(VOVWORLD)-សន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិ កាលទី១២ បានបិទបញ្ចប់នាថ្ងៃទី១១តុលា ក្រោយរយៈពេល៧ថ្ងៃធ្វើការ។ ក្នុងបទ សន្ទរ កថាបិទបញ្ចប់សន្និបាត អគ្គលេខាបក្ស លោកNguyen Phu Trong បានលើកឡើងនូវដំណោះស្រាយសំខាន់ជាច្រើនដើម្បីសម្រេចបានគោលដៅ ភារកិច្ចដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៧-២០១៨ និងបណ្ដាឆ្នាំជាបន្ត។
សន្និបាតលើកទី៦ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២ បានបិទបញ្ចប់នាថ្ងៃទី១១តុលា ក្រោយរយៈពេល៧ថ្ងៃធ្វើការ។ ក្នុងបទសន្ទរកថាបិទបញ្ចប់សន្និបាត អគ្គលេខាបក្ស លោកNguyen Phu Trong បានលើកឡើងនូវដំណោះស្រាយសំខាន់ជាច្រើនដើម្បីសម្រេចបានគោលដៅ ភារកិច្ចដែលបានដាក់ចេញសំរាប់ឆ្នាំ២០១៧-២០១៨ និងបណ្ដាឆ្នាំជាបន្ត។
បណ្ដាសេចក្ដីសម្រេចចិត្តបង្កើតកម្លាំងចលករថ្មីសំដៅសម្រេចគោលដៅដែលបានដាក់ចេញប្រកបដោយជោគជ័យ
|
សន្និបាតមជ្ឈឹមលើកទី៦ បានពិភាក្សាអំពីបញ្ហាធំ សំខាន់ និងស្មុគ្រស្មាញជាច្រើន ដែលក្នុងនោះមានបញ្ហាសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ២០១៧-២០១៧ ការផ្លាស់ប្តូរថ្មីអង្គភាពសាធារណះ-ឯកជនបន្តផ្លាស់ប្តូរថ្មីនិងកែទម្រង់ក្បាល់ ម៉ាស៊ីននៃប្រព័ន្ធនយោបាយ។
ឆ្នាំ២០១៨ ត្រូវបន្តធានាម៉ាក្រូសេដ្ឋកិច្ច
ភារកិច្ចស្នូលសំរាប់ឆ្នាំ២០១៨ ដែលយោងតាមអគ្គលេខាបក្ស លោកNguyen Phu Trong នោះគឺបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់កំណើន លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ធានាសុខុមាលភាពសង្គម និងផលប្រយោជន៍សង្គម។
ស្ដីអំពីវិស័យសង្គមកិច្ច អភិវឌ្ឍន៍វប្បធម៌ ប្រជាធិបតេយ្យ និងសមភាពសង្គម ទប់ទល់នឹងបំរែបំរួលអាកាស ធាតុប្រកបដោយប្រសិទ្ធភាព បង្កើនការងារគ្រប់គ្រងធនធាន និងការពារបរិស្ថាន អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ត្រូវជំរុញខ្លាំងការកែទម្រង់រដ្ឋបាល រៀបចំក្បាលម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព និងសមស្រប។ បន្តជំរុញខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ធានាការពារជាតិ សន្តិសុខជាតិរក្សាបរិយាកាសសន្តិភាពស្ថិរភាព ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ។
ដើម្បីសម្រេចបានគោលដៅ ភារកិច្ចអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដែលបានដាក់ចេញនោះ អគ្គលេខាបក្ស លោកNguyen Phu Trong បានចាត់ទុកថា៖
