បណ្ដាការលំបាកសាកល្បងរង់ចាំប្រធានាធិបតីស្រីដើមដំបូង របស់កូរ៉េខាងត្បូង

(VOV5)_បេក្ខជន Park Geun – hye នៃគណះបក្សពិភពលោកថ្មី កាន់អំណាច ​បានដណ្ដើមសំលេងឆ្នោតដ៏ចាំបាច់ ដើម្បីផ្តួលគូប្រជែងគឺ​លោក Moon Jae – in
របស់គណះបក្ស​ប្រជាធិបតេយ្យឯកភាព ( DUP) ក្នុងការបោះឆ្នោត នាថ្ងៃទី១៩ ធ្នូ
 ឆ្នាំ ​២០១២ ​ដើម្បីក្លាយទៅជា ប្រធានាធិបតីស្រីដើមដំបូង របស់កូរ៉េខាងត្បូង។ ​អាណត្តិ របស់ប្រធានាធិបតី លើកទី ១៨ របស់កូរ៉េខាងត្បូង (ចាប់ផ្តើមពីខែ​កុម្ភះ ឆ្នាំ ២០១៣) ត្រូវបានអះអាងថា÷​នឹងប្រឈមមុខនឹងការលំបាកសាកល្បង​ជាច្រើន​។

 បណ្ដាការលំបាកសាកល្បងរង់ចាំប្រធានាធិបតីស្រីដើមដំបូង របស់កូរ៉េខាងត្បូង - ảnh 1
បណ្ដាការលំបាកសាកល្បងរង់ចាំប្រធានាធិបតីស្រីដើមដំបូង របស់កូរ៉េខាងត្បូង(internet)

          លោកស្រី Park Geun – hye ត្រូវបានជាប់ឆ្នោត​ក្នុងសភាពការណ៍ ​កំណើន
សេដ្ឋកិច្ច នៅកូរ៉េខាងត្បូង ឆ្នាំ ២០១២ ​ថយចុះនៅកំរិត​ទាបបំផុត ក្នុងរយះពេល៣ 
ឆ្នាំកន្លងទៅ។ បណ្ដាសកម្មភាពវិនិយោគពី​បរទេស ពិសេសគឺ ពីតំបន់ចាយប្រាក់
អឺរ៉ូ ( Eurozone) ធ្លាក់ចុះយ៉ាងខ្លាំង។ ​ធនាគារកណ្ដាកូរ៉េខាងត្បូង (BOK) នាពេលថ្មីៗ
នេះ ក៏បានបញ្ជុះ​កំណើនសេដ្ឋកិច្ច​ប្រទេសនេះ នៅកំរិត ២,៤% បើប្រៀបកំរិត ៣% ​ដែលបានដាក់ចេញ។ នៅប្រទេសកូរ៉េខាងត្បូង គំលាតរវាងអ្នកមាន និងអ្នកក្រីក្រ
គឺខុស គ្នាឆ្ងាយណាស់ បើប្រៀបនឹងឆ្នាំ ២០០៦ ចំនួនគ្រួសារក្រីក្រ បានកើនឡើង
១០%។

លើវិស័យ​កិច្ចការបរទេស បណ្តាជំលោះអធិបតេយ្យភាព​ជាមួយ ជប៉ុននិងបញ្ហា
នុយក្លេអែ ររបស់សាធារណរដ្ឋប្រជាធិតេយ្យប្រជាមា​នឹតកូរ៉េ នៅតែមាន​ ពិសេស
ខណៈ​ដែលព្យុងយ៉ាងទើបនឹង​​ បាញ់បង្ហោះផ្កាយរណប​សំរាប់បំរើវិស័យឃ្លាំ មើលការ វិវត្តនៃផែនដីពិនិត្យផែនដី។ អ្នកវិភាគជាច្រើន​អះអាង​ថា ទំនាក់ ទំនងរវាងកូរ៉េខាងត្បូង​និងសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានឹត​កូរ៉េត្រូវ បានស្រុតចុះយ៉ាងលឿនក្នុងអា
ណាត្តិរបស់លោក Lee Myung-bak។

