(VOV)_នាថ្ងៃទី២៨ វិច្ឆិកា សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី
១៣ បានសម្រេចរបៀបវារះ ក្រោយរយៈពេលជាង១ខែធ្វើការ។ សម័យប្រជុំនេះបាន
បន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន អំពីការអនុវត្តភារកិច្ចនានារបស់ស្ថាប័នរដ្ឋ
អំណាចខ្ពស់បំផុត នៅលើវិស័យទាំង៣ គឺ៖នីតិបញ្ញាត្តិ ឃ្លាំមើល និងសម្រេចចិត្តរាល់
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
|
សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ |
បណ្ដាចំណុចគួរអោយចាប់អារម្មណ៍របស់សម័យប្រជុំលើកទី៨រដ្ឋសភាវៀត
ណាមនីតិកាលទី១៣ នោះគឺការដែលរដ្ឋសភាបានអនុម័តទៅលើគំរោងច្បាប់សំ
ខាន់ជាច្រើន។ រដ្ឋសភាក៏បានសម្រេចចិត្តចំពោះ គោលដៅ ទិសដៅអំពីសេដ្ឋកិច្ច
សង្គម សំរាប់ឆ្នាំ ២០១៥ ក៏ដូចជាដំណោះស្រាយផ្សេងៗ ដើម្បីអនុវត្តគោលដៅទាំង
នេះ។ ក្រៅពីនោះ ចំណុច១ទៀតដែលទទួលបានការយកចិត្តទុកដាក់ក្នុងសម័យ
ប្រជុំនេះគឺ រដ្ឋសភាដំណើការយកសន្លឹកទំនុកទុកចិត្តចំពោះមុខងារចំនួន៥០អា
ស្រ័យដោយរដ្ឋសភាជ្រើសតាំងឬអោយសច្ចានុម័ត។
ធ្វើសុក្រិតិប្រព័ន្ធច្បាប់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ២០១៣
ភារកិច្ច១ក្នុងចំណោមភារកិច្ចស្នូលនៃសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាម
នីតិកាលទី១៣ នោះគឺការពិនិត្យមើល និងអនុម័តគំរោងច្បាប់ចំនួន១៨ និងផ្តល់មតិ
ចំពោះគំរោងច្បាប់ផ្សេងៗទៀត។ នោះគឺជាបរិមាណគំរោងច្បាប់ច្រើនបំផុតពីមុន
មក ដែលបានពិនិត្យមើល អនុម័តនិងផ្តល់មតិនៅក្នុងសម័យប្រជុំរដ្ឋសភា។ ក្នុង
នោះមានគំរោងច្បាប់សំខាន់ជាច្រើន ទាក់ទិនដល់ការបន្តធ្វើសុក្រិតយន្តការសេដ្ឋ
កិច្ច រៀបចំក្បាលម៉ាស៊ីនរដ្ឋ ដូចជា៖ច្បាប់ស្ដីពីការចាត់តាំងរដ្ឋសភា (ធ្វើវិសោធនកម្ម)
ច្បាប់ស្ដិពីការចាត់តាំងរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) បណ្ដាច្បាប់ស្ដីពីសិទ្ធិមនុស្ស…
លៗ។ វាយតំលៃអំពីការបង្កើតច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) រដ្ឋមន្ត្រីក្រសួងផែន
ការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បានអះអាងថា៖
“ បន្ទាប់ពីការធ្វើវិសោធនកម្ម ច្បាប់នេះនឹងបង្កើតកម្លាំងចលករអោយការកែ
សម្រួលបរិយាកាសវិនិយោគ អាជីវកម្មរបស់វៀតណាម និងជំរុញការបង្កើត អភិ
វឌ្ឍន៍របស់សហគមន៍អង្គភាពអាជីវកម្ម នាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់
អង្គភាពអាជីវកម្ម ជាពិសេសគឺអង្គភាពអាជីវកម្មឯកជន អង្គភាពអាជីវកម្មតូចនិង
មធ្យម…លៗ”
|
រដ្ឋសភាដំណើការយកសន្លឹកទំនុកទុកចិត្តចំពោះដំណែងចំនួន៥០ |
សម្រេចចិត្តបណ្ដាគោលដៅស្នូលនានាអំពីសេដ្ឋកិច្ចនិងសង្គមក្នុងឆ្នាំ២០១៥
