បណ្ដារបាយការណ៍ខ្វះបរានុម័តអំពីសិទ្ធិមនុស្សវៀតណាម
THU HOA -  
(VOV WORLD) /  
(VOV World)_នាថ្ងៃទី ១៨ មេសា សភាអឺរ៉ុបបានចេញសេចក្ដីសម្រេចចិត្តស្ដីពី វិស័យសិទ្ធិមនុស្សរបស់វៀតណាម ដែលក្នុងនោះបាននាំចេញបណ្ដាព័ត៍មាននិងការ សន្និដ្ឋានថា វៀតណាមរំលោភលើសិទ្ធិសេរីភាពខាងនិយាយស្ដី។ បន្ទាប់នោះ របាយ ការជាប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ស្ដីពីសភាពការណ៍សិទ្ធិ មនុស្ស ឆ្នាំ ២០១២ ត្រូវបានចេញផ្សាយក្រោយនោះ១ថ្ងៃ ក្នុងផ្នែកនិយាយអំពីវៀតណាម ក៏បាន
នាំចេញបណ្ដាព័ត៍មានខុសឆ្គងស្ដីពីសិទ្ធិមនុស្សនៅវៀតណាម។ នេះគឺជាបណ្ដារបាយ
ការណ៍ ខុសឆ្គង មិនសមស្របជាមួយនិន្នាការបង្កើនទំនាក់ទំនងរវាងវៀតណាមជា មួយអាមេរិក និងអឺរ៉ុប។
|
អ្នកនាំពាក្សនៃក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi
(giaoducnet) |
ក្នុងសេចក្ដីសម្រេចចិត្តប្រវែង៦ទំព័រ សភាអឺរ៉ុប បានចាត់ទុកថា÷ វៀតណាមបាន
ចាប់ដាក់ គុក រៀបចំបណ្ដាសវនាការកាត់ទោសមិនយុត្តិធម៌ចំពោះ Bloggerមួយចំនួន
របស់ វៀតណាម។ សេចក្ដីសម្រេចចិត្តនេះបាននិយាយដល់បណ្ដាឈ្មោះដូចជា÷
Nguyen Van Hai, Ta Phong Tan និង Phan Thanh Hai …ជាដើម ជាបណ្ដាជនដែលត្រូវ
បាន តលាការវៀតណាមកាត់ទោសដាក់គុកពីបទល្មើស÷ ឃោសនាប្រឆាំងនឹងរដ្ឋ សាធារណះរដ្ឋសង្គមនិយមវៀតណាម ។ រីឯ របាយការណ៍ជាប្រចាំឆ្នាំរបស់អាមេរិក បន្តនាំចេញបណ្ដាព័ត៍មានខុសឆ្គងស្ដីពីវៀតណាមដោយចេតនា។
ក្នុងបេលដែលចាត់ទុកខ្លួនឯងមានសិទ្ធិកាត់ក្តីអំពីពីសិទ្ធិមនុស្សរបស់ប្រទេស
ផ្សេងៗ” ដែលក្នុងនោះមានវៀតណាមផង ប៉ុន្តែ ពីមុនមក អាមេរិក ចេតនាធ្វើប្រងើយ
កន្ត្រីលចំពោះបណ្ដាការរំលោភលើសិទ្ធិមនុស្សនៅប្រទេសខ្លួន។ អាចមើលឃើញថា
ក្នុង ជីវភាពរស់នៅជាប្រចាំថ្ងៃក្នុងសង្គមអាមេរិក ក៏មានបណ្ដាបញ្ហាអំពីសិទ្ធិមនុស្ស ដែលឧទាហរណ៍ ដូចជាស្ថានភាពប្រើប្រាស់កាំភ្លើង ដែលកំពុងជាការគំរាមគំហែង
យ៉ាង ខ្លាំងចំពោះជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាជនអាមេរិក។ ប៉ុន្តែ ដើម្បី
ផលប្រយោជន៍ រដ្ឋាភិបាលបានមិនមានវិធានការគ្រប់គ្រង់កាំភ្លើងប្រកបដោយប្រសិ
ទ្ធិភាព ដែល ធ្វើអោយមនុស្សរាប់រយនាក់ត្រូវស្លាប់និងរងរបូងជារៀងរាល់ឆ្នាំ។ តាម
តួរលេខស្ថិតិ អាមេរិកបានឈរលំដាប់ថ្នាក់ទី១អំពីចំនួនមនុស្សត្រូវស្លាប់ដោយអំពើ
ហឹង្សា ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ចំនួន១៧ប្រទេស។ ក្រៅពីនោះស្ថានភាពក្រីក្រនៅអាមេរិកបានក្លាយទៅជាអាក្រក់ទៅៗ តាំងពីវិបត្តិហិរញ្ញវត្ថុសកលនាឆ្នាំ២០០៨
និង គំលាតអ្នកមានអ្នកក្របានកើនឡើង។ ក្នុងពេលនោះអាមេរិកបានរំលោភលើ
សិទ្ធិមនុស្សនៅ បណ្ដាប្រទេសផ្សេងៗដោយការធ្វើអន្តរាគមចូលអធិបតេយ្យភាព
សន្តិសុខជាតិ។អាមេរិកត្រូវបណ្ដាប្រទេសមានប្រតិកម្មយ៉ាងខ្លាំងក្លា នាំទៅដល់ការ ដែលប្រទេសនេះត្រូវចេញពីគណៈកម្មាធិការសិទ្ធិមនុស្សអន្តរជាតិនៅ កិច្ចប្រជុំលើក
