច់ជាកងៗ មិនមែនជាខ្សែរផ្លូវតជាប់គ្នា។ សាធារណះ
មតិក៏ ដាក់សំនួរថា៖ ហេតុអ្វីក្នុងសេចក្ដីប្រកាសរបស់រដ្ឋាភិបាល ចិនស្ដីពីបណ្ដា សមុទ្រ ថ្ងៃទី៤ កញ្ញា ឆ្នាំ១៩៥៨ គ្មានពាក្យណារំលឹកដល់ពាក្យស្ដីពីផែនទីអណ្ដាត គោលើសមុទ្រខាងកើតទេ។ ស្ដីពីវិស័យគតិយុត្តិ ប្រសិនបើយកអនុសញ្ញាអ ង្គការ សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អាចឃើញថា៖ ផែនទីអណ្ដាតគោ
របស់ចិន គឺមិនសមហេតុសមផលទេ ទាំងខាងគតិយុត្តិ និងស្ថានភាពជាក់ស្ដែងទេ។
អ្នកប្រាជ្ញចិនប្រឆាំងជំទាស់ការទាមទារចំពោះផ្លូវអណ្ដាតគោ
បន្ទាប់ពីពេលដែលភាគីចិនបានបោះពុម្ភផែនទីអណ្ដាតគោមាន១០កំណាត់
លេប ត្របាក់សមុទ្រខាងកើតទាំងស្រុង នាខែមិថុនាឆ្នាំ២០១៤នោះ វេទិកា Bbs.
tianya.cn ដ៏ល្បីនៅចិនបានមានបទសរសេរថា៖ នាបច្ចុប្បន្ន ផ្លូវ៩កំណា ត់ត្រូវបាន សហគមន៍អន្តរជាតិបដិសេធទាំងស្រុងហើយ គឺផ្លូវ១០កំណាត់មិនបាច់គិតទៀតទេ។ អ្នកប្រាជ្ញ Li Linh Hua អតីតអ្នកជំនាញការនៃមជ្ឈមណ្ឌលសារព័ត៍មានមហា
សាគរចិន បានមានបទសរសេរលើគេហទំព័ររបស់ខ្លួនថា៖ អាយុជីវិតរបស់ផ្លូវ៩
កំណត់រស់ នៅបានប៉ុន្មានថ្ងៃ? អ្នកប្រាជ្ញរូបនេះបានអះអាងថាចិនគ្មានមូលហេតុ
ណាមួយ ដើម្បីអះអាងថាផ្លូវ៩កំណាត់នេះជាខ្សែរព្រំដែនរបស់ខ្លួនទេ ហើយអំពាវនាវ អោយចិនត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២
( UNCLOS) ។ មុននោះ អ្នកប្រាជ្ញ Li Wa Dang បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ ប្រទេសចិនបង្កើតផែនទីអណ្ដាតគោ៩កំណាត់ដោយឯកតោភាគី
នៅលើបណ្ដាតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ដោយមានផ្ទៃដីជាង២០០ម៉ាយរបស់ប្រ
ទេសជិត ខាងនានា បានបង្កភាពអុកឡុក និងដើរផ្ទុយទៅនឹងស្មារតីនៃ អនុ
សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS)។
|
បដិសេធការទាមទារអំពី៖ផ្លូវអណ្ដាតគោដើម្បីដោះស្រាយឬសគល់ភាពតានតឹងនៅលើសមុទ្រខាងកើត |
តាមអ្នកប្រាជ្ញ Li Wa Dang ថា បញ្ហាជំលោះលើសមុទ្រខាងកើតមានប្រភពពី “ផ្លូវ៩កំណាត់” ហើយក្នុងដំណើការស្វែងរកសន្តិភាពលើសមុទ្រខាងកើត ប្រការនេះ នឹងបានដោះស្រាយមុនបង្អស់និងសំខាន់បំផុត។ លោកអះអាងថែមទៀតថា ចិន គួរតែពិនិត្យឲ្យបានម៉ត់ចត់លប់ចោលបណ្ដា “កំណាត់ផ្លូវបង្ហាញពីប្រវត្តិសាស្រ្តជា
ប្រពៃណី” ដើម្បីអាចបើកចេញផ្លូវសម្រាប់ការដោះស្រាយឬសគល់បញ្ហាសមុទ្រ
ខាងកើត។
ចិនគួរតែលុបចោលការទាមទារអំពី“ផ្លូវ៩កំណាត់”
ក្រោយពីការទាមទារអំពី “ផ្លូវ៩កំណាត់” របស់ចិនបានបង្ហាញចំពោះមុខ សហគមន៍អន្តរជាតិនាខែមិថុនាឆ្នាំ២០០៩មក វៀតណាម ហ្វីលីពីនបានផ្ញើរកំណត់
ទូត ដោយប្រឆាំងជំទាស់ទៅកាន់អ.ស.ប។ នាខែកក្កដាឆ្នាំ២០១០ ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនជា ប្រទេសពុំពាក់ព័នអ្វីដល់ជំលោះលើសមុទ្រខាងកើតទេ ប៉ុន្តែក៏បានផ្ញើរកំណត់ ទូតជាផ្លូវការទៅកាន់អ.ស.ប សំដៅប្រឆាំងការទាមទារនេះ
របស់ចិនផងដែរ។ ក្នុង សេចក្តីប្រកាសនាថ្ងៃទី ២៣កក្កដា នៅទីក្រុងហាណូយ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក Clinton បានឡើងសម្លេងប្រឆាំងជំទាស់ចំពោះរាល់ការទាមទារសមុទ្រដោយមិនគោរពអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ របស់ចិនដោយផ្តោតសំខាន់ទៅ
លើបញ្ហា “ផ្លូវ៩កំណាត់”។ ជាច្បាស់លាស់ថា ការទាមទារ “ផ្លូវ៩កំណាត់” របស់ចិនត្រូវជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំងក្លាមិនត្រឹមតែរបស់មជ្ឈដ្ឋានអ្នកប្រាជ្ញ អ្នកស្រាវ
ជ្រាវ ប្រទេសទាក់ទិននានាដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពពីន ប៉ុណ្ណោះទេ ថែមទាំងពីបណ្តាប្រទេសដែលឈរនៅខាងក្រៅជំលោះ ប៉ុន្តែមានផលប្រយោជន៍
ពាណិជ្ជកម្ម នាវាចរណ៍ចំពោះសមុទ្រខាងកើតដូចជា អាមេរិក ជប៉ុន និងឥណ្ឌា ជាដើម។
ទោះបីចង់ឬមិនចង់ក៏ដោយ ប៉ុន្តែចិនត្រូវទទួលយកការពិតជាក់ស្តែងថា សមុទ្រខាងកើតជាតំបន់មានទីតាំងសំខាន់ ទាក់ទិនដល់ប្រទេសចំនួន៩ និងជាតំបន់ដែនដីជាផ្នែក១មិនអាចខ្វះបានក្នុងគោលនយោបាយអភិវឌ្ឍន៍ របស់ប្រ ទេសជំវិញសមុទ្រខាងកើត ក៏ដូចជាប្រទេសនៅខាងក្រៅតំបន់នេះ។ ក្នុង ខណៈ
ពេលដែល និន្នាការសកលភាវូបនីយកម្មកំពុងកើនឡើង ជះឥទ្ធិពលរួមទៅ លើ ពិភពលោកទាំងមូល ការទាមទារដ៏ទទឹងទទែងរបស់ចិនអំពី “ផ្លូវ៩កំណាត់” កាន់តែរងការចោទប្រកាន់យ៉ាងខ្លាំងក្លារ៕