ប្រទេសកូរ៉េខាងជើងប្រឈមនឹងកម្លាំងសម្ពាធនៃបទដាក់ទណ្ឌកម្មថ្មី

(VOVWORLD) -ក្នុងរយៈពេលជាងមួយខែកន្លងមក សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវរងការដាក់សម្ពាធជាច្រើនដោយបទដាក់ទណ្ឌកម្មនានាពី សហគ មន៍ អន្តរជាតិដែលទាក់ទិននឹងការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ សូម្បីតែប្រទេស ចិនដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយកូរ៉េខាងជើង នាពេលថ្មីៗនេះបានសម្តែងជំហរតឹងរឹងជាងមុនទៅលើកូរ៉េខាងជើង។ 

ក្នុងរយៈពេលជាងមួយខែកន្លងមក សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវរងការដាក់សម្ពាធជាច្រើនដោយបទដាក់ទណ្ឌកម្មនានាពីសហគមន៍អន្តរជាតិដែលទាក់ទិននឹងការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ សូម្បីតែប្រទេសចិនដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយកូរ៉េខាងជើង នាពេលថ្មីៗនេះបានសម្តែងជំហរតឹងរឹងជាងមុនទៅលើកូរ៉េខាងជើង។ ការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិនេះដើម្បីទប់ស្កាត់មហិច្ឆតា នុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺអាចធ្វើទៅបានឬទេ?នេះជាប្រការដែលសាធារណះមតិយកចិត្តទុកដាក់ជាច្រើន នាបច្ចុប្បន្ន។

ប្រទេសកូរ៉េខាងជើងប្រឈមនឹងកម្លាំងសម្ពាធនៃបទដាក់ទណ្ឌកម្មថ្មី - ảnh 1

ប្រទេសកូរ៉េខាងជើងប្រឈមនឹងកម្លាំងសម្ពាធនៃបទដាក់ទណ្ឌកម្មថ្មី

ដោយមានសម្លេងគាំទ្រចំនួន១៥ និងគ្មានសម្លេងប្រឆាំង នាថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើបទដាក់ទណ្ឌកម្មថ្មីចំពោះកូរ៉េខាងជើង ដោយសារប្រទេសនេះអនុវត្តការសាកល្បងនុយក្លេអ៊ែរនាថ្ងៃទី៣កញ្ញា។ នេះជាបទដាក់ទណ្ឌកម្មលើកទី៩ ចាប់ពីឆ្នាំ២០០៦មក និងជាបទដាក់ទណ្ឌកម្មលើកទី២ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តនៅឆ្នាំនេះដោយមានមាត្រាធ្ងន់ធ្ងរជាច្រើន ដែលមិនធ្លាប់មាន ទាក់ទងដោយផ្ទាល់ទៅលើវិស័យជាឧត្តមភាពរបស់ក្រុងព្យុងយ៉ាង រួមមាន៖ សម្លៀកបំពាក់ ប្រេងនិងថាមពល។ គេប៉ាន់ប្រមាណថាការដាក់ទណ្ឌកម្មថ្មីអាចធ្វើឱ្យកូរ៉េខាងជើងខូចខាតទឹកប្រាក់ចំនួន១,៣ ពាន់លានដុល្លារអាមេរិក ក្នុងចំនួនប្រាក់ចំណូលប្រចាំឆ្នាំ។

សារតឹងរឹង

បន្ទាប់ពីពេលក្រុមប្រឹក្សាសន្តិសុខអ,ស,ប បានអនុម័តបទដាក់ទណ្ឌកម្ម សហរដ្ឋអាមេរិកបានប្រកាសអនុក្រឹត្យបង្កើនបទដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងផងដែរ។អនុក្រឹត្យនេះពង្រីកបញ្ជីបុគ្គលនិងអង្គភាព នានាដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។ ហើយប្រការគួរឱ្យកត់សម្គាល់ទៀតគឺ ជាលើកដំបូងប្រទេសចិនបានបញ្ចេញសាររឹងមាំបានដាក់បម្រាមលើការនាំចូលទំនិញសំលៀកបំពាក់និងគ្រឿងសមុទ្រពីកូរ៉េខាងជើងនិង ការហាមឃាត់នាំចេញប្រេង រ៉ែដែកនិងទឹកធ្យូងថ្ម ពីប្រទេសនេះ។ យោងតាមអ្នកអង្កេតការណ៍ ទីក្រុងប៉េកាំងបានបញ្ជូនទំនិញសំលៀកបំពាក់នៅក្នុងបញ្ជីហាមឃាត់ធ្វើពាណិជ្ជកម្មនេះ គឺមានការខកចិត្តចំពោះសេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង ដោយសារការនាំចេញ ទំនិញសំលៀកបំពាក់មានប្រភពចំណូលធំទីពីររបស់កូរ៉េខាងជើង  បន្ទាប់ពីធ្យូងថ្ម និងសារធាតុរ៉ែ។

អំពើពោលខាងលើរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនពេញចិត្តខណៈដែលសហ រដ្ឋអាមេរិកតែងតែទទូចថាប្រទេសចិនមិនអនុវត្តទៀតទាត់ការទប់ស្កាត់ប្រទេសជិតខាងរបស់ខ្លួន។ក្រោមឥទ្ធិពល នៃការដាក់ទណ្ឌកម្មកាលពីពេលមុនបើទោះបីជាទីក្រុងប៉េកាំងបានរឹតបន្តឹងការនាំចូលពីទីក្រុងព្យុងយ៉ាងក៏ដោយក៏ការនាំចេញបានកើនឡើង ៣0% នៅក្នុងរយៈពេលពាក់កណ្តាលដំបូងឆ្នាំ២០១៧នេះ។ ក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ១0%ស្មើនឹងជាង ២,៦ ពាន់លានដុល្លារអាមេរិក។

ផលប៉ះពាល់ដោយផ្ទាល់

ការដាក់ទណ្ឌកម្មប្រឆាំងនឹងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតរហូតមកដល់ពេលនេះបានប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែនចិន - កូរ៉េ។ នៅទីក្រុងជីលីន (ប្រទេសចិន) បាតុកម្មជាច្រើនបានផ្ទុះឡើង។ ហាងជាច្រើនបានបិទទ្វារអ្នកខ្ចប់ចែកចាយ អ្នកបើកបរនិងភោជនីយដ្ឋានក៏រងផលបះពាល់ជាច្រើន។ បណ្ដាទីរួមស្រុក នៅភាគអាគ្នេយ៍នៃប្រទេសចិនដែលកំពុងជួបការលំបាកដោយសារតែការធ្លាក់ចុះនៃឧស្សាហកម្មធុនធ្ងន់ដូចជាដែកថែបឬការរុករករ៉ែ ឥឡូវនេះបានក្លាយទៅជាកន្លែងដែលទទួលរងផលវិបាកពីបទបញ្ជានៅដាច់ឆ្ងាយពីកូរ៉េខាងជើង។ ក្នុងខែនេះអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិនលោកស្រី Hua Chunying បាននិយាយថា៖ប្រទេសចិនបាន” ពលីកម្មជាច្រើននិងការបង់តម្លៃមួយដែលមានតម្លៃថ្លៃពេក "ដើម្បីគោរពតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលជាការប្រឆាំងនឹងកូរ៉េខាងជើង។

តើការដាក់ទណ្ឌកម្មគឺជាដំណោះស្រាយដ៏ល្អបំផុតទេ?

មកដល់ពេលនេះអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជុំប្រាំបួន ចាប់ពីឆ្នាំ ២០០៦។  ប៉ុន្តែមានការពិតដែលថាសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងមិនរងផលប៉ះពាល់យ៉ាងខ្លាំងណាមួយឡើយ។ ក្រុមអ្នកវិភាគបាននិយាយថា៖កម្លាំងសម្ពាធដែលបណ្ដាប្រទេសមហាអំណាចដាក់ទៅលើទីព្យុងយ៉ាងគឺជាដំណោះស្រាយបណ្តោះអាសន្នមួយតែប៉ុណ្ណោះ។ ៩ដងដាក់ទណ្ឌកម្មប៉ុន្តែក្នុងរយៈពេល១១ ឆ្នាំកន្លងមកវិធានការទាំងនេះមិនមានប្រសិទ្ធភាពឡើយ។ ការផ្តន្ទាទោសមិនអាចធ្វើឱ្យប្រទេសកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន កាំជ្រួចមីស៊ីល ការដាក់ទណ្ឌកម្មមិនអាចកាត់ផ្តាច់បានសរសៃឈាមនៃខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក៏ដូចជាមិនអាចជួយដោះស្រាយវិបត្តិ ដូចជាអ្វីសហគមន៍ពិភពលោកប្រាថ្នាឡើយ។ បទដដាក់ទណ្ឌកម្មត្រូវរួមដំណើរជាមួយការចរចារមានចរិតលក្ខណះយុទ្ធសាស្ត្រជាក់ស្ដែង ប៉ុន្តែ ប្រការគួរអោយសោកស្ដាយនោះគឺការចរចាររវាងកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិ មិនអាចប្រព្រឹត្តទៅនាពេលនេះបានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