ប្រជាជនត្រូវបានចូលរួមការសំរេចលើបញ្ហានៃប្រទេសជាតិ

ប្រជាជនត្រូវបានចូលរួមការសំរេចលើបញ្ហានៃប្រទេសជាតិ - ảnh 1
លោក Nguyen Tuc សមាជិកអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម


        Vovworld-សេចក្តីព្រាងរបាយការនយោបាយដាក់ជូនមហាសន្និបាត​ដំណាង​
ទូទាំងប្រទេសលើកទី១២របស់បក្សកុម្មុយនីស្តវៀតណាមក្នុងផ្នែកស្ដីពី បន្ត​ផ្លាស់ប្តូរថ្មី
លើកកំពស់ប្រសិទ្ធភាពកិច្ចការចលនាប្រជាជនបង្កើនទំនាក់ទំនងសាច់ឈាមរវាង
បក្សជាមួយប្រជាជន ដែលបានកត់ត្រាច្បាស់ថា៖ យន្តការបនីយកម្ម​គោលមាគ៌ា​
គោលការណ៍របស់បក្សទាន់ពេលវេលាក្លាយទៅជាគោល​នយោបាយ​ច្បាប់សម
ស្របនឹងស្ថានភាពជាក់ស្ដែងឆ្លើយតបទៅនឹងផលប្រយោជន៍បំណងប្រាថ្នាសម
ស្របរបស់ប្រជាជន។ បន្តយន្តការបនីយកម្មជាក់ស្ដែងបនីយកម្ម​ទំនាក់​ទំនងបក្ស
ដឹកនាំ រដ្ឋគ្រប់គ្រង ប្រជាជនធ្វើជាម្ចាស់ ពិសេសគឺខ្លឹមសារ​ប្រជាជន​ធ្វើជាម្ចាស់និង
ទិសស្លោកប្រជាជនដឹង ប្រជាជនពិភាគ្សា ប្រជាជនធ្វើនិងប្រជាជនត្រួត​ពិនិត្យ​ឃ្លាំ
មើល។

ពង្រីកប្រជាធិបតេយ្យដើម្បីកសាងផែនមហាសាមគ្គីភាព

        លោក Nguyen Tuc សមាជិកអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុ​ភូមិ
​វៀតណាមបានចាត់តុកថា រដ្ឋធម្មនុញ្ញាឆ្នាំ២០១៣របស់វៀតណាមបាន​ដាក់​បញ្ហា
ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅតួនាទីសំខាន់បំផុត។ ពីនោះគោល​ការណ៍សេចក្តី
សំរេចចិត្តជាច្រើនរបស់បក្សស្ដីពីប្រជាធិបតេយ្យបានពិភាគ្សានិងយន្តការបនីយកម្ម
ដោយច្បាប់។ រដ្ឋសភាបានផ្សព្វផ្សាយក្រមច្បាប់ជាច្រើន​សំដៅ​ធានាសិទ្ធិ
ប្រជាធិបតេយ្យរបស់ប្រជាជន។ ទន្ទឹមនឹងនោះគំរោងច្បាប់ជាច្រើន​ក៏​ទាក់ទិនដល់
បញ្ហាប្រជាធិបតេយ្យកំពុងបានពិនិត្យដាក់ជូនរដ្ឋសភាក្នុងសម័យ​ប្រជុំលើកទី១០ខាង
មុខដែរដូចជាច្បាប់ស្ដីពីសមាគម ច្បាប់ជំនឿសាសនាជាដើម។ លោក Nguyen Tuc បាន
ចាត់ទុកថា៖

        “ត្រូវនិយាយថា បណ្ដាសមាជិកសភារបស់យើងកាន់តែនិយាយសម្លេង​របស់
​ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។ មានករណីជាច្រើនបក្សបានប្រមូល​យោបល់​របស់
ប្រជាជននិងផ្លាស់ប្តូរឡើងវិញសេចក្តីសំរេចចិត្តរបស់បក្សឲ្យសម​ស្របនឹងទិសស្លោក
គោលគំនិតបក្សប៉ុន្តែផ្សាភ្ជាប់នឹងទឹកចិត្តប្រជាជន។”

