គណះកម្មាធិការមជ្ឈឹមបក្ស កុំម្មុយនីស្តវៀតណាម ទើបនឹងចេញសេចក្ដីសរុប នៃ
សន្និបាត លើកទី ៥ ៖”បន្តអនុវត្ត សេចក្ដីសម្រេចចិត្ត នៃសន្និបាត លើកទី ៣ នីតិ កាលទី ១០ អំពីការបង្កើនការដឹកនាំ របស់បក្ស ចំពោះការងារបង្ការ ប្រឆាំងអំពើពុករលួយ ខ្ចះខ្ចាយ ” ជាមួយដំណោះស្រាយធំៗចំនួន ៦។ សេចក្ដីសម្រេចចិត្តលើក
នេះ កំពុងនាំមកនូវទំនុកទូកចិត្ត ការស្រុះចិត្តគំនិតក្នុងសង្គមអំពីការប្ដេជ្ញាចិត្តរបស់បក្ស ក្នុងការប្រឆាំងនឹងអំពើពុករលួយ អោយកម្មាភិបាល បក្ខជន និងប្រជាជន។ អ្នកយកព័ត៍មាន THU HOA មានបទសរសេរ មានចំណងជើងថា៖ “បន្តបង្កើន ការបង្ការ ប្រឆាំងអំពើពុករលួយ ខ្ចះខ្ចាយ ”។
|
បន្តបង្កើន ការបង្ការ ប្រឆាំងអំពើពុករលួយ ខ្ចះខ្ចាយ (http://nguyenminhquang.com) |
ទោះបីជាកត់សម្គាល់លទ្ឋផលជាជំហានដំបូងក្រោយរយះពេល៥ឆ្នាំអនុវត្ត
សេចក្តីសំរេចចិត្តនៃសន្និបាតលើកទី៣គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត
វៀតណាមនីតិកាលទី១០ក៍ដោយក៍ ប៉ុន្តែសន្និបាតលើកទី៥គណះកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិសវៀតណាមនីតិកាលទី១១បានពិនិត្យមើលដ៍ស្មោះត្រង់ថា ការងារបង្ការប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយពុំទាន់ទទួលបានតាម
សំណូពរ។ការដែលអំពើពុករលួយខ្ជះខ្ជាយនៅតែធ្ចន់ធ្ចរនិងប្រព្រឹត្តទៅលើ
ច្រើនវិស័យបានបង្កបញ្ហាក្តៅគគុកក្នុងសង្គមនិងជាការ
សាកល្បងចំពោះកិច្ចដឹកនាំរបស់បក្ស។ដោយហេតុនេះ សន្និបាតលើកទី៥
កណះម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមបានលើកឡើងដំណោះ
ស្រាយចំនួន៦ដើម្បីបង្ការប្រយុទ្ឋប្រឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយ។នោះគឺ
ការលើកកំពស់តួនាទី ការទទួលខុសត្រូវរបស់គណះកម្មាធិការបក្ស
អង្គការបក្ស រដ្ឋអំណាចនិងប្រមុខស្ថាប័ននៅគ្រប់ជាន់ថ្នាក់ជាដើម។អនុវត្តយន្ត
ការស្តីពីការងារកម្មាភិបាលយ៉ងទៀងទាត់។បង្កើនការងារត្រួតពិនិត្យ អធិការកិច្ច
និងបង្កើនតួនាទីឃ្លាំមើលរបស់ប្រជាជន។ល។ក្នុងបទថ្លែងមតិបញ្ចប់
សន្និបាតលើកទី៥គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាម
នីតិកាលទី១១ អគ្គលេខាបក្ស កុម្មុយនិសវៀតណាម Nguyen Phu Trong បានមាន
ប្រសាសន៍ថា៖
“ត្រូវស្វិតស្វាញ់និងជម្រុញភារកិច្ចតស៊ូ បង្ការ ប្រយុទ្ធប្រឆំាងអំពើពុករលួយ ខ្ជះខ្ជាយតាមស្មារតីរបស់សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១១របស់ បក្ស និងសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាល១១)។ បន្តការជ្រួតជ្រាប អនុវត្តយ៉ាងត្រឹមត្រូវរាល់ទស្សនៈ គោលគំនិតគ្រប់គ្រង និងបណ្តាភារកិច្ចដំណោះ
