បុណ្យតេតតាមរយៈ ទំព័រកាសែតនិទាឃរដូវឆ្នាំ ២០១៩

(VOVWORLD) -បរិយាកាសទទួលអំណរនិទាឃរដូវយ៉ាងសប្បាយរីករាយ និងប្រកបដោយសុភមង្គលរបស់ប្រជាជននៅគ្រប់ទិសទីលើទូទាំងមាតុប្រទេស និងអាណិកជនវៀតណាមនៅបរទេសទទួលអំណរបុណ្យតេត ត្រូវបានចុះផ្សាយតាមរយៈ ទំព័រកាសែតនិទាឃរដូវឆ្នាំ ២០១៩ យ៉ាងរស់រវើក។ ទំនៀមទំលាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបណ្ដាពិធីបុណ្យនិទាឃរដូវនៅគ្រប់តំបន់នៃប្រទេសជាតិក៏ត្រូវបានកាសែតនិទាឃរដូវចុះផ្សាយយ៉ាងគ្រប់គ្រាន់ និងច្បាស់លម្អិតផងដែរ។
បុណ្យតេតតាមរយៈ ទំព័រកាសែតនិទាឃរដូវឆ្នាំ ២០១៩ - ảnh 1ទិដ្ឋភាពនៃពីធីបើកមហោស្រពកាសែតនិទាឃរដូវ ឆ្នាំ ២០១៩

ក្នុងឱកាសបុណ្យតេត ខេត្ត ក្រុងនានាតែងតែរៀបចំមហោស្រពនិទាឃរដូវ ដោយ ឧទ្ទេសនាមកាសែត ដែលចុះផ្សាយនាបុណ្យតេតនៅខេត្ត ក្រុងនានា និងមជ្ឈឹម។ លោក Nguyen Viem Hoang អនុប្រធានអចិន្ត្រៃយ៍សមាគមអ្នកសារព័ត៌មានទីក្រុងហាណូយ និងជាប្រធានគណៈចាត់តាំងមហោស្រពកាសែតនិទាឃរដូវទីក្រុងហាណូយឆ្នាំ២០១៩ បានឲ្យដឹងថា៖

“មហោស្រពកាសែតនិទាឃរដូវឆ្នាំនេះទាក់ទាញបានការចូលរួមរបស់អង្គភាពចំនួន ២៥។ ឥឡូវនេះ ទោះបីជាមាន ប្រព័ន្ធផ្សព្វផ្សាយ ទំនើប ដែលប្រជាជនអាចអានកាសែតតាមរយៈបណ្ដាញអ៊ីនធើណែតក៏ដោយ ប៉ុន្តែការអានកាសែតនិទាឃរដូវនៅតែជាចំណាប់អារម្មណ៍ដ៏សប្បាយរីករាយផងដែរ។ ចំពោះជនចាស់ជរា កាសែតនិទាឃរដូវគឺជាអំណោយដែលមិនអាចខ្វះបានឡើយនៅក្នុងជីវភាពរស់នៅ។ យើងខ្ញុំមានគណៈទំនាក់ទំនងសមាគមជនចាស់ជរា ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ នៅពេលជួបសំណេះសំណាលជាមួយជនចាស់ជរានោះ យើងខ្ញុំជានិច្ចកាលជូនកាដូស្មារតីជាកាសែតនិទាឃរដូវសម្រាប់អ្នកកាសែតដែលមានអាយុចាស់ជរាផងដែរ”។

ទេសភាពនិទាឃរដូវនៅទូទាំងប្រទេសត្រូវបានចុះផ្សាយយ៉ាងរស់រវើកនៅកាសែតនិទាឃរដូវ ២០១៩។ បទយកការជារូបភាព ទេសភាពនិទាឃរដូវនៅទឹកដីវៀតណាមរបស់កាសែត Lao Dong (ពលករ) បាន ពណ៌នាអំពីពិធីបុណ្យ និទាឃរដូវដ៏វិសេសវិសាល បរិយាកាសលេងកំសាន្ត ទៅបុណ្យយ៉ាងសប្បាយ រីករាយរបស់ប្រជាជន។ បណ្ដពិធីបុណ្យនិទាឃរដូវនៅទីក្រុងហាណូយដូចជាពិធីបុណ្យ Go Dong Da ពិធីបុណ្យ Co Loa  ពិធីបុណ្យវត្ត Huong និងពិធីបុណ្យព្រះវិហារ Soc Son ត្រូវបានពិពណ៌នាយ៉ាង លម្អិត ក្នុងអត្តបទ សរសេរដោយមានចំណងជើងថា "និទាឃរដូវនៅលើទឹកដី Thang Long" របស់កាសែត Ha Noi Moi (ហាណូយថ្មី)។ ចំណែកឯអត្ថបទសរសេរដោយមានចំណងជើងថា "តោះទៅលេងកំសាន្តនិទាឃរដូវនៅលើបឹង Ba Be" របស់កាសែត Tieng Noi Viet Nam (សម្លេងវៀតណាម) បានឧទ្ទេសនាមពិធីបុណ្យ Ba Be របស់ជនជាតិ Tay ដែលរស់នៅជំរិញតំបន់បឹង Ba Be នៅខេត្ត  Bac Kan។

