(VOV)_សេចក្ដីព្រាងច្បាប់បោះប្រជាមតិដែលកំពុងបានយកមកពិភាក្សានៅ
សម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ ច្បាប់បោះប្រជាមតិ
ត្រូវបានតាក់តែងដើម្បីពង្រីកប្រជាធិបតេយ្យ និងសិទ្ធិជាម្ចាស់របស់ប្រជាជន។
ការកសាងច្បាប់នេះក៏បានធ្វើជាក់ស្ដែងភាវូបនីយកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ និង
សុក្រិតប្រព័ន្ធច្បាប់វៀតណាម។
|
បោះប្រជាមតិដើម្បីពង្រីកប្រជាធិបតេយ្យនិងសិទ្ធិជាម្ចាស់របស់ប្រជាជន |
ការបោះប្រជាមតិប្រជាជនជារបៀបមួយដើម្បីប្រជាជនបង្ហាញសុឆ័ន្ទះ គោល
បំណងនិងសិទ្ធិរបស់ខ្លួនចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ក្នុងដំនាក់កាល
និមួយៗ។ ការបោះប្រជាមតិជារូបភាព១ក្នុងការអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់
របស់ប្រជាជន ជាជំហានសំខាន់ នៃខឿនប្រជាធិបតេយ្យ។ សេចក្ដីព្រាងច្បាប់បោះ
ប្រជាមតិនេះ មានបញ្ហាមួយចំនួនដែលបានសមាជិកសភាយកចិត្តទុកដាក់ពិ
ភាក្សានោះគឺ៖ ខ្លឹមសារបោះប្រជាមតិ ក្របខ័ណ្ឌនៃការបោះប្រជាមតិ ស្ថាប័នទ
ទួលបន្ទុកការងារបោះប្រជាមតិ ដោះស្រាយការប្តឹងតវ៉ាចំពោះលទ្ធផលនៃការ
បោះប្រជាមតិ។
ពង្រីកសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន
ពង្រីកប្រជាធិបតេយ្យ និងសិទ្ធិជាម្ចាស់របស់ប្រជាជន ពង្រីកទ្រង់ទ្រាយប្រ
ជាធិបតេយ្យផ្ទាល់សំរាប់ប្រជាជន ជាគោលការណ៍សារវ័ន្តក្នុងសេចក្ដីព្រាងច្បាប់
បោះប្រជាមតិ។ គោលការណ៍សំខាន់មួយទៀត ក្នុងច្បាប់នេះគឺការលើកកំពស់សិទ្ធិ
អំណាចរបស់ប្រជាជន បង្កើនផែនមហាសាមគ្គីជាតិ បង្កើនការស្រុះចិត្តគំនិតក្នុង
សង្គម។ លោក Phung Khac Dang សមាជិកសភា មណ្ឌលខេត្ត Son La បានផ្តល់មតិថា៖
“ ការបោះប្រជាមតិជាជំហានទាក់ទង និងបើកទូលាយសិទ្ធិប្រជាធិបតេយ្យ
ចំពោះប្រជាជន។ សេចក្ដីព្រាងច្បាប់បោះប្រជាមតិនេះបានបង្ហាញនូវសិទ្ធិប្រជាធិ
បតេយ្យរបស់ប្រជាជន ចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ សិទ្ធិប្រជាធិប
តេយ្យរបស់ប្រជាជនត្រូវបានធានា។ ប្រជាជនអាចសម្រេចទៅលើបញ្ហាសំខាន់ៗ
របស់ប្រទេសជាតិ។”
ទិសស្លោក៖ ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ និងប្រជាជនពិនិត្យ
មើល កំពុងបានអនុវត្តយ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃក្នុងជីវភាពរស់នៅ
សង្គមវៀតណាម។ ដូច្នេះ ការកសាងច្បាប់បោះប្រជាមតិនេះបានរួមចំណែកពង្រឹង
និងពង្រីកតំលៃរបស់សតិអារម្មណ៍ និងប្រពៃណីនេះ។ នោះគឺគោរពប្រជាជន យកប្រជាជនគឺឬសគល់ និងពង្រីកសិទ្ធិជាម្ចាស់របស់ប្រជាជនក្នុងការកសាងនិង
