បាតុកម្មនៅទួរគី -ភេរវសញ្ញា
ANH HUYEN -  
(VOV) /  
|
បាតុកម្មនៅទួរគី ការព្រមានជាមុន។ (vov.vn) |
VOV-ក្នុងបំរែបំរួលថ្មីបំផុត ក្រោយរយៈពេល៦ម៉ោងប្រជុំគណៈរដ្ឋមន្ត្រី នា
ថ្ងៃទី១១មិថុនា នាយករដ្ឋមន្ត្រី Erdogan បានយល់ព្រមជួបសន្ទនាជាមួយបណ្ដាមេដឹកនាំភាគីបាតុកម្ម ផ្ទៀងស្ដាប់មតិរបស់គេសំដៅបញ្ឈប់ស្ថានភាពជំលោះ
ដែលអូសបន្លាយក្នុងរយៈពេលច្រើនថ្ងៃកន្លងមក បណ្ដាលអស្ថិរភាពសន្តិសុខ
ក្នុងប្រទេស។ ទោះបីជាមានកាយវិការសម្រុះសម្រួលក្តី ប៉ុន្តែរដ្ឋាភិបាលរបស់
នាយករដ្ឋមន្ត្រី Erdogan ក៏ប្រកាសថាមិនទុកឲ្យកើតមានឡើងថែមការធ្វើបាតុកម្មខុសច្បាប់ណាមួយទៀតលើដែនដីទួរគីនិងការអត់ធ្មត់មានកំរិត។ ដោយ មិន
អើពើរដល់ការព្រមាននោះ នាថ្ងៃទី១១មិថុនា ប៉ូលីស្តនៅតែត្រូវប្រើប្រាស់ចំហាយហិលដើម្បីបំបែកបាតុកររាប់រយនាក់នៅកណ្ដាលរដ្ឋធានី Ankara ក្នុងពេលដែល
មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំនៅទីលាន Taksim នៅ Istabul ទាមទាលោក Erdoganលាលែងពីដំណែង។
បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅទួរគីបានចាប់ផ្ដើមពីសកម្មភាពមួយចំនួនហាក់ដូច
ជាគ្មានគ្រោះថ្នាក់របស់អ្នកការពារបរិស្ថានចំពោះការដែលរដ្ឋអំណាចមានគំនិត
បំផ្លាញចោលសួនឧទ្យាន Gezi នៅ Istabul ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម។ដល់ពេលដែលរដ្ឋអំណាចបានប្រើប្រាស់អំពើហឹង្សាហួសកំរិតដើម្បីបំបែកបាតុកម្ម បណ្ដាការប្រឆាំងជំទាស់ថ្មីបានរីករាលដាល់លើទូទាំងប្រទេស។ ដល់ឥឡូវនេះ
យ៉ាងតិចបំផុតមានមនុស្ស៣នាក់ត្រូវស្លាប់និងជន៥ពាន់នាក់ទៀតរងរបួស។ វិលត្រឡប់ក្រោយនឹងដំណើរទស្សនកិច្ចនៅទ្វីបអាហ្វ្រិក នាយករដ្ឋមន្ត្រីទួរគីបាន
ខំប្រឹងប្រែងបញ្ចុះបញ្ចូលប្រជាជននៃប្រទេសនេះថា បណ្ដាការអុកឡុកដែលកំពុង
ប្រព្រឹត្តទៅមិនអាចចាត់ទុកជាការបង្ហាញនៃខឿនប្រជាធិបតេយ្យមួយឡើយ។ ឧបនាយករដ្ឋមន្ត្រីទួរគី Bulent Arinc ក៏តាងនាមឲ្យរដ្ឋាភិបាលឡើងសម្លេងស្ងប់ចិត្ត
បាតុករថារដ្ឋាភិបាលបានដកចេញមេរៀនពីអ្វីៗដែលកើតមានឡើងនិងអំពាវនាវ
ឲ្យពលរដ្ឋមានការទទួលខុសត្រូវបញ្ឈប់សកម្មភាពបាតុកម្ម ប៉ុន្តែការធ្វើបាតុកម្ម
នៅតែប្រព្រឹត្តទៅហួសពីតួលេខ២រយលើកនិងមិនទាន់មានសញ្ញាបញ្ឈប់នៅ
ឡើយ។
ការធ្វើបាតុកម្មបានសឲ្យឃើញថាការអរិចិត្តរបស់ប្រជាជនចំពោះរបបរបស់