“ ត្រូវបន្តពង្រីកកម្លាំងមហាសាមគ្គីជាតិ ស្មារតីសកម្ម ច្នៃប្រឌិតថ្មី និងប្តេជ្ញាចិត្តក្នុងការងារបញ្ជាណែនាំ រៀបចំអនុវត្ត។ ប្រមូលផ្តុំ ផ្តល់អាទិភាពកសាង សុក្រិតបែបបទ បង្កើនវិន័យ បទបញ្ញាត្តិ ដើម្បីកែលំអរបរិយាកាសវិនិយោគអាជីវកម្មខ្លាំងក្លាថែមទៀត ។ បន្តរៀបចំឡើងវិញការប្រមូល-ចំណាយថវិការដ្ឋ និងធានាបំណុលក្នុងកំរិតសុវត្ថិភាព។ ជំរុញខ្លាំងការផាស់ប្តូរថ្មី និងលើកកំពស់ប្រសិទ្ធភាពសហគ្រាសរដ្ឋ អង្គភាពសាធារណះ ឯកជន អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនអោយក្លាយទៅជាកម្លាំងសំខាន់មួយក្នុងខឿនសេដ្ឋកិច្ច។”
បន្តផ្លាស់ប្តូរថ្មី រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឡើងវិញ
គណៈកម្មាធិការមជ្ឈឹមបក្សបានសង្កត់ធ្ងន់ទៅលើអត្ថន័យសារសំខាន់នៃបញ្ហានេះ ហើយស្នើថានាពេលខាងមុខ ប្រព័ន្ធនយោបាយត្រូវម្ចាស់ការ សកម្មចូលរួម។ ការផ្លាស់ប្តូរថ្មី រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឡើងវិញ ប្រកបដោយសមស្រប ប្រសិទ្ធភាព ។ អគ្គលេខាបក្សបានស្នើថា៖
“ ត្រូវអនុវត្តល្អតាមគោលការណ៍ បក្សដឹកនាំ កសាងនិងគ្រប់គ្រងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ពង្រីក តួនាទីដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងសិទ្ធិជាម្ចាស់របស់ប្រជាជន។ ក្នុងការរៀបចំក្បាលម៉ាស៊ីនគឺត្រូវធានាលក្ខណះថ្មី ទូទៅ ព្រមៗគ្នា ផ្លាស់ប្តូរថ្មីខ្លាំងក្លា និងសកម្ម ប៉ុន្តែមិនហួសហេតុ។”
រួមជាមួយការផ្លាស់ប្តូរថ្មី រៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយឡើងវិញ តាមអគ្គលេខាបក្ស លោក Nguyen Phu Trong ថា៖ គណៈកម្មាធិការមជ្ឈឹមត្រូវប្រមូលផ្តុំទៅលើការចាំបាច់ នៃការផ្លាស់ប្តូរថ្មីប្រព័ន្ធចាត់តាំង គ្រប់គ្រង និងលើកកំពស់គុណភាពសេវាកម្ម ប្រសិទ្ធភាពសកម្មភាពរបស់ស្ថាប័នរដ្ឋ ហើយចាត់ទុកនេះជាភារកិច្ចស្នូលមួយនាពេលខាងមុខនេះ៖
“ រដ្ឋត្រូវធានាផ្គត់ផ្គងសេវាកម្មសាធារណះ លើកកំពស់សេវាកម្មសាធារណះសំរាប់ប្រជាជនគ្រប់ស្រទាប់ ពង្រឹងនិងពង្រីកតួនាទីជាម្ចាស់ការ គន្លឹះ ល្អប្រសើរ និងធ្វើសកម្មភាពមិនដើម្បីផលប្រយោជន៍របស់បណ្ដាអង្គភាពសាធារណះ។ ជំរុញខ្លាំងដំណើរសង្គមភាវូបនីយកម្ម ប្រមូលផ្តុំនិងប្រើប្រាស់ប្រភពកម្លាំងទាំងឡាយប្រកបដោយប្រសិទ្ធភាព ដើម្បីវិនិយោគអភិវឌ្ឍន៍ទីផ្សារសេវាកម្មសាធារណះ។”
អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានចាត់ទុកថា៖នាពេលខាងមុខ យើងមានឧបសគ្គជាច្រើន។ វៀតណាមគប្បីអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមបក្ស លើកទី៧ ជាពិសេសគឺសេចក្ដីសម្រេចចិត្តសន្និដ្ឋាននៃសន្និបាតមជ្ឈឹមលើកនេះដើម្បីសម្រេចគោលដៅភារកិច្ចខាងមុខសំរាប់ឆ្នាំ ២០១៧-២០១៨ និងបណ្ដាឆ្នាំជាបន្ត៕