ប្រឆាំងទប់ស្កាត់អំពើហិង្សាភេរវកម្ម-ភារកិច្ចរួមរបស់សហគមន៍ អន្តរជាតិ

Vovworld-ក្នុងប៉ុន្មានថ្ងៃកន្លងទៅសន្និសីទកំពូលអន្តរជាតិ ចំនួន២ដើម្បីប្រឆាំងទប់
ស្កាត់អំពើហិង្សាភេរវកម្មបានធ្វើឡើងនៅអាមេរិកនិងអារ៉ាប់ប៊ីសាអ៊ូឌិត។សន្និសីទ
ទាំង២នេះគឺសំដៅរកបានសំលេងរួមក្នុងការតស៊ូនឹងគ្រោះអា​សន្ននេះ។
ពីការខំប្រឹងប្រែងនៃសហគមន៍អន្តរជាតិដល់ភាពម្ចាស់ការនៃប្រទេសនិមួយៗ
នៅសន្និសីទអន្តរជាតីក្រោមប្រ​ធានបទ” ឥស្លាមនិងយុទ្ឋនាការប្រឆាំង​ទប់ស្កាត់អំពី
ហិង្សាភេរវកម្ម “នៅអារ៉ាប់ប៊ីសាអ៊ូឌិតព្រះមហាក្ស័ត្រថ្មីនៃប្រទេសនេះសម្តេចព្រះSalman
bin Abdulaziz Al Saud បាន​ផ្សាយសារដោយអះអាងថា៖គប្បីការពាររូបភាពរបស់ជន
ឥស្លាមចំពោះមុខការបំផ្លាញរបស់លិទ្ឋិ​ភេរកម្ម”។ក្នុងរយះពេល៤ថ្ងៃធ្វើការ ដំណាងចំនួន
៧០០នាក់ជាមន្រ្តីអ្នកប្រាជ្ញនៃបណ្តាប្រទេសឥស្លាមបានពិភាក្សាអំពីមូលហេតុនៃលិទ្ឋិ​
ភេរកម្មពីនោះនាំចេញផែនការ ប្រឆាំងទប់ស្កាត់អំពើហិង្សាភេរវកម្មលើគ្រប់ជ្រុងជ្រោយ។
មុននោះ សន្និសីទកំពូលអន្តរជាតិដើម្បីប្រឆាំងចលនាជ្រុលនិយមហិង្សា(ពីថ្ងៃទី១៨ដល់
ទី២០កុម្ភះ)បានប្រព្រឹត្តទៅនៅប្រទេសអាមេរិកដោយមានការចូលរួមរបស់ដំណាងរាប់
រយនាក់មកពីប្រទេសជាង៦០នៅលើពិភពលោក។ដំណាងទាំងឡាយបានពិភាក្សាអំពីផែនការ១ដើម្បីទប់ស្កាត់អំពើ ហិង្សាភេរវកម្ម។

                             

ប្រឆាំងទប់ស្កាត់អំពើហិង្សាភេរវកម្ម-ភារកិច្ចរួមរបស់សហគមន៍ អន្តរជាតិ - ảnh 1
នាវាផ្ទុកយន្តហោះ​ Charles de Gaulle របស់​បារាំង(រូបថត អិនធឺណែត)

ក្នុងពេលជាមួយគ្នានោះប្រទេសនានាក៍បានប្រកាសសកម្មភាព​ប្រឆាំងនឹងក្រុមរដ្ឋ
ឥស្លាមស្វ័យប្រកាសISផងដែរ។ក្នុងកិច្ចប្រជុំជាមួយមេទ័ពធំនិងអ្នកការទូតចម្បងនៅ
កូវ៉ែតនាថ្ងៃទី២៣កុម្ភះរដ្ឋមន្រ្តីថ្មីរបស់ក្រសួងការពារជាតិអាមេរិកលោក Ashton Carter
បានអះ​អាងថា៖នឹងវាយបរាជ័យ​ IS។ក្រៅពីនោះកិច្ចប្រជុំនៅពិភាក្សាអំពីវិធានការ
បង្កើនការតស៊ូប្រឆាំង​ ISនៅក្នុងតំបន់ទៀតផង។​រួមជាមួយគ្នានោះបារាំងបានប្រកាស
ថា៖ប្រទេសនេះចាប់ផ្តើមតាំងពង្រាយ នាវាផ្ទុក​យន្តហោះ Charles de Gaulleក្នុងតំបន់
ប្រឆាំងIS នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។មន្រ្តីមិនបញ្ចេញឈ្មោះរបស់បញ្ជារការដ្ឋានអាមេរិក
អោយដឹងថា៖ទាហានអ៊ីរ៉ាក់និងទាហានKurd ជាង២ម៉ឺននាក់កំពុងត្រៀមរៀបចំឲ្យការ
វាយដណ្តើមទីក្រុងMosulឡើងវិញ-ជាទីក្រុងធំបំផុតដែលត្រួតពិនិត្យដោយ IS។​ប្រទេស
អង់គ្លេសនិងបែលហ្សិកជាដើមសុទ្ឋតែមានវិធានការប្រឆាំងទប់ស្កាត់ចលនាជ្រុល
និយមផងដែរ។
គ្រោះថ្នាក់នៅលេចចេញ
​ទោះបីជាវិ​ធានការប្រឆាំងទប់ស្កាត់ការកើនឡើងខ្លាំងនៃចលនាជ្រុលនិយមហិង្សាបាន
ប្រកាសក្តីប៉ន្តែគ្រោះភេរវ​​កម្មនៅលេចចេញ។នៅបែ​លហ្សិកផ្នែកសន្តិសុខបានគូស
បញ្ជាក់ថា៖បន្តរក្សាការព្រមានអំពីសន្តិសុខ។នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls
ពិនិត្យថា៖អានុភាពសាសនានៅជាការគំ​រាមកំហែងចំពោះអឺរ៉ុបដដែល។រួមជាមួយ
គ្រោះអាសន្នអំពីភេរវកម្មនោះឯកភាពក្នុងសកម្ម​ភាពរវាងប្រ​ទេសនានាជាបញ្ហា១គួរឲ្យ
យកចិត្តទុកដាក់។ជាពិសេសនាពេលថ្មីនេះរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់លោក Khaled Al
 Obeidi បានរិះគន់អាមេរិកដោយសារបានប្រកាសពេលវេលាដំណើរយុទ្ឋនាការដើម្បី
ដណ្តើម ទីក្រុងMosulឡើងវីញ។លោកចាត់ទុកថា៖ មជ្ឈដ្ឋានមន្រ្តីយោធាមិនអាចលេច
ធ្លាយយុទ្ឋនាការយោធាដូច្នេះបានឡើយ។
មិនអាចមិនបដិសេដ្ឋសមិទ្ឋិផលដែលសហគមន៍អន្តរជាតិទទួលបានក្នុងការតស៊ូអំពើ
ភេរកម្មនាពេលកន្លងទៅនេះបានឡើយ។ដើម្បីការតស៊ូនេះមានប្រសិទ្ឋភាពខ្ពស់ជាង
ទៀតប្រទេសនានានិងសហគមន៍អន្តរជាតិគប្បីខំប្រឹងប្រែងយ៉ាងច្រើនថែមទៀតនិង
មានការគួបផ្សំយ៉ាងស្អិរមួតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