ស្រាយ របស់សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៣(នីតិកាលទី១០)ដោយ ផ្សាភា្ជប់ជាមួយការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១)”។
ក៏ក្នុងសន្និបាតលើកទី៥ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បាន
សម្រេច ចំពោះការផ្តួចផ្តើមគំនិតបង្កើតគណៈកម្មាធិការមជ្ឈឹមដឹកនំាអំពី បង្កា និងប្រយុទ្ធប្រឆំាងអំពើពុករលួយ ចំណុះការិយាល័យនយោបាយ។ នេះត្រូវបាន
ចាត់ទុកជា ការសម្រេចមានចរិតលក្ខណៈសំរេចកំណត់ បង្ករការផ្លាស់ប្តូជាសារវ័ន ក្នុងក្បាលម៉ាស៊ីនចាត់តាំង ក៏ដូចជាយន្តការដំណើការ ដើម្បីស្ថាប័ននេះ ជាឧបកណ៌ មានប្រសិទ្ធភាព១ក្នុងការបង្ការនិងប្រយុទ្ធប្រឆំាងអំពើពុករលួយជាពិតៗ។
ប្រយុទ្ធប្រឆំាងនឹងអំពើពុករលួយត្រូវមានក្បាលម៉ាស៊ីនតឹ្រមត្រូវ និងមានជំនាញ។
ភារកិច្ចនេះ កំពុងទាមទារការទទួលខុសត្រូវ ធ្វើជាគំរូរបស់ជួរកម្មាភិបាលបក្ខជន។ សាធារណះមតិជាច្រើនបានលើកកំពស់ដំណោះស្រាយនេះក្នុងការបង្ការ ប្រយុទ្ធប្រឆំាងអំពើពុករលួយ។លោក Le Hoang Quan ប្រធានគណះកម្មាធិការ ប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ “យើងខ្ញុំស្នើថា៖ក្នុងការងារពិនិត្យ វាយ
តំលៃបែងចែកប្រភេទអង្គការមូលដ្ឋានបក្សប្រចាំឆ្នាំរបស់កម្មាភិបាលបក្ខជន
ការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់អង្គការនិមួយៗត្រូវបានចាត់ទុកជា
បទដ្ឋាន១ដើម្បីពិនិត្យ វាយតំលៃនឹងបែងចែកប្រភេទ។កម្មាភិបាលបក្ខជនត្រូវតប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាតទើបសម្តែងបាននូវជំនឿទុកចិត្តរបស់បណ្តាផ្នែកជាន់ថ្នាក់នឹងប្រជាជន”។
ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាភារកិច្ចចាំចាច់ផងយូរអង្វែងផងក្នុងការ
ងារកសាងបក្សកសាងនីតិរដ្ឋសង្គមនិយម។គ្រប់ជាន់ថ្នាក់គ្រប់ផ្នែកនឹងស្ថាប័ន្ធអង្គភាព បានបញ្ជាក់នូវភារកិច្ចបន្តអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៣នីតិកាលទី១០ ស្តីអំពីការងារបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្កើនការងារឃោសនាអប់រំលើកកំពស់មនសិការទទួលខុសត្រូវអំពីការបង្កាប្រយុទ្ធប្រឆាំងអំពើពុករលួយដោយផ្សារខ្ជាប់ជាមួយចលនារៀនសូត្រនឹងធ្វើតាមគំរូសីលធម៏លោកប្រធាន
ហូជិមិញ។ការប្រយុទ្ធប្រឆាំងអំពើពុករលួយទទួលជោគជ័យពេលដែលបក្សផ្អែក
ទៅលើប្រជាជន ពេលដែលយើងពង្រីកតួនាទីរបស់ប្រព័ន្ធនយោបាយ ទាំងមូលរួមជាមួយការជួយឧបត្ថម្ភរបស់សហគមអន្តរជាតិជាពិតប្រាកដ៕