បំណងប្រាថ្នានាដើមនិទាឃរដូវ
ថ្ងៃដើមឆ្នាំថ្មីជាឪកាសដើម្បីគេងាកមើល១ឆ្នាំចាស់ដែលបាន
កន្លងផុតទៅនិងមានគោលបំណងថា ប្រការដ៍ល្អប្រសើរមក
ដល់។នាថ្ងៃដើមនៃនិទាឃរដូវប្រជាជនវៀតណាមក្រៅពីបំ
ណងទទួលបាននូវឆ្នាំថ្មីល្អបវរន៍មានសិរីសួរស្តីជ័យមង្គល
វិបុលសុខនៅមានគោលបំណងអំពីអនាគតដ៍ល្អប្រសើរជាង
សំរាប់ប្រជាជាតិទៀតផង។ឆ្លងកាត់ឆ្នាំ២០១១ពេញទៅដោយ
ការប្រែប្រូលនិងឆ្នាំ២០១២ត្រូវបានព្យាករណ៍ថាជាឆ្នាំ១ពោរ
ពេញទៅដោយការលំបាកនិងការសាកល្បង។ប៉ុន្តែប្រជាជន
វៀតណាមនៅទទូលឆ្នាំថ្មី១ដោយមានក្តីសង្ឃឹមនិងសោម
នស្សរីករាយដដែល។តាមអ្នកកាសែត Vu Cong Lap ថា : ការ
លំបាកនៃសេដ្ឋកិច្ចពិភពលោកក្នុង ឆ្នាំ២០១២នឹងជះឥទ្ឋពល
មិនតិចតួចទៅលើសេដ្ឋកិច្ចរបស់វៀតណាមជាពិតបា្រកដ្ឋ។ប៉ុន្តែការសាកល្បងនាឆ្នាំ២០១១នឹងជាកំលាំងចលកសំរាប់
វៀតណាមឆ្លងកាត់ក្នុង ឆ្នាំ២០១២នេះ។ ឆ្នាំណាក៍ដូចជាឆ្នាំ
ណាដែរ សុទ្ឋតែមានការប្រែប្រូល។រស់នៅក្នុងសលលោក១
ដូចច្នេះ យើងត្រូវត្រៀមរៀបចំឲបានល្អដើម្បីសម្របទៅនឹង
គ្រប់កាលទេសះនិងឆ្លៀតយកលក្ខណះល្អបំផុតឲប្រទេស
ជាតិ។ងាកមើលឆ្នាំកន្លងទៅយើងសង្កេតឃើញថាទោះបី
មានការលំបាកនិងការសាកល្បងក្តីប៉ុន្តែយើងបានជំនះពុះ
ពារឆ្លងផុត។ខ្ងុំជឿថា ឆ្នាំ២០១២ជា ឆ្នាំ១ដ៍ល្អប្រសើរសំរាប់
ប្រទេសជាតិយើង“។ឯសាស្ត្រាចារ្យ Nguyen Quang Ngoc គ្រូ
បង្រៀននៃសកលវិទ្យាល័យជាតិក្រុងហាណូយចាត់ទុកថា : ឆ្នាំថ្មីជាឪកាសដើម្បីបន្តបណ្តាកិច្ចការដែលពុំទាន់សំរេច
ក្នុងឆ្នាំចាស់។បំណងប្រាថ្នារបស់លោកគឺកម្មវិធីស្រាវជ្រាវ
កសាងសំណុំឯកសារជាតិស្តីពីប្រជុំកោះHoang Sa-Truong Saរបសស់វៀតណាមក៍ដូចជាកោះផ្សេងៗទៀតនឹងឆាប់បាន
សំរសចដើម្បីបំរើឲការកសាងច្បាប់សមុទ្រ។ Nguyen Quang
Ngocចែករំលែកថា៖“ ក្នុងរបៀបវារះរបស់រដ្ឋសភាវៀតណាម
មានការអនុម័ត្តលើ ច្បាប់សមុទ្រ។នេះជាប្រការដែលយើងខ្ងុំ
រង់ចាំ។សង្ឃឹមថា យើងនឹង មានច្បាប់សមុទ្រ១ដើម្បីការពារ
អធិប្បតេយភាពធ្វើអាជិវកម្មពង្រីកសក្តានុភាពនានារបស់
សមុទ្រកោះបំរើឲការកសាងនិងអភិឌ្ឍន៍ប្រទេសជាតិ “។អភិ
វឌ្ឌ្យសេដ្ឋកិច្ចកសិកម្ម លើកកំពស់ជីវភាពខាងសំភារះនឹងស្មារ
តីឲ្យប្រជាកសិករ សំដៅជំរុញសង្គមអភិវឌ្ឌ្យតាមទឹសតុល្យភាព
លុបចោលគំលាត មាន - ក្ររវាងទីក្រុងនឹងជនបទគឺជាគោល
ដៅរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១២ នឹងក៏ជាបំណងប្រាថ្នា របស់
កសិកររាប់ពាន់នាក់នៅលើទូទាំងប្រទេសដែរ។ ឈានចូលឆ្នាំថ្មី
