ប្រទេសទាំងមូលរួមដៃធ្វើសកម្មភាពតបស្នងសងគុណ

(VOVworld)-នាប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋនិងប្រជាជនវៀតណាមទាំងមូលជានិច្ច
កាលយកចិត្តទុកដាក់ ថែទាំ កែលំអរ និងលើកកំពស់ជីវភាពរស់នៅទាំង ខាងស្មារតី
និងខាងសម្ភារៈសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍។ ការយក ចិត្តទុកដាក់
នេះ​បានបង្ហាញច្បាស់ តាមរយៈរាល់គោលនយោបាយជាក់ស្តែងផ្តោតលើជីវភាពរស់
នៅប្រចាំថ្ងៃរបស់គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ វីរៈអ្ន​កម្តាយ វៀតណាម និងជន
មានគុណូបការៈ។ រួមជាមួយគ្នានោះ គឺបណ្តាសកម្មភាពតប ស្នងសងគុណដែល
បានអនុវត្តលើទូទាំងប្រទេស។

ប្រទេសទាំងមូលរួមដៃធ្វើសកម្មភាពតបស្នងសងគុណ - ảnh 1
ថ្នាក់ដឹកនាំបក្ស រដ្ឋអុធធួបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី

       អនុវត្តគោលនយោបាយចំពោះជនមានគុណូបការៈប្រកបដោយ
ប្រសិទ្ធភាព

        នាឆ្នាំ២០១៣ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានចុះហត្ថលេខា ផ្សព្វផ្សាយសា
រាចរណ៍ ស្តីអំពីការត្រួតពិនិត្យទូទៅការអនុវត្តគោលនយោបាយអាទិភាពចំពោះជន មានគុណូបការៈជាមួយបដិវត្តន៍ ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥។ អនុវត្តសារាចរណ៍
នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភុមិវៀតណាមបាន ម្ចាស់ការសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម
អនុវត្តន៍កម្មវិធីនេះ។ នាបច្ចុប្បន្ន នៅទូទាំងប្រទេសមានជនមានគុណូបការៈជិត៩
លាន នាក់ ស្មើនឹង១០%នៃចំនួនប្រជាជន។ ហើយការអនុវត្តគោលនយោបាយ
ចំពោះជនមានគុណូបការៈ គឺបានដំណើរការត្រឹមត្រូវតាមមុខសញ្ញា និងគោលន
យោបាយដែលបានដាក់ចេញ។ គោលនយោបាយសម្រាប់ក្រុមមុខសញ្ញាចំនួន៧ ក្នុងនោះក្រុមជនមានគុណូបការៈជាយុទ្ធជនពលី វីរៈអ្នកម្តាយ យុទ្ធជនពិការ យុទ្ធជនរងផលប៉ះពាល់ដោយជាតិគីមី ឬ អតីតយុវជនស្ម័គ្រចិត្តជាដើម សុទ្ធតែ បានពិនិត្យត្រឹមត្រូវពីថ្នាក់ឃុំ សង្កាត់ដោយទទួលបានការយកចិត្តទុក ដាក់ជា
ច្រើនរបស់ប្រជាជន។ ការងារនេះ រួមចំណែកធ្វើឲ្យអ្នកមានគុណូបការៈ នឹងនរ
ចិត្ត រួមទាំងអ្នកដែលកំពុងបំពេញភារកិច្ចការពារមាតុប្រទេសទៀតផង។ ក្នុង
ជំនួបធ្វើការជាមួយក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាម និង
នាយកដ្ឋានគោលនយោបាយនៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀត
ណាម នាថ្ងៃទី២៥កក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាម លោកNguyen Thien Nhan បានស្នើរថា៖

        “តាមរយៈការពិនិត្យទូទៅនេះ គឺទទួលបានប្រសិទ្ធភាពជាក់ស្តែង ពីចំណុច មិនទាន់ទទួលបានគ្រប់គ្រាន់ ឥឡូវដោះស្រាយបាន៦២%ហើយ។​ខំប្រឹងប្រែងដល់ ចុងខែសីហានេះអាចដោះស្រាយជូនជនមានគុណូបការៈទទួលបានគ្រប់គ្រាន់”។

