(VOV 5)_ក្រោយរយះពេល៥ខែ ចាប់ពីពេលប្រកាសជាសាធារណះអំពីការយកមតិរបស់ប្រជាជនគ្រប់ស្រទាប់ ថ្ងៃទី ៣ មិថុនា សេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ត្រូវបាននាំចេញពិភាក្សាជាផ្លូវការ នៅសាលប្រជុំ នៃសម័យប្រជុំលើក
ទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។
តាមសមាជិក សមាជិកាសភាជាច្រើនថា÷ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ
លើកនេះ បំពេញបានគោលបំណងរបស់ប្រជាជន រួមចំណែកដោះស្រាយរាល់
បញ្ហាអំពីនយោបាយ សេដ្ឋកិច្ច សង្គម…ជាដើម។ ប៉ុន្តែ បញ្ហាសំខាន់ដែលបាន
ដាក់ចេញ នោះគឺប្រសិទ្ធិភាពនៃបណ្ដាការកំណត់ក្នុងរដ្ឋធម្មនុញ្ញ។
ការស្រុះចិត្តគំនិតដោយនៅរក្សារដដែលជាមួយការរក្សារឈ្មោះប្រទេសគឺសាធារណហរដ្ឋ សង្គមនិយមវៀតណាម ដើម្បីបន្តអះអាងនូវគោលដៅ កសាងនិង
អភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅឡើងសង្គមនិយម ធានាចរិតលក្ខណះស្ថិរភាព
ដំណាងមួយចំនួនបានចាត់ទុកថា÷សេចក្ដីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ
១៩៩២ បានបង្ហាញនូវទស្សនះអំណាចរបស់រដ្ឋចំណុះទៅលើប្រជាជន និងបង្ហាញ ច្បាស់នូវយន្តការរដ្ឋអំណាចគឺឯកភាព មានការបែងចែក រួមសហការ និងត្រួត
ពិនិត្យរវាងបណ្ដាស្ថាប័នរដ្ឋ ក្នុងការអនុវត្តនីតិបញ្ញាត្តិ យុត្តិធម៌…។ល។
រួមមតិអំពីមាត្រាទី៤ នៃ សេចក្ដីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បណ្ដាសមាជិក សមាជិកាសភាបានអះអាងថា÷ក្រោមការដឹកនាំរបស់បក្សកុម្មុយ
នីស្តវៀតណាម ប្រជាជាតិវៀតណាមបានឈានឡើងយ៉ាងខ្លាំងក្លានិងនាបច្ចុប្បន្ន វៀតណាមបានក្លាយទៅជាប្រទេស១ ឯករាជ្យ សេរីភាព អភិវឌ្ឍន៍តាមទឹសសង្គម
និយម ស្ថានភាពត្រូវបានអះអាងពី១ថ្ងៃទៅ១ថ្ងៃ ក្នុងតំបន់និងអន្តរជាតិ។ លោក
Nguyen Thai Hoc សមាជិក សមាជិកាសភា មណ្ឌល Phu Yen បានផ្តល់មតិថា÷
“ ការអះអាងនូវតួនាទីដឹកនាំរបស់បក្សចំពោះរដ្ឋ និងសង្គមក្នុងរដ្ឋធម្មនុញ្ញគឺ ជាសារវ័ន្តបរានុម័តសមស្របទៅនឹងទ្រឹស្តីស្តីអំពីបក្សកាន់អំណាច។ទ្រឹស្តីស្តីអំពី បក្សកាន់អំណាចមិនត្រឹមតែអនុវត្តនៅវៀតណាមប៉ុណ្ណោះទេថែមទាំងនៅប្រទេស
ជា ច្រើនលើសកលលោកទៀតផង។ តួនាទីដឹកនាំរបស់បក្សត្រូវបានបញ្ជាក់ក្នុង ការជាក់ស្តែងនិងជ័យជំនះរបស់បដិវត្តន៍វៀតណាមជានិច្ចកាលផ្សារភ្ចាប់ជាមួយ
តួនាទីដឹកនាំរបស់បក្ស។“
ស្តីពីបណ្តាសមាសភាពសេដ្ឋកិច្ចដំណាងTran Hong Ha សមាជិសភា មណ្ឌល
Vinh Phuc បានសំដែងនូវការគាំទ្រចំពោះការកំណត់ខឿន សេដ្ឋកិច្ចទីផ្សារតាមទិស
សង្គម និយមរបស់វៀតណាម។ប៉ុន្តែលោកស្រី Truong Thi Thu Trang សមាជិសភា
មណ្ឌល Tien Giang ចាត់ទុកថា៖
“ យើងត្រូវអះអាងនូវអត្តចរិតរបស់ខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គម និយម ពីព្រោះ ទិសដៅសង្គមនិយម នឹងបង្កបុព្វបទអោយការជំនះពុះពារលើវិបត្តិ ផ្សេងៗ នៃខឿនសេដ្ឋកិច្ច ក៏ដូចជាការជះឥទ្ធិពលអសកម្ម ក្នុងដំណើការអភិវឌ្ឍន៍ សេដ្ឋកិច្ចទីផ្សារ និង ធ្វើសមាហរណកម្មរបស់វៀតណាម។”
ស្ដីពីសិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវន្តរបស់ប្រជាពលរដ្ឋ មតិមួយចំនួនបានអះអាងថា÷ សេចក្ដីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ បានបង្ហាញយ៉ាងច្បាស់លាស់នូវសិទ្ធិមនុស្ស សិទ្ធិនិងការតព្វកិច្ចជាសារវន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសារះសំខាន់ នៃការកំណត់អំពីភារកិច្ចរបស់ប្រជាពលរដ្ឋ។ ទាក់ទិនដល់ការធ្វើជាម្ចាស់របស់ប្រជាជន លោកស្រីTruong Thi Hue សមាជិក សមាជិកាស
ភាមណ្ឌល Thai Nguyen បានសង្កត់ធ្ងន់ថា÷
“ ខ្ញុំស្នើថា÷រដ្ឋធម្មនុញ្ញ ត្រូវកំណត់ច្បាស់លាស់ នូវយន្តការ ការទទួលខុស
ត្រូវរបស់អ្នកដឹកនាំ។ ដោយហេតុនេះ ខ្ញុំស្នើត្រូវបំពេញបន្ថែមមាត្រាទី២របស់ រដ្ឋ ធម្មនុញ្ញ គឺគ្រប់ការររំលោភលើសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនត្រូវចាត់ការអោយ
បានម៉ឺងមាត់ចំពោះមុខច្បាប់។”
ជាមួយបរិយាកាសពិភាក្សាតាមស្មារតីប្រកបដោយប្រជាធិបតេយ្យអំពី
បញ្ហា សំខាន់ជាច្រើន នៃ សេចក្ដីព្រាង វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បណ្ដាសមាជិក សមាជិកាសភាបានសម្ដែងនូវការទទួលខុសត្រូវរបស់អ្នកដំ
ណាងអោយអ្នកបោះឆ្នោតនៅទូទាំងប្រទេសរួមកម្លាំងកាយចិត្តកសាងច្បាប់រដ្ឋ
ធម្មនុញ្ញមួយ មានគុណភាព កំណត់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
|
សម័យប្រជុំ លើកទី ៥ រដ្ឋសភានីតិកាលទី ១៣ (TTXVN) |