ប្រជាកសិករមិនមានបំណងប្រាថ្នាអ្វីធំជាងការដែលមានឆ្នាំ១
ប្រកបដោយអាកាសធាតុអំណោយផល ទទួលបានផលដំណាំ
ខ្ពស់ ពិសេសគឺកម្មវិធីកសាងជនបទថ្មី ដែលបក្សនឹងរដ្ឋកំពុងអនុ
វត្តនេះ នឹងត្រូវបានអនុវត្កយ៉ាងខ្លាំងក្លាតទៅទៀត។ កសិករ១នាក់
ឲដឹងថា:“ ជាកសិករ១នាក់ ខ្ញុំមានក្តីសោមនស្សរីរាយយ៉ាងក្រៃ
ឡែងពេលដែលបក្ស រដ្ឋាភិបាលអនុវត្តកម្មវិធីកសាងជនបទថ្មី។ពីព្រោះកម្មវិធីនេះមានអត្ថន័យជាក់ស្តែងចំពោះយើងខ្ញុំ។ខ្ញុំសង្ឃឹម
ថា៖ក្នុងឆ្នាំ២០១២ កម្មវិធិនេះនឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាថែម
ទៀត”។ ក្នុងរយះបណ្តាថ្ងៃតេតនេះជនវៀតណាមគ្រប់រូបទោះបី
នៅក្នុងប្រទេសឬ នៅឯបរទេសក៏ដោយក៏ឆ្ពោះទៅរកមាតុប្រទេស
ដែរ។ចំពោះបណ្តាយុទ្ធជននៅកោះសមុទ្រឆ្ងាយ មនោសញ្ចេតនា
កកក្តៅដែលប្រជាជនវៀតណាមគ្រប់រូបគ្រោងទុកឲ្យគេ នោះគឺជា
ប្រភពកំលាំងចលកយ៉ាងធំដើម្បីបណ្តាយុទ្ធជនបំពេញភារកិច្ច។
យុទ្ធជនក្មេង Nguyen Trung Giang ដែលកំពុងបំពេញការងារនៅ
ប្រជុំកោះ Truong Sa ចែករំលែកថា:ប្អូនជាយុទ្ធជន១រូប។ប្អូនមាន
មោទនភាពដោយបានបូជាយុវវ័យដើម្បីការពារតំបន់ខ្ពង់រាបបាទ
សមុទ្រ ដែនដី ដែនអាកាសរបស់មាតុភូមិ។ទោះបីនឹកផ្ទះ នឹកតេត
នៅស្រុកកំណើតក៏ដោយក៏ប៉ុន្តែប្អូននឹងបណ្តាយុទ្ធមិត្តនៅតែកាន់
រឹងមាំកាំភ្លើង ការពារមាតុប្រទេស។ឆ្នាំថ្មីចាប់ផ្តើមដំណើរថ្មី១ ៖ជូន
ដំណើរឆ្នាំថោះ ទទួលឆ្នាំរោង។ ក្នុងដួងព្រលឹងរបស់ប្រជាជនវៀត
ណាម សត្វនាគ ជានិមិត្តរូបនៃកំលាំងខ្លាំង ភាពសម្បូររុងរឿង។ ដើម្បីប្រែជំនឿព្រលឹងនេះឲ្យក្លាយទៅជាការពិតជាក់ស្តែង គឺត្រូវ
មានការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ការស្រុះចិត្រគំនិតរបស់
ប្រជាជនទាំងមូល។រក្សាស្ថិរភាពនយោបាយពង្រីកកំលាំងផ្ទៃក្នុង
ឆ្លៀតប្រើប្រាស់ប្រៀបខ្លាំង ព្រមជាមួយការបង្កឲ្យមានការលោត
ផ្លោះ១នាំប្រទេសឈានចូលដំណាក់កាលថ្មី១។ និទាឃរដូវថ្មី១
បានមកដល់នឹងទឹកដីនឹងប្រជាជនវៀតណាមប្រកបដោយមាន
ប្រពៃណីខ្លួនពឹងលើកំលាំងខ្លួននឹងមោទនភាពជាតិ រួមគ្នាឆ្ពោះ
ទៅរកនិទាឃរដូវថ្មី១ជូនទឹកដី ដូចជាអ្នកប្រវត្តិសាស្ត្រ Duong
Trung Quoc និយាយ៖ប្រហែលជាក្នុងរយះបណ្តាថ្ងៃតេតនេះជន
វៀតណាមគ្រប់រូបសុទ្ធតែមានក្តីសប្បាយរីករាយរួម បំណង់
ប្រាថ្នារួម។នោះគឺជាចំណាប់អារម្មណ៏ដែលនិទាឃរដូវផ្តល់មក
ជូនមនុស្សគ្រប់រូប។ នឹងប្រការដែលធ្វើឲ្យយើងឃើញកក់ក្តៅ
ក្នុងចិត្តបំផុតក្រោយរយះបណ្តាថ្ងៃអាកាសធាតុត្រជាក់ខ្លាំងនេះ
គឺជាសេចក្តីសង្ឃឹមទៅលើអនាគត៕