ប្រទេសរុស្ស៊ីនៅតែត្រូវការលោក Putin

(VOVWORLD) - នាថ្ងៃទី១០មីនាកន្លងទៅ រដ្ឋសភារុស្ស៊ីបានអនុម័តដោយអត្រាអ្នកគាំទ្រ ច្រើនលើសលុបលើសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបើកផ្លូវសម្រាប់ ប្រធានាធិបតីនាបច្ចុប្បន្នលោក Vladimir Putin អាចបន្តដឹកនាំប្រទេសក្នុងអាណត្តិ ចំនួន២បន្ថែមទៀត ក្នុងមួយអាណត្តិរយៈពេល៦ឆ្នាំ ពោលគឺដល់ឆ្នាំ២០៣៦។ 
ប្រទេសរុស្ស៊ីនៅតែត្រូវការលោក Putin - ảnh 1 លទ្ធផលនៃការបោះឆ្នោតនៅឌូម៉ាជាតិរុស្ស៊ីកាលពីថ្ងៃទី១០មីនា (រូបថត៖ Sputnik)

  ព្រឹត្តិការណ៍នេះបានលុបបំបាត់រាល់ការមន្ទិលសង្ស័យមុននោះអំពីតួនាទីរបស់លោក Putin ចំពោះប្រទេសរុស្ស៊ី ក្រោយពីលោកបញ្ចប់អាណត្តិប្រធានាធិបតីនា បច្ចុប្បន្ននាឆ្នាំ២០២៤ ព្រមទាំងសរឲ្យឃើញថា រុស្ស៊ីនៅតែត្រូវការលោក Putin ដដែល។

        ដោយទទួលបានសម្លេងគាំទ្រចំនួន៣៨៣ទល់នឹងសម្លេងប្រឆាំង ០ និង សម្លេងអនុប្បវាទចំនួន៤៣ សភាជាន់ទាបរុស្ស៊ី (ឌូម៉ាជាតិ) បានបង្ហាញការគាំទ្រសឹងតែ ដាច់ខាតចំពោះសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលដាក់ជូនដោយសមាជិកាសភាលោកស្រី Valentina Tereshkova នៃគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព”។ បន្ទាប់ នោះ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភារុស្ស៊ី) ក៏បានអនុម័តលើសំណើនេះ ដោយអត្រាសម្លេងគាំទ្រចំនួន១៦០ទល់នឹងសម្លេងប្រឆាំងតែ១និងសម្លេងពណ៌ស ចំនួន៣។

        ខ្លឹមសារសំខាន់បំផុតនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ គឺការលែង រាប់ឡើងវិញនូវអាណត្តិប្រធានាធិបតីចំនួន២របស់លោក Putin ជាអ្នកដែលបាន ដឹកនាំរុស្ស៊ីក្នុងអំឡុងពេលជាង២០ឆ្នាំកន្លងទៅ ហើយនាំរុស្ស៊ីជំនះពុះពារលើវិបត្តិ ឆ្ពោះទៅរកភាពខ្លាំងមាំមួននាសព្វថ្ងៃ។ មានន័យថា ចំនួនអាណត្តិប្រធានាធិបតី របស់លោក Putin នឹងត្រូវបានរាប់ចាប់ពីសូន្យឡើងវិញ ដែលអនុញ្ញាតឲ្យលោក អាចកាន់តំណែងជាប្រធានាធិបតីក្នុង២អាណត្តិជាអតិបរមាបន្ថែមទៀត។

        សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានអនុម័តប្រសិនបើមាន២/៣ក្នុងចំណោមសភាតំបន់ទាំង៨៣របស់រុស្ស៊ីយល់ស្រប ហើយនឹងត្រូវបានលើកយកមកធ្វើ ប្រជាមតិនាថ្ងៃទី២២មេសាខាងមុខ។ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន គេបាន ព្យាករណ៍ថារាល់ការបោះជំហាននេះនឹងប្រព្រឹត្តទៅយ៉ាងងាយស្រួលចំពោះ លោកប្រធានាធិបតី Putin តាមនោះលុបបំបាត់ការមន្ទិលសង្ស័យអំពីតួនាទីរបស់ លោកចំពោះរុស្ស៊ីនាពេលខាងមុខ។

        រហូតដល់មុនពេលប្រព្រឹត្តទៅការបោះឆ្នោតកាលពីថ្ងៃទី១០មីនា មានពាក្យ ចរចាមអារ៉ាមនិងការមន្ទិលសង្ស័យជាច្រើនអំពីតួនាទីនិងឋានៈរបស់លោក Putin ចំពោះរុស្ស៊ី ក្រោយពីលោកបញ្ចប់អាណត្តិប្រធានាធិបតីបច្ចុប្បន្ននាឆ្នាំ២០២៤ ទោះបីជាមតិភាគច្រើននៅតែចាត់ទុកថា លោក Putin នឹងបន្តដឹកនាំប្រទេសតាម បែបយ៉ាងណាមួយ។ ជាពិសេស នៅពេលដែលលោក Putin ស្នើឲ្យធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើនអំណាចរបស់នាយករដ្ឋមន្រ្តីនិងរដ្ឋសភា ព្រមទាំង លោកនាយករដ្ឋមន្រ្តី Dmitry Medvedev រួមជាមួយគណៈរដ្ឋមន្រ្តីទាំងអស់ប្រកាស លាលែងពីតំណែងកាលពីពាក់កណ្ដាលខែមករាកន្លងទៅ អ្នកវិភាគជាច្រើនបាន ចាត់ទុកថា លោក Putin កំពុងគិតគូរដើម្បីក្លាយទៅជានាយករដ្ឋមន្រ្តីដោយមាន អំណាចធំជាងដូចទៅនឹងអ្វីៗដែលលោកបានអនុវត្តនៅពេលបញ្ចប់អាណត្តិ ប្រធានាធិបតីលើកទី១ឆ្នាំ២០០៨។

