បន្តរក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ

(VOVWORLD) -នាប៉ុន្មានថ្ងៃនេះ នៅប្រទេសឡាវ និងវៀតណាមបានប្រព្រឹត្តទៅសកម្មភាពរំលឹកខួបលើកទី ៤៣ ទិវាបុណ្យឯករាជ្យជាតិនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ)។ នាថ្ងៃនេះ កាលពី ៤៣ ឆ្នាំមុន បានបើកចេញសករាជថ្មីក្នុងការកសាងប្រទេសឡាវប្រកបដោយសុខសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាពដូចនាបច្ចុប្បន្ននេះ។ ដោយឈរលើសមិទ្ធិផលអភិវឌ្ឍន៍នៃប្រទេសទាំងពីរនេះ វៀតណាម និងឡាវបានរួមគ្នាពូនជ្រំទំនាក់ទំនងពិសេសដោយឥតឈប់ឈរ រួមគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍ដ៏ធំធេងថែមទៀត។

ក្នុងរយៈពេល ៤៣ឆ្នាំកន្លងទៅ ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែទំនាក់ទំនងមិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រំនោះ បានបន្តអភិវឌ្ឍន៍ ហើយក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរផងដែរ។

ចំណងមិត្តភាពពិសេស ដែលកម្រមានក្នុងទំនាក់ទំនងអន្តរជាតិទំនើប

យើងអាចអះអាងថាក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិទំនើបនោះ គឺកម្រមានទំនាក់ទំនងណាដែលជិតស្និទ្ធ ស្អិតរមួតដូចជាទំនាក់ទំនងរវាងវៀតណាម និងឡាវ។ ដោយមានសុឆន្ទៈស្មោះស្ម័គ្រ ការយោគយល់គ្នាទៅវិញទៅមកដូចជាភាតរភាពនោះ បក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានប្រគៀកស្មាគ្នាក្នុងតស៊ូដណ្ដើមឯករាជ្យ។

ឡាវបានលៃទុកទឹកដីមួយចំណែករបស់ខ្លួន ដើម្បីជួយវៀតណាមកសាង "ផ្លូវហូជីមិញ" "តាមជ្រលងជួរភ្នំ Truong Son សង្គ្រោះប្រទេសជាតិ" ដើម្បីរំដោះភាគខាងត្បូងប្រទេសវៀតណាម ឯកភាពប្រទេសជាតិនាឆ្នាំ១៩៧៥ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់បដិវត្តឡាវទទួលបានជ័យជំនះពេញលេញ និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ ផងដែរ។ជ័យជំនះដ៏ធំធេង និងមានអត្ថន័យប្រវត្តិសាស្ត្រទាំងនេះគឺជាសាក្ខីភាពនៃចំណងមិត្តភាពពិសេស ស្មោះត្រង់រវាងប្រជាជាតិទាំងពីរ។អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“យើងអាចមានមោទនភាពចំពោះការបង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងពិសេសនិងកម្រមានរវាងប្រជាជាតិទាងពីរ។ ទំនាក់ទំនងនេះបានបង្ហាញនូវបំណងប្រាថ្នាដោយស្មោះសររបស់ប្រជាជននៃប្រទេសទាំងពីរ ពោលគឺសាមគ្គីគ្នា ជួយគ្នាប្រឆាំងនឹងខ្លាំងសត្រូវរួម កសាងទំនាក់ទំនងសមភាព ម្ខាស់ការ មិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។

បន្តមរតកដ៏ថ្លៃថ្លាទាំងនេះ នាបច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាម និងឡាវបានឈានចូលដំណាក់កាលថ្មី ដែលមានលក្ខណៈស៊ីជម្រៅនិងកាន់តែទូលំទូលាយថែមទៀត ក៏ដូចជាជួយគ្នាទៅវិញទៅមកក្នុងការកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ។ ដើម្បីជួយឲ្យប្រទេសឡាវអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ វៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់ឡាវបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅកំពង់ផែ Vung Ang ខេត្ត Ha Tinh។ លោក Dang Dinh Quy អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថា៖

“ប្រទេសដែលគ្មានសមុទ្រគឺជួបប្រទះនឹងការលំបាកច្រើនណាស់។ ហេតុដូច្នេះហើយ វៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់ឡាវ ដើម្បីធ្វើអាជីវកម្មនៅកំពុងផែសមុទ្ររបស់វៀតណាម។ តាមនោះ ឡាវអាចអភិវឌ្ឍន៍ខ្សែរបៀងសមុទ្រផងដែរ”។

បន្តរក្សាទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Thongloun Sisoulith ក្នុងឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) នៅវៀតណាមនាខែកញ្ញា។ 

បន្តរក្សា និងពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងឡាវ

ឆ្លងកាត់រយៈពេល ៤០ ឆ្នាំ អនុវត្តន៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ (ចុះហត្ថលេខានាឆ្នាំ១៩៧៧) ជាពិសេសចាប់តាំងពីពេលដែលប្រទេសទាំងពីរបានអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី ក្នុងបរិបទនៃការធ្វើសមាហរណកម្ម ព្រមទាំងតាមរយៈប្រពៃណីដ៏ល្អប្រសើរនៃទំនាក់ទំនងពិសេសទ្វេភាគីនោះ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត។

ក្នុងឱកាសរំលឹកខួបលើកទី ៤៣ ទិវាបុណ្យឯករាជជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះ វៀតណាមមានសេចក្ដីសម្បាយរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេស ឡាវ។ នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរក្រឡេកមើលនូវដំណាក់កាលសហប្រតិបត្តិការកន្លងទៅ ក៏ដូចជាដាក់ចេញទិសដៅថ្មីៗសម្រាប់ដំណាក់កាលនាពេលខាងមុខ ដើម្បីសុភមង្គល វិបុលភាពនៃប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