(VOV)_ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត នារយៈពេលជាង៨៦ឆ្នាំកន្លងទៅ
វៀតណាមដណ្ដើមបានសមិទ្ធិផលជាច្រើន លើផ្លូវកសាងនិងការពារមាតុប្រទេស។
ក្នុងសមិទ្ធិផលទាំងនោះ មានសមិទ្ធិផលនៃបុព្វហេតុ ៣០ឆ្នាំផ្លាស់ប្តូរថ្មី (១៩៨៦-
២០១៦)។ បន្តសមិទ្ធិផលនេះ ក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្ត បក្សកម្មុយនីស្ត
វៀតណាមបន្តដឹកនាំប្រទេសជាតិតាមមាគា៍ផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និង
ព្រមៗគ្នាជាង ដើម្បីបង្កើតឡើងថានះនិងកម្លាំងថ្មីសំរាប់ប្រទេសវៀតណាម។
|
បន្តផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុយជ្រោយ ព្រមៗគ្នាដើម្បីបង្កើតតួនាទីនិងកម្លាំងថ្មីសំរាប់ប្រទេសជាតិ |
៣០ឆ្នាំ ផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិផលធំធេងជាច្រើន មានអត្ថន័យប្រវត្តិសាស្ត្រ នៅលើមាគា៍កសាងសង្គមនិយម និងការពារមាតុប្រទេស។ សមិទ្ធិផល
៣០ឆ្នាំផ្លាស់ប្តូរថ្មី បានអះអាងនូវគោលមាគា៍ផ្លាស់ប្តូរថ្មីរបស់បក្សកម្មុយនីស្តវៀត
ណាម គឺត្រឹមត្រូវ ផ្លូវឈានទៅឡើងលិទ្ធិសង្គមនិយម របស់វៀតណាមគឺត្រឹមត្រូវ
សមស្រប ជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ និងនិន្នការអភិវឌ្ឍន៍របស់
ប្រវត្តិសាស្ត្រ។
ស្ថានភាពជាក់ស្ដែង ដំណើការផ្លាស់ប្តូរថ្មី នៅមានកំហិតនៅឡើយ មិនទាន់
ព្រមៗគ្នា និងលើគ្រប់វិស័យ។ បទដ្ឋាននិងគោលដៅជាច្រើន ដើម្បីដល់ឆ្នាំ ២០២០
វៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបមិនទាន់ទទួលបាន។
ផ្លាស់ប្តូរថ្មីលើក្រប់ជ្រុយជ្រោយនិងព្រមៗគ្នា
តាមការព្យាករណ៍អំពីស្ថានភាពពិភពលោក តំបន់ ក្នុងរយពេលប៉ុន្មានឆ្នាំខាង
មុខនេះ នៅមានបំរ៉ែបំរួលស្មុគ្រស្មាញជាច្រើន ជះឥទ្ធិពលផ្ទាល់ដល់វៀតណាម។
បក្សកម្មុយនីស្តវៀតណាមបានដឹកនាំប្រទេសជាតិអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ
ព្រមៗគ្នាជាង។ សាស្ត្រចារ្យរង បណ្ឌិត Nguyen Viet Thong អគ្គលេខា ក្រុមប្រឹក្សា
ទ្រឹស្ដីមជ្ឈឹមបានវិភាគថា៖
“ លើគ្រប់វិស័យពីនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម សន្តិសុខជាតិ កិច្ច
ការបរទេស។ ព្រមៗគ្នានៅទីនេះគឺក្នុងគ្រប់វិស័យ ត្រូវផ្លាស់ប្តូរថ្មីពីខាងលើចុះ ពី
មជ្ឈឹមដល់មូលដ្ឋាន នៅគ្រប់ជាន់ថ្នាក់និងស្ថាប័ន។ ឧទាហរណ៍អំពីសេដ្ឋកិច្ច
សង្កត់ធ្ងន់ទៅលើការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ
កិច្ចឡើងវិញ សុក្រិតខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ជំរុញខ្លាំងឧស្សា
ហូបនីយកម្ម ទំនើបភាវូបនីយកម្ម ក្នុងសភាពការណ៍នាបច្ចុប្បន្ន។”
ឆ្លៀតយកឱកាស ឆ្លងកាត់រាល់ការលំបាកសាកល្បង
អំពីសេដ្ឋកិច្ច ជោគវាសនាថ្មីកំពុងបើកចេញឱកាសថ្មីជាច្រើន ចាប់ពីពេល
វៀតណាមចូលរួមសហគមន៍អាស៊ាន តំបន់អភិវឌ្ឍន៍សកម្ម ចូលរួមបណ្ដាកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី(FTA) ជំនាន់ថ្មី…លៗ ប៉ុន្តែនៅមានការលំបាកសាកល្បង
ជាច្រើន។ វាយតំលៃបូកសរុប ៣០ឆ្នាំ ផ្លាស់ប្តូរថ្មី បក្សកម្មុយនីស្តវៀតណាមបាន
អះអាងថា៖គ្រោះអាសន្តអំពីការដើរក្រោយគេកាន់តែឆ្ងាយអំពីវិស័យសេដ្ឋកិច្ច
ជាមួយប្រទេសនានាក្នុងតំបន់ និងលើពិភពលោក។ ដើម្បីប្រទេសអភិវឌ្ឍន៍លឿន
ឬសគល់គឺសេដ្ឋកិច្ច។ ប៉ុន្តែ ទ្រង់ទ្រាយសេដ្ឋកិច្ចនៅតូចតាច គុណភាពនិងប្រ
សិទ្ធិភាពទាប។ ដូច្នេះ បក្សកម្មុយនីស្តវៀតណាមបានកំណត់ការផ្លាស់ប្តូរថ្មីរូប
សណ្ឋានកំណើន និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចថ្មីអោយសមស្របជាមួយ
