ប្រជាគ្រឹសសាសនិកល្អក៏ជាប្រជាពលរដ្ឋល្អ
(VOVworld) -ព្រឹត្តការណ៏សំខាន់មួយ របស់គ្រឹសសាសនិកវៀតណាម ក្នុងឆ្នាំ 2012នេះគឺ រៀបចំ មហាសន្និបាត៖ ដំណាងសាសនិកកាតូលិកវៀតណាម
កសាង និងការពារ មាតុប្រទេស ប្រកបដោយជោគជ័យ។ ក្នុងនាទីព្រឹត្តិការណ៏នយោបាយនាថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយលោកអ្នកនាង អំពីបុព្វជិកនិកាយកាតូលិកមួយចំនួន។ គេមិនគ្រាន់តែជួយសាសនិកកាតូលិកអនុវត្តល្អធម៏
សាសនារបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំង ក៏រួមវិភាគទានចូលក្នុងបុព្វហេតុអភិវឌ្ឈន៏ប្រទេសជាតិ ដូចជា៖ កាត់បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភជនកើត HIV ជាដើម…ទៀតផង។
|
មហាសន្និបាត៖ ដំណាងសាសនិកកាតូលិកវៀតណាម កសាង និងការពារ មាតុប្រទេស(http://www.vietnamplus.vn) |
បុព្វជិក Phan Van Dien នៅភូមិ Quan Vinh ឃុំ Nghia Thang ស្រុកNghia Hung ខេត្ត Nam Dinh ជាមនុស្សដូច្នេះ។ Quan Vinh ជាដំបន់អ្នកកាន់សាសនាកាតូលិក នៅ ភាគខាងជើងវៀតណាម ជាមួយប្រជាគ្រឹសសាសនិក ចំនួន 6,000នាក់។ មកពីដំបន់ដីខុសពីគ្នា គេមកជួបជុំនៅទីនេះ កសាងសេដ្ឋកិច្ចថ្មី ជាមួយមុខរបរស្នូលគឺ៖ ធ្វើស្រែ ដាំបន្លែរ…លៗ ដោយកិត្យានុភាពរបស់ខ្លួន បុព្វជិក Phan Van Dien បានចលនាបណ្ដាអ្នកសម្បុរសធម៏ក្នុងទូទាំងប្រទេស ជួយឧបត្ថម្ភជនក្រីក្រ ក្នុងដំបន់ ។ ក្នុងរយះពេល 18 ឆ្នាំ កន្លងទៅ លោកបានជួយប្រជាជនកសាងអណ្ដូងទឹកចំនួន ៦០អណ្ដូង ផ្ទះមហាសាមគ្គីភាពចំនួន 50 ខ្នង់ និងកសាងព្រះវិហារ ចំនួន 15 ទៀតផង។ បុព្វជិក Phan Van Dien បានចែករំលែកថា៖
ប្រជាពលរដ្ឋដែលធ្វើការងារល្អ ក៏ជាសមស្របជាមួយគុម្ពីកាតូលិកដែរ។ ប្រជាគ្រឹសសាសនិកល្អ ក៏ជាប្រជាពលរដ្ឋល្អដែរ។ រដ្ឋអំណាចដំបន់ ពីខេត្ត ដល់ស្រុក ឃុំ សុទ្ធតែឃើញថា៖យើងខ្ញុំធ្វើសកម្មភាពតាមស្មារតីសម្បុរសធម៏ ដើម្បីព្រះយ៉េស៊ូ ដើម្បីប្រជាជន។