កាសែតនិទាឃរដូវគឺជាចំណីខាងស្មារតីរបស់ប្រជាជនវៀតណាម នៅពេល បុណ្យតេតមកដល់ម្ដងៗ ជាពិសេសគឺសម្រាប់ជនចាស់ជរា។ លោក Bui Duc Thien សមាជិកមួយរូបនៃក្លឹប Thang Long - ហាណូយ បានសំណេះសំណាលថា៖

 "យើងឃើញកាសែតនិទាឃរដូវគឺឃើញបរិយាកាសនិទាឃរដូវយ៉ាងរស់រវើក។ ខ្ញុំតែងតែអានកាសែត ហើយខ្ញុំតែងតែយកចិត្តទុកដាក់លើខ្លឹមសារប្រពៃណីប្រវត្តិសាស្ត្រ ទំនៀមទំលាប់របស់ប្រទេសជាតិ ពាក្យប្រស្នាតេត ពិធីបុណ្យវត្ត Huong វត្ត Keo Yen Tu នៃកាសែតនិទាឃរដូវ ហើយតាមនោះបង្កើតឡើងក្ដីមោទនភាពជាតិផងដែរ"។

នាឆ្នាំកុរ ឯកស័ក ២០១៩នេះ កាសែតនិទាឃរដូវបានពណ៌នា អំពីឆ្នាំសត្វជ្រូកយ៉ាងគ្រប់គ្រាន់។ ក្នុងវប្បធម៌បូព៌ាទិសនោះ ឆ្នាំកុរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយមនុស្ស ដែលតំណាងឱ្យភាពរុងរឿង និងសុខសាន្តត្រាណ។ កាសែត Tuoi Tre (យុវវ័យ) បានចុះផ្សាយអត្ថបទសរសេរអំពីពិធីបុណ្យភូមិ La Phu ស្រុក Hoai Duc ទីក្រុងហាណូយ (នាថ្ងៃទី ១៣ ខែ១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ)។ ប្រជាជននៅតាមភូមិតែងតែហៅសត្វជ្រូកជា “លោកតាជ្រូក” ដោយក្ដីគោរព។ ហេតុដូច្នេះហើយ “លោកតាជ្រូក” គឺជាគ្រឿងសំណែនដ៏ពិសិដ្ឋនៅក្នុងពិធីបុណ្យដើម្បីដាក់ថ្វាយលោកតាភូមិ។

កាសែតនិទាឃរដូវក៏បានចុះផ្សាយយ៉ាងលម្អិតអំពីបរិយាកាសទទួលអំណរ
បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ជនវៀតណាមនៅបរទេស។ អត្ថបទសរសេរដោយមានចំណងជើងថា "បុណ្យតេតវៀតណាមនៅកាលី" នៅកសែទSai Gon Giai Phong (Sai Gon រំដោះ)  បានពណ៌នាអំពីបរិយាកាសនិទាឃរដូវនៅទីក្រុង San Jos រដ្ឋ California - ជាទីកន្លែងដែលមានសហគមន៍ជនវៀតណាមយ៉ាងច្រើនកុះករនៅអាមេរិក។

កាសែតនិទាឃរដូវ ២០១៩ ក៏បានចុះផ្សាយព័ត៌មាន និងអត្ថបទសរសេរជាច្រើនអំពីចំណាប់អារម្មណ៍នាដើមឆ្នាំថ្មី បំណងប្រាថ្នារបស់ប្រជាជនគ្រប់រូបនានិទាឃរដូវ។ ទំនៀមទំលាប់ទទៅវត្តអារ៉ាម ទំនៀមទំលាប់សូមភ្លើង ទំនៀមទំលាប់ជូនអាំងប៉ាវនាដើមឆ្នាំថ្មី ពាក្យប្រស្នាតេត និង កំណាព្យនិទាឃរដូវ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកាសែតនិទាឃរដូវផងដែរ។

កាសែតនិទាឃរដូវដែលបានចុះផ្សាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម គឺជាសក្ខីភាពនៃខឿនវប្បធម៌វៀតណាមដ៏សម្បូរបែប និងពោរពេញទៅដោយអត្ថសញ្ញាណវប្បធម៌ជាតិ។ កាសែតនិទាឃរដូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីបរិយាកាសទទួលអំណរនិទាឃរដូវយ៉ាងសប្បាយរីករាយ និងប្រកបដោយសុភមង្គលរបស់ប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