          ដើម្បីដោះស្រាយរាល់ការព្រួយបារម្ភរបស់អ្នកបោះឆ្នោត លោកស្រី Park Geun-hyeសន្យាថានឹងដោះស្រាយអោយបានសមរម្យ​បណ្តាបញ្ហាសង្គមដែលលេច ធ្លោ សព្វថ្ងៃដូចជាស្ថានភាពអប់រំលើសចំណុះ គ្រោះអាសន្តបាត់អាជិព…ជាដើម។ ក្រៅ
ពីនោះ ដើម្បីធ្វើអោយរូបសណ្ឋានសេដ្ឋកិច្ចថ្មីក្លាយទៅជាការពិតជាក់ស្ដែង រដ្ឋអំណាច របស់លោកស្រី Park Geun-hye គ្រោងនឹងបង្កើតក្រសួងវិទ្យាសាស្រ្តនិង ច្នៃប្រឌិតក្នុ​
បំណង​ជួយឧបត្ថម្ភកិច្ចការកែទម្រង់និងបង្កើតបន្ថែមការងារធ្វើ។

ស្តីពីរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មី លោកស្រី Park Geun-hye ក៏បានសន្យា​គោរព​សិទ្ធិជ្រើស រើសបណ្ដាសមាជិករបស់នាយករដ្ឋមន្ត្រី។ ក្រៅពីនោះ ប្រធានា​ធិ​ប​​តីស្រីដំបូង របស់​កូរ៉េខាងត្បូងបានឲ្យដឹងថា៖ លោកស្រីនឹង​ពិនិត្យ​មើល​សមត្ថភាពធ្វើវិសោធ រដ្ឋធម្មនុញ្ញ
 ដូចជា ការកាត់បន្ថយរយះពេល​កាន់​អំណាចក្នុង១អាណត្តិចុះត្រឹមតែ៤ឆ្នាំ បើប្រៀបនឹង​
៤ ឆ្នាំ នាសព្វថ្ងៃ។

ស្តីពីទំនាក់ទំនងជាមួយសាធារណៈរដ្ឋប្រជាធិ​បតេយ្យ ប្រជាមានិត​កូរ៉េលោក​ស្រី Park
Geun-hye បានប្រកាសថា៖ រដ្ឋាភិបាលថ្មីនឹងរក្សាគោលន​យោបាយ​បើកចំហរដើម្បី កែ​លំអរទំនាក់ទំនង​រវាងប្រទេសទាំង ២ ចាប់ផ្តើមឡើងវិញ​រាល់សកម្មភាព ផ្តល់ជំនួយ
មនុស្សធម៌ រៀបចំឡើងវិញសកម្មភាពជួប​​ជុំ​បណ្ដាគ្រួសារ និង បង្កើនការផ្លាស់ប្តូរពា
ណិជ្ជ​កម្មទ្វេភាគី។ លោកស្រី Park Geun-hye ក៏បានសង្កត់ ធ្ងន់ទៀតថា៖ បញ្ហាផ្តល់ជំ
នួយមនុស្សធម៌​នឹងមិន​ទាក់​ទិនដល់បញ្ហានយោបាយ ទន្ទឹម​នឹងនោះ ការវិនិយោគ​ធំៗ​ណាមួយចូលក្នុង​ព្យុងយ៉ាងក៏ត្រូវរួមចំណែកអនុវត្តគោលដៅ គ្មានអាវុធនុយក្លេអ៊ែរ នៅ​លើឧបទ្វីបកូរ៉េដែរ។ 

          អ្នកវិភាគជាច្រើននាក់ បានអះអាងថា÷​ជាមួយតួនាទីថ្មី ប្រធានាធិបតី​ស្រី  Park
 Geun – hye ទោះបីជាត្រូវប្រឈមមុខនឹងការ​លំបាកជាច្រើនក្តី ប៉ុន្តែ ​ក៏មានភាពងាយ
ស្រួលជាច្រើន​ដែរ។ បុព្វហេតុនយោបាយរបស់លោកស្រី Park Geun – hye ត្រូវបាន
ចាប់​ផ្តើម​តាំងពីនៅវ័យក្មេង ​អាយុ២២ឆ្នាំ ​ពេលឪពុករបស់លោកស្រី ជាប្រធានាធិបតី​ 
Park Chung – hee។​ជាងនេះទៅទៀត មុនពេលត្រូវបានជ្រើសរើសជា​ប្រធានាធិបតី​ 
លោកស្រី Park Geun – hye គឺជាសមាជិកា​សភា ​ក្នុងរយះពេល ៥ អាណត្តិ​ជាបន្តបន្ទាប់ ​និងជាប្រធានគណះកម្មាធិការទប់ទល់​បន្ទាន់​របស់គណះបក្សពិភពលោកថ្មីទៀតផង។ ប្រការនេះនឹងជាបទពិសោធន៍ និងផលប្រយោជន៍ដ៏ធំធេញក្នុងការដឹកនាំប្រទេស​របស់​លោកស្រី ក្នុង អាណត្តិជាប្រធានាធិបតីថ្មីខាង​មុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