នៅដំបន់ខ្ពង់រាប Lam Dong គេតែងតែនិយាយដល់ បុព្វជិក Duong Cong Ho អនុប្រធានប៉ាវាស់ Da Teh ជាដំបន់មានប្រជាគ្រឹសសាសនិកចំនួន 4,000នាក់។ លោក Duong Cong Ho មិនគ្រាន់តែជាប្រធានគណះកម្មការសាមគ្គីគ្រឹសសាសនិក ស្រុក Da Teh ប៉ុណ្ណោះទេ ថែមទាំងជា ប្រធានសហករណ៏ Hiep Nhat ទៀតផង និងដោះស្រាយបញ្ហាការងារធ្វើអោយពលករចំនួន ជិត 800នាក់។ បុព្វជិកDuong Cong Ho បានអោយដឹងថា៖
“ប្រជាជនបានចូលរួមយ៉ាងសកម្ម ពីព្រោះយើងខ្ញុំមានគោលការណ៏ មិនគ្រាន់តែ ធ្វើសេដ្ធកិច្ចសំរាប់វិហារកាតូលិកប៉ុណ្ណោះទេ គោលដៅសំខាន់គឺរួមជាមួយរដ្ធអំណាចដំបន់កាត់បន្ថយភាពក្រីក្រ ដោះស្រាយការងារធ្វើសំរាប់ប្រជាជនទៀតផង។ គ្រឹសសាសនិកវៀតណាមមានលទ្ធភាពជាច្រើនដើម្បីរួមចំណែកនិងក៏ចង់ធ្វើអស់ពីកំលាំងកាយចិត្តដើម្បីកសាងប្រទេសខ្លួនអោយកាន់តែសម្បូររុងរឿងជាង។”
ជាមួយស្មារតី រស់នៅល្អខាងផ្លូវលោកនិងខាងផ្លូវធម៍ដើម្បីបំរើសុភមង្គលជូនរួមជាតិ បុព្វជិក Nguyen Van Tich នៅវិហារកាតូលិក Tay Hai ដំបន់គ្រឹសសាសនា Xuan loc-Dong Nai ភាគខាងត្បូងវៀតណាមបានសកម្មជួយឧបត្ថម្ភជនត្រូវកើត HIV/AIDS។ លោកបានសំណេះសំណាលថានាគ្រាដំបូង យើងខ្ញុំត្រឹមតែធ្វើបណ្ដាការងារតូចតាចដូចជាមកសាកសួរសុខទុក្ខគេ អំពាវនាវបណ្ដាវេជ្ជបណ្ឌិតជួយឧបត្ថម្ភគេប៉ុណ្ណោះ។ ដល់ឥឡូវនេះបានមានជនត្រូវកើត HIV/AIDSចំនួន៤០០នាក់នៅ Bien Hoa-Dong Nai បានថែទាំជាប្រចាំថ្ងៃ។ បុព្វជិក Nguyen Van Tich បានថ្លែងថា៖“ខ្ញុំជានិច្ចកាលគិតថា អស័យដ្ធានសមាគមគ្រឹសសាសនាជាមនុស្ស និងអស័យដ្ធានរបស់ រដ្ធ សាលាក៏ដើម្បីមនុស្សដែរ។ ជាបុព្វជិក១រូបនាក់ ខ្ញុំថែទាំផ្នែកព្រលឹង ប៉ុន្តែក៏ដើម្បីមនុស្ស ជនត្រូវកើត HIV/AIDS និងជនក្រីក្រ។”
បណ្ដាបុព្វជិករបស់ជនក្រីក្រ ជនអភ័ព្វសំណាងសុទ្ធតែមានគំនិតរួមគឺ គ្រឹះ សាសនិក ល្អក៏ជាពលរដ្ធល្អ។ បុព្វជិកPhan Khac Tu អនុប្រធាន និងជា អគ្គលេខា ធិការគណៈកម្មការសាមគ្គីគ្រឹះសាសនិកវៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០១២ និងប៉ុន្មានឆ្នាំបន្តគ្រឹសសាសនិកវៀតណាមនឹងបន្តពង្រីកប្រពៃណីសាមគ្គីភាពប្រជាជាតិទាំងមូល ខំប្រឹងប្រែងនាំចលនាប្រឡងប្រណាំងស្នេហាជាតិឈានឡើងយ៉ាង ខ្លាំងក្លានិងចូលរួមជាមួយចលនាបដិវត្តនៃប្រជាជាតិក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