(VOVWORLD) -នាថ្ងៃទី២១វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភា វៀត ណាម នីតិកាលទី១៤ បណ្ដាសមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីគំរោងច្បាប់ស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ។ នេះជាគំរោងច្បាប់ជំនួសអោយច្បាប់បង្ការប្រឆាំងអំពើពុករលួយដែលបានអនុវត្តជាង១០ឆ្នាំមកហើយនៅវៀតណាម។
នាថ្ងៃទី២១វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៤ បណ្ដាសមាជិកសភាបានពិភាក្សានៅសាលប្រជុំអំពីគំរោងច្បាប់ស្ដីអំពីការបង្ការប្រឆាំងអំពើពុករលួយ។ នេះជាគំរោងច្បាប់ជំនួសអោយច្បាប់បង្ការប្រឆាំងអំពើពុករលួយដែលបានអនុវត្តជាង១០ឆ្នាំមកហើយនៅវៀតណាម។មុននោះ នៅក្នុងសម័យប្រជុំសួរដេញដោលនិងឆ្លើយការសួរដេញដោល របស់បណ្ដាសមាជិកសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអះអាងថា៖ គ្មានតំបន់ហាមឃាត់ក្នុងចំណាត់ការអំពើពុករលួយឡើយ។ កាយវិការទាំងនោះ បានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការកសាងយន្តការបង្ការប្រឆាំងអំពើពុករលួយលើគ្រប់ជ្រុងជ្រោយនិងទូលំទូលាយថែមទៀត។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
|
ក្រោយរយៈពេល១០ឆ្នាំអនុវត្តច្បាប់បង្ការប្រឆាំងអំពើពុករលួយ ឆ្នាំ២០១៥នោះ ការងារបង្ការប្រឆាំងអំពើ ពុករលួយទទួលបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកលើកកំពស់ប្រសិទ្ធភាការងារគ្រប់គ្រងរបស់រដ្ឋ។ ការបង្ការប្រឆាំងអំពើពុករលួយរបស់វៀតណាមក៏ទទួលបានការកត់សម្គាល់ពីសហគមន៍អន្តរជាតិដែរ។
បំពេញតម្រូវការនៃស្ថានភាពជាក់ស្ដែង
ចាប់ពីមហាសន្និបាតបក្ស លើកទី១២មក មន្ត្រីជាច្រើនរូបក្នុងក្បាលម៉ាស៊ីនរដ្ឋ ក៏ដូចជានៅក្នុងសហគ្រាសរដ្ឋ ត្រូវដាក់វិន័យ ដែលក្នុងនោះមានមន្ត្រីមួយចំនួនកាន់តួនាទីសំខាន់ៗ។ លទ្ធផលទាំងនេះ ជាសក្ខីភាពជាក់ស្ដែង សំរាប់ទស្សនះថា៖គ្មានតំបន់ហាមឃាត់ ក្នុងចំណាត់ការអំពើពុករលួយ ដែលបានកំណត់ច្បាស់ក្នុងសេចក្ដីសម្រេចចិត្តរបស់បក្ស។ ប្រការនេះក៏បាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អះអាងនៅក្នុងសម័យប្រជុំសួរដេញដោលរបស់សមាជិកសភានាចុងសប្ដាហ៍កន្លងទៅ៖
“ យើងខ្ញុំសូមបញ្ជាក់ថា៖គ្មានតំបន់ហាមឃាត់ ក្នុងចំណាត់ការអំពើពុករលួយ។ដូច្នេះ ប្រព័ន្ធនីតិប្រតិបត្តិត្រូវរួមសហការជិតស្និទ្ធជាមួយប្រព័ន្ធយុត្តិធម៌ និងរួមសហការជាមួយស្ថាប័នទាក់ទិននានា ដើម្បីធ្វើចំណាត់ការបញ្ហាអំពើពុករលួយអោយទាន់ពេលវេលា និងត្រឹមត្រូវ។ ទន្ទឹមនឹងនោះ ខ្ញុំក៏គិតថាយើងត្រូវបើកចំហលទ្ធផលចំពោះរដ្ឋសភាទៀតផង។”
ទោះបីជាទទួលបានលទ្ធផលជាច្រើន ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយក្តី ប៉ុន្តែ ក៏ដូចជាតំបន់ជាច្រើនលើពិភពលោក ស្ថានភាពអំពើពុករលួយនៅវៀតណាមក៏ប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញដែរ។
កសាងយន្តការបង្ការប្រឆាំងអំពើពុករលួយលើគ្រប់វិស័យនិងទូលំទូលាយ
ភារកិច្ចស្នូលនៃគំរោងច្បាប់បង្ការប្រឆាំងអំពើពុករលួយគឺកសាងយន្តការមួយដើម្បីបង្ការប្រឆាំងអំពើពុករលួយលើគ្រប់ជ្រុងជ្រោយ និងទូលំទូលាយថែមទៀត តាមនោះរួមចំណែកកសាងយន្តការគ្រប់គ្រងប្រកបដោយ បើកចំហរ តម្លារភាព សំដៅ” មិនអាចមានអំពើពុករលួយទៀត”។ ស្ដីអំពីបញ្ហានេះ អគ្គអធិការកិច្ចរដ្ឋាភិ បាល លោក Le Minh Khai បានអោយដឹងថា៖
“ ក្នុងចំណោមមាត្រាចំនួន១២៩នៃគំរោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ បានរក្សាមាត្រាចំនួន៧ ក្នុងច្បាប់ឆ្នាំ២០០៥ ធ្វើវិសោធនកម្មចំនួន៧៣ និងបំពេញបន្ថែមមាត្រាចំនួន៤៩។ ក្នុងគំរោងច្បាប់ មានឧបករណ៍ថ្មី និងពិសេសគឺមុខសញ្ញាបានបើកទូលាយថែមទៀត។ ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនោះ ការងារបង្ការដើរតួនាទីស្នូល។ ដូច្នេះ យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីគេចង់រលួយក៏មិនអាចធ្វើបានដែរ។”
ដើម្បីបង្កើតឡើងការសម្របសម្រួលក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ គំរោងច្បាប់ដែលបានដាក់ជូនសម័យប្រជុំលើកទី៤ រដ្ឋសភានោះ ក៏បានធ្វើវិសោធនកម្មអោយសមស្របជាមួយច្បាប់ផ្សេងៗទៀត ដូចជា៖ ច្បាប់ថវិការដ្ឋ ច្បាប់វិនិយោគ ច្បាប់សហគ្រាសនិងច្បាប់វិនិយោគសាធារណះ។
ការធ្វើវិសោធនកម្មច្បាប់បង្ការប្រឆាំងអំពើពុករលួយនេះបានបង្កើតឡើងពីតម្រូវការនៃស្ថានភាពជាក់ស្ដែង មានការជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ ស្ថិរភាពរបស់ប្រទេសជាតិ។ ប្រការនេះក៏បានសរអោយឃើញការខំប្រឹងប្រែងរបស់វៀតណាម ក្នុងបុព្វហេតុបង្ការប្រឆាំងអំពើពុករលួយនាពេលខាងមុខនេះ ឆ្ពោះទៅការកសាងយន្តការបង្ការប្រឆាំងអំពើពុករលួយមួយប្រកបដោយប្រសិទ្ធភាពថែមទៀត៕