បារាំង-គុយបាៈទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី

                         

បារាំង-គុយបាៈទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្រ្តីការបរទេសបារាំងលោក Laurent Fabius(រូបថត​VNA)

Vovworld- ដំណើរ​ទស្សនកិច្ចនៅប្រទេសគុយបាជាលើកចុងក្រោយរបស់រដ្ឋមន្រ្តី
ការបរទេសបារាំង១រូបបានប្រព្រិត្តទៅនាឆ្នាំ១៩៨៣។រួមជាមួយបណ្តាសមាជិកEU
ផ្សេងទៀត​បារាំងបានផ្អាកទំនាក់ទំនងដៃគូជាមួយគុយបាកាលពីឆ្នាំ២០០៣មក។
នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកនេះភាគីទាំង២បាន ​ជួប​ពិភាក្សា ពីវិស័យ​នយោ
បាយដល់​សេដ្ឋកិច្ច វប្បធម៌និងអប់រំ។

លទ្ឋផលជាក់ស្តែងក្នុងខ្លឹមសារសហប្រតិបត្តិការទ្វេភាគី
លើវិស័យនយោបាយ បន្ទាប់ពី ពិធីសំដែងការគួរសមរបស់ ប្រមុខការបរទេស​បា
រាំង​ជាមួយប្រធានគុយបាលោក Raul Castro ក៍ដូចជាការជួបពិភាក្សាជាមួយសម
ភាគីគុយបាលោក Bruno Rodriguez  លោកLaurent Fabius បានអះអាងថា៖ដំណើរ
កែទម្រង់របស់គុយបា​កំពុងដើរចំទិសដៅដែលបានជ្រើសរើសលោកក៍បានលើកសរ
សើរតួនាទីរបស់គុយបាក្នុងដំណើរការសន្តិភាពរវាងរដ្ឋាភិបាល​Colombia ជាមួយ
កំលាំងប្រដាប់អាវុធបដិវត្តន៍​Colombia(FARC)និងការរួមវិភាកទានរបស់គុយបាក្នុង
ការជោគជ័យនៃសន្និសីទកំពូលសហគមន៍បណ្តាប្រជាជាតិអាមេរិកឡាទិន(CELAC)
នៅ ទីក្រុង​ឡាហាវ៉ាននាខែមករាកន្លងទៅនេះ​។
លើវិស័យសេដ្ឋកិច្ចលោកLaurent Fabius បានអះអាងថា៖ប្រទេសទាំង២អាចសហ
ប្រតិបត្តិការលើច្រើនវិស័យដែលក្នុងនោះមានវិស័យថចាមពលទេសចរណ៍​និង
កសិកម្មអប់រំនិងវប្បធម៌។អាចនិយាយបានថា៖គុយបានិងបារាំងសុទ្ឋតែទទួលផល
ចំណេញពេលដែលខិតមកជិតគ្នា។តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា៖ឥទ្ឋិពលខាង
នយោបាយនិងវប្បធម៌របស់បារាំងទៅលើប្រទេសជិខាងរបស់គុយបាមិនធំនៅឡើយ។ទន្ទឹមនឹងនោះវត្តមានរបស់អង្គភាពអាជីវកម្មនៅទីផ្សារនៃបណ្តាប្រទេសនេះនៅមាន
កំហិត។ក្នុងពេលនោះគុយបាជាប្រទេស១ដែលដើរតួនាទីសំខាន់នៅក្នុងតំបន់។ដោយហេតុនេះការជំរុញខ្លាំងទំនាក់ទំនងជាមួយគុយបានឹងជួយបារាំងបង្កើនឥទ្ឋិពល
របស់ខ្លួននៅទីនេះព្រមទាំងឆ្លៀតយកបានសក្តានុភាពសហប្រតិបត្តិការខាងនយោ
បាយសេដ្ឋកិច្ច​និងពាណីជ្ជកម្មទៀតផងជាងនេះទៅទៀតបារាំងអាចដើរតួនាទីសំ
ខាន់ជាងទៀតក្នុងការកំណត់កំរិតទំនាក់ទំនងសហប្រតិបត្តិការវាងEU ជាមួយ
គុយបាទៀតផង។រីឯខ្លួនឯងវិញគុយបាមានតម្រូវការកែលំអទំនាក់ទំនងជាមួយ
EUនិយាយរួម​និងប្រទេសជាសមាជិកEUនិមួយៗនិយាយដោយឡែក។

​​​បុព្វបទវិជ្ជមានសំរាប់ដំណើរជួបចរចារវាងEU ជាមួយគុយបា។
ក្រៅពីផលប្រយោជន៍រួមនោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសបារាំងនឹង
ជះឥទ្ឋិពលដ៍ធំទៅលើការជួបសន្ទនារវាងEU ជាមួយគុយបាឈានទៅដល់ការចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងការជួបសន្ទនានយោបាយត្រួស
ត្រាយផ្លូវសំរាប់ទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៀតផង។
ការពិតជាក់ស្តែងបានសរឲ្យឃើញថា៖ទំនាក់ទំនងរវាង​គុយបាជាមួយEUបានចាប់
ផ្តើមឡើងវិញ តាមរយះការជួបសន្ទនាលើច្រើនវិស័យ កាលពីឆ្នាំ២០០៨។តាមសំណើរ
របស់EUនាដើម​ខែមិនាគុយបាបានព្រព្រៀងបានដំណើរការពិភាក្សាអំពីកិច្ចព្រព្រៀង
នយោបាយថ្មី១ដោយហេតុនេះដំណើរទស្សនិច្ចរបស់រដ្ឋមន្រ្តីការបរទេសបារាំងត្រូវ
បានចាត់ទុកជាការជំហានថ្មីដើម្បីពង្រឹងបន្ថែមបណ្តាគ្រឹះស្ថានសំរាប់ការពិភាក្សា
ក្រោយនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