        ក្រៅពីនោះ មតិខ្លះៗចាត់ទុកថា លោក Putin នឹងក្លាយទៅជាអ្នកដឹកនាំ ក្រុមប្រឹក្សារដ្ឋ (ដែលកំពុងដើរតួនាទីជាស្ថាប័នពិគ្រោះយោបល់របស់ប្រធានា ធិបតី) ក្រោយពីបង្កើនអំណាចសម្រាប់ស្ថាប័ននេះ ជំនួយឲ្យការក្លាយទៅជានាយ ករដ្ឋមន្រ្តី។ មិនត្រឹមតែប៉ុណ្ណោះទេ មានមតិបានចាត់ទុកថា លោក Putin កំពុង ស្វែងរកវិធីបង្កើតតំណែងថ្មីមួយដោយស្មើរនឹងថ្នាក់ដឹកនាំកំពូលឬស្មើរនឹងប្រធានាធិបតី ដូចជាអគ្គមគ្គុទ្ទេសស្មារតីកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Khamenei។         ប៉ុន្តែ ការស្រពិចស្រពិលអំពីតួនាទីរបស់លោក Putin ចំពោះរុស្ស៊ីក្រោយឆ្នាំ ២០២៤ ត្រូវបានបំភ្លឺយ៉ាងពេញលេញដោយព្រឹត្តិការណ៍ថ្ងៃទី១០មីនា។ នោះគឺ លោក Putin ស្ទើរតែប្រាកដប្រជានឹងបន្តដឹកនាំប្រទេសរុស្ស៊ីលើឋានៈប្រធានាធិបតីជាពុំខាន ឡើយ។ ប៉ុន្តែ សំខាន់ជាងទៀតគឺវាបានសរឲ្យឃើញថា រុស្ស៊ីនៅតែត្រូវការប្រមុខ រដ្ឋដែលជិតនឹងឈានចូលអាយុ៦៨ឆ្នាំរូបនេះ។

ប្រទេសរុស្ស៊ីនៅតែត្រូវការលោក Putin - ảnh 2 ប្រទេសរុស្ស៊ីនៅតែត្រូវការលោក Putin (រូបថត៖ AFP)

        ក្នុងកាលៈទេសៈនាបច្ចុប្បន្ន មជ្ឈដ្ឋានអ្នកវិភាគទាំងក្នុងនិងក្រៅប្រទេសរុស្ស៊ី សុទ្ធតែយល់ស្របថា មិនទាន់មានអ្នកណាដែលអាចជំនួសតួនាទីរបស់លោក ប្រធានាធិបតី Putin ក្នុងរយៈពេលយ៉ាងហោចណាស់១ទស្សវតខាងមុខ។ ជា ពិសេសគឺក្នុងកាលៈទេសៈដែលរុស្ស៊ីកំពុងប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរជាច្រើននាបច្ចុប្បន្ន ចាប់ពីគោលនយោបាយដាក់នៅឯកោនិងដាក់ទណ្ឌកម្មរបស់ លោកខាងលិច រហូតដល់ការលំបាកលំបិនខាងសេដ្ឋកិច្ច ដោយសារធ្លាក់ចុះ យ៉ាងខ្លាំងនៃតម្លៃប្រេងឆៅនិងផលប៉ះពាល់បង្កឡើងដោយជំងឺ Covid-19។ អ្នក នយោបាយនិងអ្នកវិភាគរុស្ស៊ីជាច្រើនបានអះអាងថា គ្រាន់តែមានការប្ដេជ្ញាចិត្ត ទេពកោសល្យនិងសេចក្ដីស្នេហាគ្មានទីបញ្ចប់របស់លោក Putin ចំពោះរុស្ស៊ី ទើប អាចធានាបានថា រុស្ស៊ីនឹងឈររឹងមាំចំពោះមុខគ្រប់ការលំបាកសាកល្បងនា បច្ចុប្បន្នក៏ដូចជានាអនាគត។

        ក្នុងពេលជាមួយគ្នានោះ មតិជាច្រើនបានចាត់ទុកថា ប្រសិនបើក្រលែក មើលឡើងវិញនូវស្នាដៃ ក្នុងការដឹកនាំរុស្ស៊ីរយៈពេលជាង២ទស្សវត្តកន្លងទៅ គឺលោក Putin អាចទទួលបានរង្វាន់ជាឯកសិទ្ធិណាក៏ដោយ រួមទាំងការធ្វើ វិសោធនកម្មដើម្បីអូសបន្លាយរយៈពេលកាន់អំណាចទៀតផង ។ ប៉ុន្តែ រហូតមកដល់ ពេលនេះ លោក Putin នៅតែមិនទាន់អះអាងថា តើនឹងបន្តចូលរួមឈរឈ្មោះ តំណែងប្រធានាធិបតីដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