សម្រេចចិត្តលើបណ្ដាបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ជាភារកិច្ច១ក្នុងចំ
ណោមភារកិច្ចទាំង៣ របស់រដ្ឋសភា។ នៅសម័យប្រជុំនេះ បណ្ដាសមាជិក សមា
ជិកាសភាបានអនុម័តទៅលើសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៥។ តាមនោះ រដ្ឋសភាបានឯកភាពថា៖វៀតណាមខំប្រឹង
ប្រែងកំណើនសេដ្ឋកិច្ចឆ្នាំ២០១៥ខ្ពស់ជាងឆ្នាំ២០១៤។ ជាក់ស្ដែងគឺ៖ កំណើន GDP
ទទួលបាន៦,២% ល្បឿនកំណើន CPI ចំនួន៥% បង្កើតការងារធ្វើសំរាប់ពលករចំ
នួន១,៦លាននាក់…លៗ ដើម្បីអនុវត្តគោលដៅពោលខាងលើនោះ រដ្ឋសភាបាន
ស្នើរដ្ឋាភិបាលត្រូវប្រមូលផ្តុំលាតត្រដាងអនុវត្តភារកិច្ចមុខព្រួញជាច្រើន។ អនុប្រ
ធានគណៈកម្មាធិការសេដ្ឋកិច្ច នៃរដ្ឋសភា លោក Nguyen Van Phuc បានលើក
ច្បាស់ថា៖
“ បន្តអនុវត្តបណ្ដាយុទ្ធសាស្ត្រយ៉ាងដាច់ខាត ប្រកបដោយប្រសិទ្ធិភាព
រៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ជាមួយការផ្លាស់
ប្តូររូបសណ្ឋានកំណើន លើកកំពស់គុណភាព ប្រសិទ្ធិភាព និងការប្រកួតប្រជែង
របស់អង្គភាពអាជីវកម្ម និងខឿនសេដ្ឋកិច្ច។ កែសម្រួលបែបបទរដ្ឋបាលយ៉ាងខ្លាំង
ក្លា ជាពិសេសគឺបែបបទវិនិយោគ សំណង់ ដីធ្លី ពន្ធ គយ …លៗ”
យកសន្លឹកទំនុកទុកចិត្តប្រកបដោយជោគជ័យ
ព្រឹត្តិការណ៍១ដែលបានសាធារណះមតិយកចិត្តទុកដាក់នៅក្នុងសម័យប្រជុំ
នេះគឺរដ្ឋសភាដំណើការយកសន្លឹកទំនុកទុកចិត្តចំពោះមុខងារចំនួន៥០ដោយរដ្ឋ
សភាជ្រើសតាំង ឬអោយសច្ចានុម័ត។ នេះគឺជាលើកទីពីរហើយ រដ្ឋសភាបានតាង
នាមអោយអ្នកបោះឆ្នោត និងប្រជាពលរដ្ឋទាំងមូលនៅក្នុងប្រទេសអនុវត្តការវាយ
តំលៃទំនុកទុកចិត្តចំពោះដំណែងដឹកនាំស្នូល ក្នុងក្បាលម៉ាស៊ីនរដ្ឋ។
វាយតំលៃអំពីប្រសិទ្ធិភាពនៃការយកសន្លឹកទំនុកទុកចិត្តនេះ លោក Chu Son
Ha សមាជិកសភាមណ្ឌលហាណូយ បានអោយដឹងថា៖
“ រដ្ឋសភាដំណើការយកសន្លឹកទំនុកទុកចិត្តពីសម័យប្រជុំលើកទី៦ និងនា
បច្ចុប្បន្នគឺសម័យប្រជុំលើកទី៨។ ដូច្នេះ ក្រោយរយៈពេល១ឆ្នាំ ការយកសន្លឹកទំ
នុកទុកចិត្តប្រកបដោយប្រសិទ្ធិភាព ហើយបានអ្នកបោះឆ្នោតទទួលយក។ អ្នក
បោះឆ្នោតវាយតំលៃខ្ពស់ការងារនេះ និងចាត់ទុកនេះគឺជាសកម្មភាពឃ្លាំមើលដ៏
ល្អរបស់រដ្ឋសភាចំពោះបណ្ដាដំណែងដែលបានរដ្ឋសភាជ្រើសតាំងឬអោយ
សច្ចានុម័ត។”
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានបញ្ចប់ដោយ
ចំណុចសំខាន់ជាច្រើន។ បណ្ដាគោលការណ៍បានអនុម័តនៅសម័យប្រជុំនេះនឹង
បានលាតត្រដាងអនុវត្តក្នុងស្ថានភាពជាក់ស្ដែងរួមចំណែកអនុវត្តបណ្ដាគោលដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក៏ដូចជារួមចំណែកអោយដំណើការអភិវឌ្ឍន៍ប្រទេស
ជាតិ ក្នុងដំណាក់កាលខាងមុខនេះ៕