ទី ៥៧របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុង Geneve
ចាប់ពីថ្ងៃទី១៩មិនាដល់ថ្ងៃទី៣ឧសភាឆ្នាំ២០១១។
|
ស្ថានភាពប្រើប្រាស់កាំភ្លើង ដែលកំពុងជាការគំរាមគំហែង យ៉ាង ខ្លាំងចំពោះជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាជនអាមេរិក((vtc.vn) |
ត្រឡប់មកវិញនឹងរបាយការណ៍និងសេចក្តីសំរេចចិត្តរបស់អាមេរិកនិងព្រឹទ្ធស
ភាអ៊ឺរុបអំពីសិទ្ធិមនុស្សនៅវៀតណាម។ ក្នុងរយៈពេលកន្លងទៅវៀតណាមទទួលបាន រាល់សមិទ្ធិដ៏ធំធេងគួរឲ្យមោទនៈក្នុងការធានាសិទ្ធិមនុស្សលើគ្រប់វិស័យពីស៊ីវិល
ដល់ នយោបាយសេដ្ឋកិច្ចវប្បធម៍សង្គម។នោះជាសមិទ្ធិមិនអាចបដិសេធបានក្នុង ការអនុវត្តប្រកបដោយមានប្រសិទ្ធភាពបណ្ដាគោលដៅអភិវឌ្ឍន៍សហ័សវត្ស កាត់ បន្ថយអត្រាក្រីក្រយ៉ាងលឿន លើកកំពស់កំរិតជីវភាពរស់នៅលើគ្រប់វិស័យសំរាប់
ប្រជាជន អនុវត្តមានប្រសិទ្ធភាពអនុសញ្ញាអំពីការធានាសិទ្ធិនារីនិងកុមារ។ របាយ
ការណ៍ អំពីអភិវឌ្ឍន៍មនុស្សឆ្នាំ២០១៣របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
(UNDP) ប្រកាសនាថ្ងៃទី១៧មេសាបានសឲ្យឃើញថាវៀតណាមជាប្រទេសឈរ
លំដាប់ថ្នាក់ទី៣ក្នុងអាស៊ានអំពីសន្ទសន៍សមភាពភេទទន្ទឹមនឹងនោះឈរលំដាប់
ថ្នាក់ទី៤៨លើទូទាំងពិភពលោកអំពីសន្ទសន៍នេះ។ មិនត្រឹមតែប៉ុណ្ណោះសិទ្ធិពេញ
លេញ របស់ពលរដ្ឋវៀតណាមក្នុងនោះមានសិទ្ធិធ្វើជាម្ចាស់សិទ្ធិសេរីភាពខាងនិ
យាយស្ដី សេរីភាពខាងសារព័ត៌មាន សេរីភាពប្រជុំ សេរីភាពខាងជំនឿសាសនាជា
ដើមសុទ្ធ តែបានរដ្ឋវៀតណាមធានាក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់។
ដូច្នេះអាមេរិកនិងសភាអ៊ឺរ៉ុបបានខ្វះបរានុម័តអំពីបញ្ហានេះ។អាចឃើញថា៖ឧបាយកលរបស់គេពេលដែលទាំងអាមេរិកនិងសហភាពអ៊ឺរ៉ុបសុទ្ឋតែអនុវយន្ត
ការ សន្ទនាស្តីពីសិទ្ឋិមនុស្សចំពោះវៀតណាម។ជាក់ស្តែងគឺរវាងវៀតណាមជា មួយអាមេរិកនិងសហភាពអ៊ឺរ៉ុបក៍ដូចជារវាងអាមេរិកនិងសហភាពអ៊ឺរ៉ុបជាមួយ
ប្រទេសផ្សេងៗលើសកលលោកនៅមានគំលាតខ្លះៗអំពីបញ្ហាសិទ្ឋិមនុស្ស។ប្រការនេះវាផ្តើមចេញពីភាពខុសប្លែកគ្នារវាងវប្បធម៏ ប្រពៃណីប្រវត្តិសាស្រ្តនិង
សមត្ថភាពអភិវឌ្ឍន៍។ល។និងការអនុវត្តសិទ្ឋិមនុស្សនៅប្រទេសនិមួយត្រូវ ពឹង
ផ្អែក ទៅលើចំណុចពិសេសខាងប្រវត្តិសាស្រ្តវប្បធម៏ជំនឿសាសនានិងលក្ខណះ សេដ្ឋកិច្ច សង្គម របស់ប្រទេសនិមួយៗ។ដោយហេតុនេះគ្មានប្រទេសណាអាច
ជាគំរូអំពីសិទ្ឋិ មនុស្សសំរាប់ប្រទេសដ៍ទៃបានឡើយ។ទាំងអាមេរិក និងសហ
ភាពអ៊ឺរ៉ុបមានការខុស ឆ្គងទាំង ស្រុងពេលបណ្តុបបណ្តាក់ស្តង់ដាអំពីសិទ្ឋិមនុស្ស របស់ខ្លួនទៅលើវៀតណាម។ប្រការនេះមិនសមស្របទៅនឹងការបង្កើនកសន្ទនា
ដើម្បីយល់បន្ថែម អំពីបញ្ហានេះរវាងវៀតណាមជាមួយបណ្តាប្រទេស រារាំងដំណើរ
អភិវឌ្ឍន៍ទំនាក់ ទំនងលើគ្រប់វិស័យរវងវៀតណាមជាមួយអាមេរិកនិងសហភាព
អ៊រ៉ុបទៀតផង៕
THU HOA
-VOV WORLD