|
បណ្ដារបត់នៅសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣ (VOV) |
Vovworld-សម័យប្រជុំលើកនេះបានបន្សល់ទុកនូវរបត់ក្នុងការអនុវត្តភារកិច្ច
របស់រដ្ឋសភាលើវិស័យទាំង៣នីតិបញ្ញត្តិឃ្លាំមើលនិងសំរេចចិត្តទៅលើបញ្ហា
សំខាន់ៗនៃប្រទេសជាតិ។ រដ្ឋសភាបានអនុម័តលើគំរោងច្បាប់ធំៗសំខាន់ចំពោះ
ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិនិងជីវភាពរស់នៅប្រជាជន។ ក្រៅពី
នោះដើម្បីត្រៀមរៀបចំឲ្យមហាសន្និបាតទូទាំងប្រទេសបក្សកុម្មុយនីស្តវៀតណាម
លើកទី១២ សមាជិកសមាជិការសភាបានពិភាគ្សារួមមតិទៅលើឯកសារដាក់ជូន
មហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១២របស់បក្ស។
ចំណុចស្នូលគឺកិច្ចការកសាងច្បាប់
ជាសម័យប្រជុំនៅចុងអណត្តិរដ្ឋសភានីតិកាលទី១៣ ហេតុនេះហើយនៅសម័យ
ប្រជុំលើកនេះ រដ្ឋសភាបានដាក់ភារកិច្ចស្នូលទៅលើកិច្ចការកសាងច្បាប់ដើម្បីរួម
ចំណែកសំរេចរបៀបវារៈកសាងច្បាប់ក្រិត្យនៃអណត្តិ។ រដ្ឋសភាបានអនុម័តទៅលើ
គំរោងច្បាប់ចំនួន១១សេចក្តីសំរេចចិត្តចំនួន១៥និងផ្ដល់មតិទៅលើគំរោងច្បាប់ចំនួន
១៥ផ្សេងទៀត។ គួរឲ្យយកចិត្តទុកដាក់មានច្បាប់ធនធានបរិស្ថានសមុទ្រនិងកោះ
ច្បាប់ថវិការរដ្ឋ(វិសោធនកម្ម) ច្បាប់សវនកម្មរដ្ឋ(វិសោធនកម្ម) ច្បាប់ផ្សព្វផ្សាយ
ឯកសារច្បាប់ជាដើម។ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានលើកច្បាស់ថា៖
“បរិមាណនិងសំណូមពរនៃសកម្មភាពនីតិបញ្ញត្តិរបស់រដ្ឋសភាកាន់តែធំធេងពីមួយថ្ងៃ
ទៅមួយថ្ងៃ ដើម្បីឆ្លើយតបនឹងសំណូមពរអភិវឌ្ឍន៍ប្រទេសជាតិកសាងនីតិរដ្ឋសុក្រិដ្ឋ
ខឿនសេដ្ឋកិច្ចទីផ្សារនិងសកម្មសមាហរណកម្មអន្តរជាតិ។ហេតុនេះហើយការកសាង
ប្រព័ន្ធច្បាប់ត្រូវធានាចរិតលក្ខណៈឯកភាពព្រមៗគ្នាអនុវត្តបានក្នុងជីវភាពរស់នៅ។
ច្បាប់ថ្មីទើបនឹងបានផ្សព្វផ្សាយត្រូវល្អជាងច្បាប់នាបច្ចុប្បន្ន។”
ជំរុញកំណើនធានាសុខុមាលភាពសង្គម
សម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣ បានប្រមូលផ្ដុំពិភាគ្សាលើដំណោះ
ស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានឆ្នាំជាបន្ត។ ក្នុងកាលៈទេសៈខឿនសេដ្ឋកិច្ច
ប្រទេសជាតិកំពុងងើបឡើងវិញ ការអភិវឌ្ឍន៍ដ៏និរន្តរភាពជាគោលដៅរបស់វៀត
ណាម។ នៅចំពោះមុខ ក្នុងឆ្នាំ២០១៥ វៀតណាមខំប្រឹងប្រែងទទួលបានល្បឿន
កំណើន GDP គឺ៦,២% តំលៃប្រាក់នាំចេញកើន១០%ការទប់ស្កាត់អតិផរណានៅកំរិតប្រមាណ៥%បង្កើតការងារធ្វើសំរាប់ពលករប្រមាណ១,៦លាននាក់។ ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc សមាជិកសភាខេត្ត Quang Nam បានឲ្យដឹងថា៖
“រដ្ឋាភិបាលបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកែលំអរបរិយាកាសវិនិយោគ
អាជីវកម្ម។ ជោគជ័យរបស់វៀតណាមគឺអំពាវនាវប្រភពទុនវិនិយោគដោយផ្ទាល់ពី
បរទេស (ODA)។ ហេតុនេះហើយរដ្ឋាភិបាលនៅបន្តអំពាវនាវវិនិយោគ ODA ចូល
មកវៀតណាម។ ដំណោះស្រាយគិន្លឹះបំផុតសំរាប់ការសមាហរណកម្មអន្តរជាតិដ៏
ជោគជ័យគឺលើកកំពស់លទ្ធភាពប្រកួតប្រជែងនៅថ្នាក់ទាំង៣គឺ ជាតិ អង្គភាព
អាជីវកម្មនិងប្រជាជន។”
លើកកំពស់ប្រសិទ្ធិភាពសកម្មភាពឃ្លាំមើល
សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលជាសកម្មភាពឃ្លាំមើលសំខាន់
ក្នុងសម័យប្រជុំរដ្ឋសភានីមួយៗ។ នៅសម័យប្រជុំលើកនេះរដ្ឋសភាបានលៃទុកពេល
វេលា២ថ្ងៃកន្លះសំរាប់សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលរបស់សមាជិក
រដ្ឋាភិបាល។ រដ្ឋមន្ត្រីចំនួន៤រូបបានឆ្លើយសំនួរដេញដោលនិងឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានបំភ្លឺបន្ថែមបញ្ហាមួយចំនួនក្នុងការបញ្ជាណែនាំគ្រប់គ្រងសេដ្ឋកិច្ច
សង្គមក្នុងការទទួលខុសត្រូវរបស់រដ្ឋាភិបាលនិងឆ្លើយសំនួរដេញដោលសមាជិកសភា
ដោយផ្ទាល់។ លោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាបានវាយតំលៃថា៖
“ការសួរដេញដោលមានការផ្លាស់ប្តូរថ្មី។ របៀបសួររបស់សមាជិកសមាជិការនិង
របៀបឆ្លើយសំនួររបស់រដ្ឋមន្ត្រីនានាបានទៅត្រង់ក្នុងខ្លឹមសារបញ្ហាមានគុណភាពនិង
ជាក់ស្ដែង។ រដ្ឋសភាបានចេញសេចក្តីសំរេចចិត្តស្ដីពីការសួរដេញដោលនិងឆ្លើយសំនួរដេញដោល។ ខ្ញុំចាត់ទុកថា ការសួរដេញដោលទទួលបានជោគជ័យ។”
សម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣បានកំណត់រាល់ការងារត្រូវធ្វើមុន
បណ្ដាការងារត្រូវបន្តសំរេចក្នុងឆ្នាំ២០១៥ដើម្បីឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ដ៏និរន្ត្រ
ភាព។ ជោគជ័យនៃសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣បានបង្កើតជំនឿជាក់
សំរាប់ជនរួមជាតិអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស៕