បណ្ដាសកម្មភាពប្រព្រឹត្តទៅក្នុងឱកាសទិវាជនពិការវៀតណាម
|
បណ្ដាសកម្មភាពប្រព្រឹត្តទៅក្នុងឱកាសទិវាជនពិការវៀតណាម (internet) |
នៅដំបន់ជាច្រើន ក្នុងទូទាំងប្រទេសវៀតណាម បានប្រព្រឹត្តទៅ បណ្ដាសកម្មភាព
ក្នុងឱកាសទិវាជនពិការវៀតណាម (ថ្ងៃទី 18 មេសា)។ នៅទីក្រុងហូជីមិញ សម្ព័ន្ធ សមាគមនារី និងសមាគមគំពារ ជនពិការ និងកុមារកំព្រារ ទីក្រុង បានរៀបចំពិធី
ជួបមុខ ជាមួយ នារីពិការចំនួន 200 នាក់ ដែលតាងនាមអោយបណ្ដានារីពិការកំពុង
រស់នៅ ក្នុងភូមិភាគ។ សម្ព័ន្ធ សមាគមនារីទីក្រុងហូជីមិញ បានជូនអំណោយចំនួន 200 ចំណែក អោយនារីពិការ និងជូនទឹកប្រាក់ចំនួន 100 លានដុង អោយនារីពិការ
ក្រីក្រ ចំនួន 25 នាក់ ដើម្បីអភិវឌ្ឈន៏សេដ្ឋកិច្ចគ្រួសារ។ សម្ព័ន្ធសយុវជនកុម្មុយនីស្ត ហូជីមិញ ទីក្រុងហាណូយ បានរៀបចំ ទិវាបុណ្យការងារធ្វើ សមស្របជា មួយជន
ពិការលើកទី 1 ឆ្នាំ 2012 ទាក់ទាញការចូលរួមរបស់ អង្កភាពអាជីវកម្ម មជ្ឈមណ្ឌល
ពិគ្រោះយោបល់ ឧទ្ទេសនាមការងារធ្វើមូលដ្ឋានផលិតកម្ម របស់ជនពិការ ចំនួន 35
សមដៅជ្រើសរើសពលករចំនួន 1,500 នាក់ និងជ្រើសរើស មនុស្សចំនួន 700 នាក់
ទៅបណ្ដុះបណ្ដាល។ ក្រៅពីនោះ ទិវាបុណ្យ បានមានស្តង់ទំនិញចំនួន 10 ផ្សាយ ពាណិជ្ជសញ្ញា និងឧទ្ទេសនាមផលិតផល ដោយជនពិការផលិតទៀតផង៕