សម្រេចទៅលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
ការរៀបចំបោះប្រជាមតិក្នុងទូទាំងប្រទេស
ពិភាក្សានៅសាលប្រជុំ បណ្ដាសមាជិក សមាជិកាសភាបានឯកភាពខ្ពស់ចំ
ពោះបទបញ្ញាត្តិនានាថា៖ បញ្ហាសំខាន់ពិសេសរបស់ប្រទេសជាតិ ត្រូវបានបោះ
ប្រជាមតិ ក្នុងទូទាំងប្រទេស។ តាមរដ្ឋធម្មនុញ្ញ២០១៣ និងច្បាប់ចាត់តាំងរដ្ឋសភា
សិទ្ធិបោះប្រជាមតិគឺចំណុះទៅលើរដ្ឋសភា។ លោក Ya Duck សមាជិកសភាម
ណ្ឌលខេត្ត Lam Dong បានថ្លែងថា៖
“ ការរៀបចំបោះប្រជាមតិ ជាការងាររបស់រដ្ឋសភា ដើម្បីប្រជាជនអាចផ្តល់
មតិ សម្រេចទៅលើបញ្ហាសំខាន់ពិសេសរបស់ប្រទេសជាតិ។ នេះគឺជាបណ្ដាបញ្ហា
ធំៗ ថ្នាក់ជាតិ ត្រូវបានរៀបចំនិងអនុវត្តក្នុងទូទាំងប្រទេស ដោយរដ្ឋសភាសម្រេច
ចិត្ត។ ចំពោះបណ្ដាបញ្ហាដែលជះឥទ្ធិពលដល់តំបន់មួយចំនួនតែប៉ុណ្ណោះ គឺមិន
រៀបចំការបោះប្រជាមតិទេ។”
ក្នុងពេលរៀបចំបោះប្រជាមតិ បណ្ដាសមាជិក សមាជិកាសភាត្រូវផ្តល់ព័ត
មានអោយគ្រប់គ្រាន់ចំពោះប្រជាជន។ តាមនោះ ប្រជាជនបង្ហាញនូវមតិរបស់
ខ្លួនប្រកបដោយសុទិដ្ឋិនិយម ប្រកបដោយភាពល្អប្រសើរបំផុត នាំមកនូវផលប្រ
យោជន៍ជាក់ស្ដែងសំរាប់ប្រទេសជាតិ។
ស្ថាប័នភាវូបនីយកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣
ច្បាប់បោះប្រជាមតិដើរតួនាទីដ៏សែនសំខាន់ ពីព្រោះវាចាប់ប្រភពពីការកំ
ណត់ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣ ថា៖រដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បី
ប្រជាជន។ លោកស្រី Ho Thi Cam Dao សមាជិកាសភាមណ្ឌល ខេត្ត Soc Trang
បានអោយដឹងថា៖
“ ការចេញផ្សាយច្បាប់បោះប្រជាមតិនេះគឺចាំបាច់ ដើម្បីជាក់ស្ដែងភាវូបនី
យកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងសុក្រិតប្រព័ន្ធច្បាប់វៀតណាម។ ការបោះប្រជា
មតិនេះបានបង្កលក្ខណះអោយប្រជាជនបានចូលរួមនិងសម្រេចទៅលើការងារ
នានារបស់រដ្ឋ និងសង្គម រួមចំណែកកសាងនីតិរដ្ឋ សង្គមនិយម របស់ប្រជាជន
ដោយប្រជាជននិងដើម្បីប្រជាជន។”
ក្នុងកាលះទេសះ វៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ី
ជំរៅនិងទូលំទូលាយ ការចេញផ្សាយច្បាប់បោះប្រជាមតិ នេះគឺចាំបាច់ និងជាជំ
ហានសំខាន់របស់ច្បាប់វៀតណាម។ តាមនោះ បង្កលក្ខណះដើម្បីប្រជាជនម្នាក់ៗ
អាចចូលរួមផ្ទាល់ក្នុងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ រួមចំណែកធានាចរិតលក្ខ
ណះឯកភាព និងព្រមៗគ្នារបស់ប្រព័ន្ធច្បាប់វៀតណាម៕