នាយករដ្ឋមន្ត្រី Erdogan កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនអាចបដិសេធ
បានថាក្នុងប៉ុន្មានឆ្នាំកន្លងមក ទួរគីបានមានការអភិវឌ្ឍន៍លោតផ្លោះអំពីសេដ្ឋកិច្ច
និងនយោបាយ តួនាទីរបស់ទួរគីកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃលើឆាកអន្តរជាតិនិងក្នុងដំបន់។ ប៉ុន្តែ ក្នុងផ្ទៃក្នងប្រទេស គោលនយោបាយឥស្លាម
ភាវូបនីយកម្មប្រទេសចាតិ របស់គណៈបក្សយុត្តិធម៍និងអភិវឌ្ឍន៍ជានិច្ចកាលជួប
នឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់អ្នកតាមលិទ្ធិសេរិភាព។ បណ្ដាគោល
នយោបាយដូចជារារាំងការលក់ភេសជ្ជៈមាន alcohol ចាប់ឃុំខ្លួនបណ្ដាអ្នកកាសែត
អ្នកអក្សរសាស្ត្រជាដើម របស់រដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រី Erdogan បានបណ្ដាល
ឡើងការខឹងសម្បារក្នុងប្រជាជន។ គេបានរិះគន់ថានេះជាសញ្ញានៃការអភិរក្ស
និងរំលោភទៅលើជីវភាពបុគ្គល។ បណ្ដាគណៈបក្សប្រឆាំងនៃប្រទេសនេះក៏
ឆ្លៀតឱកាសចោទប្រកាន់គណៈយុត្តិធម៍និងអភិវឌ្ឍន៍នៃរដ្ឋអំណាចនាយករដ្ឋ
មន្ត្រី Erdogan កំពុងឈានទៅរូបសណ្ឋានរដ្ឋឥស្លាមអភិរក្សជំនួសឲ្យរដ្ឋ secularism ដូចជានាបច្ចុប្បន្ន។ ការធ្វើបាតុកម្មនៅទួរគីត្រូវបានចាត់ទុកដូចជាសម្លេងជួង
ព្រមានអំពិការស្រមើស្រមៃដើរតួនាទីនាំមុខឈានទៅការផ្លាស់ប្តូររបស់អ្នក
តាមដានលិទ្ធិសេរីភាពនិង secularism។
តាមបណ្ដាអ្នកវិភាគថាក្នុងដំណាក់កាលនាបច្ចុប្បន្នមានច្រកចេញចំនួន៣
សំរាប់ទួរគី។ ទី១ នាយករដ្ឋមន្ត្រី Erdogan លាលែងពីដំណែងនិងដំណើរការបោះឆ្នោតមុនកាលកំណត់។ ទី២ ក្រុមបាតុករនឹងត្រូវរងអំពើហឹង្សាពីប៉ូលីស្តក្នុង
ប៉ុន្មានថ្ងៃខាងមុខ។ ក៏ប៉ុន្តែប្រសិនបើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Erdogan ចេះ
អត់ធ្មត់ មិនចាប់ឃុំខ្លួនប្រជាជន ចេះសន្ទនារលកបាតុកម្មអាចបន្ធូស្រាលទៅ។
ទី៣ ជំលោះមិនបានដោះស្រាយនឹងអូសបន្លាយតាមរូបសណ្ឋាននៅប្រទេសស៊ីរី។ ពីបណ្ដាបំរែបំរួលនាបច្ចុប្បន្ន សាធារណៈមតិអន្តរជាតិបានចាត់ទុកថា ប្រសិន
បើរដ្ឋអំណាច Ankara មិនមានវិធានការជាក់ស្ដែងយ៉ាងលឿនដើម្បីបន្ធូស្រាល
ទឹកចិត្តប្រជាជននោះ សេណារីអូ និទាឃៈរដូវអារ៉ាប់ដែលធ្លាប់កើតមានឡើង
នៅប្រទេសជាច្រើនក្នុងដំបន់ អាចកើតមានឡើងនៅទីនេះ៕
ANH HUYEN
-VOV