ស្ថានភាពថ្មី។អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖
“ បន្តផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតថ្មីក្នុងការដឹកនាំ គ្រប់គ្រង។ ប្រមូលផ្តុំសុក្រិតបែប
ផែនសេដ្ឋកិច្ចទីផ្សារ តាមទិសសង្គមនិយម អនុវត្តគ្រប់គ្រាន់ ព្រមៗគ្នានិងប្រសិទ្ធិ
ភាពតាមក្រិតក្រមសេដ្ឋកិច្ចទីផ្សារ។ ធានាការអភិវឌ្ឍលឿន និរន្តរភាព ដោយ
ផ្អែកទៅលើគ្រឹះដ្ឋានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកំពស់គុណភាព ទិន្នផល ប្រ
សិទ្ធិភាព និងកម្លាំងប្រកួតប្រជែងជានិច្ច។”
រួមជាមួយការបន្តផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋ
កិច្ចឡើងវិញ ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូនបីយកម្ម បក្សកម្មុយនីស្ត
វៀតណាមក៏យកចិត្តទុកដាក់ជាច្រើនដល់ការផ្សាភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជា
មួយវិស័យផ្សេងៗទៀតផង៖
“ ដោះស្រាយអោយសមស្របរវាងគោលដៅខាងមុខ និងយូរអង្វែង រវាងការអ
ភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយការធានាការពារជាតិ សន្តិសុខ រវាងកំណើនសេដ្ឋកិច្ច
និងការអភិវឌ្ឍវប្បធម៌ អនុវត្តភាពជឿនលឿននិងយុត្តិធម៌សង្គម ការពារបរិស្ថាន
លើកកំពស់ជីវភាពរស់នៅទាំងខាងសម្ភារះនិងស្មារតីសំរាប់ប្រជាជន កសាង
ខឿនកសិកម្មតាមទិសផលិតកម្មទំនិញធំ អនុវត្តបច្ចេកវិទ្យាខ្ពស់ លើកកំពស់
គុណភាពផលិតផល ប្រមូលផ្តុំអភិវឌ្ឍន៍វិស័យសេវាកម្មមួយចំនួនមានឧត្តមភាព។”
បក្សកម្មុយនីស្តវៀតណាមកំណត់បន្តផ្លាស់ប្តូរថ្មីខ្លាំងក្លា ព្រមៗគ្នាបណ្ដាកក្តាសំ
ខាន់ៗរបស់វិស័យអប់រំ បណ្ដុះបណ្ដាលតាមទិសយកចិត្តទុកដាក់ដល់ការអភិវឌ្ឍ
អត្តចរិត សមិទ្ធិផលរបស់អ្នករៀន ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា
ដើម្បីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជាកម្លាំងចលករសំខាន់បំផុតរបស់កម្លាំងអភិវឌ្ឍន៍
ផលិតកម្មទំនើប។
“ អភិវឌ្ឍន៍ ការអនុវត្តវទ្យាសាស្ត្រ បច្ចេកវិទ្យាត្រូវបានផ្តល់អាទិភាពវិនិយោគមុន
មួយជំហាន ក្នុងសកម្មភាពរបស់បណ្ដាស្ថាប័ន អង្គការ។ បន្តផ្លាស់ប្តូរថ្មីខ្លាំងក្លា
ព្រមៗគ្នាយន្តការគ្រប់គ្រង រៀបចំ សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងសកម្ម
ភាពជាក់ស្ដែង។ ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ វិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់វៀត
ណាមទទួលអោយបានកំរិតអភិវឌ្ឍន៍របស់ក្រុមបណ្ដាប្រទេសឈានទៅមុខអា
ស៊ាន ដល់ឆ្នាំ ២០៣០ មានវិស័យមួយចំនួនទទួលបានបទដ្ឋានអភិវឌ្ឍន៍លើពិ
ភពលោក។”
ដើម្បីដំណើការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ និងព្រៗគ្នាប្រកបដោយជោគជ័យ បក្សកម្មុយនីស្តវៀតណាម បានសង្កត់ធ្ងន់ទៅលើការបង្កើនផែនមហាសាមគ្គីជាតិ។
តាមនោះ បក្សនឹងយកចិត្តទុកដាក់កសាង ពង្រីកតួនាទីរបស់វណ្ណកម្មករ កសិករ
ជួរបញ្ញាវ័ន្ត និងអាជីវករ ដើម្បីបំពេញតម្រូវការរបស់ប្រទេសជាតិអំពីការអភិវឌ្ឍន៍
ប្រទេសជាតិ ក្នុងដំណាក់កាលថ្មី អនុវត្តល្អច្បាប់ គោលនយោបាយជនជាតិ
សាសនា គោលនយោបាយចំពោះជនរួមជាតិនៅឯបរទេស។
ផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ជាមាគា៍សំខាន់ ដើម្បីវៀតណាម
អភិវឌ្ឍន៍និរន្តរភាព។ ចំពោះការប្តេជ្ញាចិត្ត ស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងដំ
ណាក់កាលផ្លាស់ប្តូរថ្មី និទាឃរដូវ ឆ្នាំ វកអដ្ឋស័កនេះ គោលដៅនាំវៀតណាម
ក្លាយទៅជាប្រទេសឧស្សាហកម្ម តាមទិសទំនើបបាននិងកំពុងក្លាយទៅជាការពិត៕