        រីឯលោក Nguyen Thai Hoa អតីតអនុប្រធានគណៈកម្មាធិការឃោសនា​អប់រំ​ខេត្ត
Bac Giang បានចាត់ទុកថា បញ្ហាពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន​ត្រូវបានដាក់
ចេញគឺសមស្របនឹងដំណើរការអភិវឌ្ឍន៍នៃប្រទេសជាតិ។

“បើចង់ពង្រីកសាមគ្គីភាពប្រជាជនទាំងមូលត្រូវជានិច្ចកាលគោរពរាប់អានប្រជាជន
គោរពសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ ពីព្រោះប្រជាជនជាមុខសញ្ញា​នៃ​រដ្ឋអំណាច
ទាំងអស់។ ប្រជាជនក៏ជាមុខសញ្ញាដឹកនាំរបស់បក្ស ប្រជាជនជា​គោលដៅដឹកនាំ
របស់បក្ស។”

ពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនក្នុងគ្រប់វិស័យ

ស្ដិពីដំណោះស្រាយដើម្បីបន្តពង្រីកប្រជាធិបតេយ្យផ្សាភ្ជាប់នឹងពិន័យធានា
អនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន កម្មាភិបាលនិយោជិកបក្ខជនបានសម្ដែង​ការ
យល់ព្រមខ្ពស់នឹងសេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូន​មហាសន្និបាតបក្សលើកទី១២ខណៈដែលចាត់ទុកថា រាល់គោលមាគ៌ាគោល​ការណ៍របស់បក្សគោល
នយោបាយច្បាប់របស់រដ្ឋត្រូវចាប់ប្រភពពីបំណង់ សិទ្ធិ​និង​ផលប្រយោជន៍សមស្រប
របស់ប្រជាជនត្រូវបានប្រជាជនចូលរួមផ្ដល់​យោបល់។ លោក Trieu Duc Thanh បក្ខជន
នៅទីក្រុង Ha Giang ខេត្ត Ha Giang បានចាត់ទុកថា៖

        “នេះជាគោលការណ៍ដ៏ត្រឹមត្រូវប៉ុន្តែត្រូវធ្វើយ៉ាងម៉េចពិសេសគឺនៅអង្គការ​បក្ស
មូលដ្ឋានត្រូវមានវិធានការរបៀបធ្វើដើម្បីពង្រីកសិទ្ធិធ្វើជាម្ចាស់របស់​ប្រជាជន។ ជា
ពិសេសក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៍ត្រូវគោរពយោបល់​របស់​ប្រជាជននិង
មានវិធានការយកយោបល់ប្រជាជនដើម្បីប្រជាជនបានផ្ដល់​យោបល់របស់ខ្លួនតាំង
ពីផ្នែកដំបូងមក។ ទន្ទឹមនឹងនោះទុកឲ្យប្រជាជនឃ្លាំមើល​លទ្ធផលអនុវត្តកម្មវិធី
គោលដៅរបស់បក្សដែលបានដាក់ចេញ។”

ពង្រីកប្រជាធិបតេយ្យសង្គមនិយមនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនគឺជា
សំដៅពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស បង្កើនផែនមហាសាមគ្គីភាព​ជាតិ
ទាំងមូលនិងទំនាក់ទំនងសាច់ឈាមរវាងបក្សនិងប្រជាជន ប្រមូលផ្ដុំចលនា​ប្រជាជន
អនុវត្តល្អគោលការណ៍របស់បក្សនិងគោលនយោបាយច្បាប់របស់រដ្ឋ ពង្រីកកំលាំង
ពលំដ៏ធំធេងរបស់ប្រជាជន បង្កើតឡើងចលនាបដិវត្តន៍ទូលាយ​កសាងនិងការពារ
មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