បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។

        

បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ - ảnh 1
បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។


          VOV-តាមការសន្និដ្ឋាននៅសម័យប្រជុំថាជារួមស្ថានភាពសេដ្ឋកិច្ច
សង្គម​ក្នុង​ឆមាសទី១ឆ្នាំ២០១២របស់វៀតណាមទទួលបានលទ្ធផលលើ
គ្រប់វិស័យ ត្រូវទិស​ត្រូវគោលដៅដែលបានដាក់ចេញលើក្រប់វិស័យ។ កិត
ជារួមក្នុងឆមាសទី១ GDP កើនបានប្រមាណ៤,៣៨%និងមាននិន្នាការបន្តកើន ឡើងក្នុងរយៈពេលខាងមុខ។ ការដែលល្បឿនបង្កើនតំលៃប្រើប្រាស់បានថយ
ចុះជាបន្តបន្ទាប់ ជាមូលដ្ឋានដើម្បីការ​គ្រប់​គ្រងទទួលបានគោលដៅអតិផរណា ឆ្នាំនេះនៅកំរិត៧ដល់៨%។ ក្រោយពេល​វិភាគវាយតំលៃលទ្ធផលអនុវត្តភារកិច្ច សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដើមឆ្នាំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើក
ច្បាស់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១២ ទស្សនៈមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាល គឺនៅតែរក្សាគោលដៅដែលបានដាក់ចេញពីដើមឆ្នាំ មិនទាន់ផ្លាស់ប្តូរកែសម្រួល
គោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមណាមួយឡើយ។ តាមនោះបន្តលៃទុក​
អាទិភាព​សំរាប់ការទប់ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើន
នៅ​កំរិត​សមស្របប្រមាណ៥,២ដល់៥,៧%។​ដើម្បីទទួលបានគោលដៅនេះ
មណ្ឌលសេដ្ឋកិច្ច​មួយត្រូវចាប់ផ្តើមជំនះពុកពារលើរាល់កំហិតគឺមណ្ឌល
អង្គភាពអាជីវកម្មរដ្ឋ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖

        “ខ្ញុំស្នើរបណ្ដារដ្ឋមន្ត្រីគិតគូររៀបចំឡើងវិញរចនាសម្ព័ន្ធនៅមណ្ឌលអង្គភាព
​អាជីវកម្មរដ្ឋ។​ តាមរយៈស្ថានភាពជាក់ស្ដែង ត្រូវពិនិត្យឡើងវិញទ្រង់ទ្រាយ​ក្របខ័ណ្ឌរៀបចំផលិតកម្មអាជីវកម្ម ត្រឹមតែប្រមូលផ្តុំទៅលើផ្នែករបរសំខាន់ៗ។ ទី២គឺត្រូវផ្លាស់ប្តូរធុរកិច្ចការ គ្រប់គ្រងនិងមានយន្តការផ្ទៃក្នុងដើម្បីធានា
ប្រសិទ្ធភាព​ផលិតកម្ម​អាជីវកម្ម។ ទី៣គឺយកចិត្តទុកដាក់សុក្រិដ្ឋក្បាលម៉ាស៊ីន
ចាត់តាំង។”

បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១២ ទស្សនៈមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺនៅតែរក្សាគោលដៅដែលបានដាក់ចេញពីដើមឆ្នាំ មិនទាន់ផ្លាស់ប្តូរកែសម្រួលគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមណាមួយឡើយ។

          ពីឥឡូវដល់ចុងឆ្នាំរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ជាពិសេសដល់ការ ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មអំពីទុននិងចែកចាយទំនិញ
ផ្ទុកក្នុងឃ្លាំង។ ដូច្នេះ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរធនាគារ
ជាតិម្ចាស់ការសកម្ម​ក្នុងការដោះស្រាយបំណុលអាក្រក់ ចាត់ចែងការប្រាក់
តាមគោលដៅអតិផរណា​ប្រមាណ៧ដល់៨%ជាដើម។ ស្តីពីប្រការនេះ ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឲ្យដឹងថា៖

បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ - ảnh 3
សម័យប្រជុំប្រចាំខែមិថុនាឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាម

        “តាមស្មារតីសារាចរន៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនោះ នាពេលខាង
មុខ​យើងខ្ញុំនឹងមានការបូកសរុបនិងជ្រួតជ្រាបផ្នែកទាំងមូលគឺមិនរងចាំដល់
កាល​កំណត់ ធនាគារ​សាខាធនាគារទាំងឡាយធ្វើការជាមួយអង្គភាពអាជីវកម្ម
ដើម្បី​អង្គភាព​អាជីវកម្មណាកំពុងខ្ចីទុនជាមួយការប្រាក់ជាង១៥%គឺបន្ទាបក្រោម ១៥%សំរាប់អង្គភាពអាជិវកម្មមានឱកាសអភិវឌ្ឍន៍។”

        នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាក្រសួងហិរញ្ញវត្ថុអនុវត្ត​គោល
នយោបាយ សាពើពន្ធយ៉ាងសមស្រប រួមផ្សំជិតស្និទ្ធមានប្រសិទ្ធភាពជាមួយ
​គោល នយោបាយរូបីយវត្ថុឥណទានសំដៅបង្កើនតម្រូវការសរុបរបស់ខឿន​
សេដ្ឋកិច្ច អនុវត្ត វិធានការជួយឧបត្ថម្ភពន្ធចំមុខសញ្ញាអាទិភាពសំដៅលើក
ទឹកចិត្ត​ផលិតកម្មអាជិវកម្ម និងជំរុញតម្រូវការសរុបបំរើឲ្យគោលដៅស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏សំ
ណូមពរក្រសួង​ផ្នែកដំបន់នានា ប្រមូលផ្តុំជំរុញ ការដោះទុនវិនិយោគពិសេស
គឺទុនវិនិយោគពីថវិកា​រដ្ឋទុនប័ណ្ណជាតិទុនកម្មវិធីគោលដៅ ជាតិដើម្បីជំរុញ
តម្រូវការក្នុងប្រទេស យកចិត្ត​ទុកដាក់ថែមទៀតដល់ការងារធានា ផលប្រយោជន៍ និងសុខុមាលភាពសង្គមជា​ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