        រួមជាមួយគ្នានោះ បក្ស រដ្ឋក៏មានកម្មវិធីកសាងគំរោងការកំណត់អត្តសញ្ញាណ
អដ្ឋិធាតុ យុទ្ធជនពលី ហើយគំរោងការនេះ ត្រូវបានរដ្ឋាភិបាលប្រគល់ឲ្យក្រសួងការ
ងារ យុទ្ធជនពិការ​ និង សង្គមកិច្ចវៀតណាមដោះស្រាយ។​ លោកស្រី Pham Thi Hai
Chuyen រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ​ និងសង្គមកិច្ចបានឲ្យដឹងថា៖

        “រហូតមកដល់ពេលនេះ មានករណីយុទ្ធជនពលីជាង៨ពាន់នាក់​មិនទាន់បាន
កំណត់ អត្តសញ្ញាណ។​ យើងខ្ញុំបានធ្វើការប្រមូលសំណាក របស់ករណីទាំង៨ពាន់
នេះដើម្បីធ្វើពិសោធន៍ហ្សែន។ ហើយជាថ្មីៗនេះ​រដ្ឋាភិបាលក៏បានអនុញ្ញត្តិឲ្យ
ជួសជុលមជ្ឈមណ្ឌលធ្វើពិសោធហ្គែន ដើម្បីអាចកំណត់អត្តសញ្ញាណរបស់
យុទ្ធជនពលីយ៉ាងឆាប់បំផុត”។

     សកម្មភាពតបស្នងសងគុណសម្តែងនូវប្រពៃណី “ផឹកទឹកនឹកដល់
ប្រភពដើម”

        រួមជាមួយគោលនយោបាយជាក់ស្តែងនានា សកម្មភាពតបស្នងសងគុណ ចំពោះយុទ្ធជនពិការ យុទ្ធជនពលីដែលបានអនុវត្តលើទូទាំងប្រទេស សកម្មភាព រំលឹកខួបលើកទី៦៨ ទិវាយុទ្ធជនពិការ -ពលី(ថ្ងៃទី២៧កក្កដា) ក៏បានប្រព្រឹត្តទៅ ជាច្រើនកុះករផងដែរ។ នាយប់ថ្ងៃទី២៦កក្កដា នៅទីក្រុងហាណូយបានប្រារព្វ
កម្មវិធីសម្តែងសិល្បៈ ដោយប្រធានបទ “ឈ្មោះបងនៅភ្លឺជារៀងរហូត” សំដៅ
តបស្នងសងគុណគ្រួសារមានយុទ្ធជនពលី វីរៈអ្នកម្តាយ និងគ្រួសារមាន គុណូប
ការៈចំពោះបដិវត្តន៍។ ជាពិសេសនៅទីនេះ ទស្សនិកជន អាចបានផ្ទៀង​ស្តាប់ រឿងស្តីអំពីការប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅឡាវ កម្ពុជានិងវៀតណាម ផង
ដែរ។ វរៈសេនីយ៍ឯក Nguyen Van Huy ប្រធានក្រុមប្រមូលអដ្ឋិធាតុចំណុះ  ស្នងការយោបាយកងយោធភូមិភាគទី២បានឲ្យដឹងថា​៖

        “ក្នុងការងារស្វែងរកប្រមូលផ្តុំផ្នូរយុទ្ធជនពលី គឺមុនបង្អស់ យើងខ្ញុំបាន
កំណត់ព័ត៌ មានអំពីទីកន្លែងបញ្ចុះសពក្នុងដំណាក់កាលសម័យប្រឆាំងអាណា
និគមបារាំងនិងចក្រពត្ត អាមេរិក។ ប្រភពព័ត៌មានមួយទៀតគឺតាមរយៈសាច់
ញាត្តិដែលផ្ញើរសំបុត្រមកកាន់អង្គភាពផ្តល់ព័ត៌មានផងដែរ”។

        ចលនាតបស្នងសងគុណ បានប្រជាជនយកចិត្តទុកដាក់អនុវត្តពីមជ្ឈឹម
ដល់តំបន់និមួយៗលើទូទាំងប្រទេសវៀតណាម។ នេះជាក្រមសីលធម៌ល្អប្រសើ ហើយទទួលបានប្រសិទ្ធភាពជាក់ស្តែង និងក្លាយទៅជាលក្ខណៈវប្បធម៌ជាតិ ដ៏ស្អាតប្រណីផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