ប្រទេសវៀតណាម១សម្បូរុងរឿងនឹងផ្តល់មកផលប្រយោជន៍សំរាប់សហគមន៍ APEC
(VOVWORLD) /  
លោកអ្នកនាងជាទិមេត្រី!
នាថ្ងៃទី ៧ កញ្ញា នៅទីក្រុង Vladivostok ស្ថតនតំបន់ចងបពា៍រុស្ស៊ី បានប្រព្រឹត្តទៅ សន្និសីទកំពូល អង្គភាពអាជីវកម្ម APEC 2012 (CEO summit) ដោយមានប្រធានបទ៖ ដោះស្រាយការលំបាកសាកល្បង បង្កើនលទ្ធភាពកិច្ចសហប្រតិបត្តិការ។ នេះគឺជាសន្និ
សីទ សំខាន់ ក្នុងក្របខ័ណ្ឌ សប្ដាហ៍ ជាន់ខ្ពស់ APEC 2012 ជាទីកន្លែងជួបជុំរបស់បណ្ដា
ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជួរមុក្នុងតំបន់ សំដៅពិភាក្សា ស្វែងរកឱកាស សហប្រតិប
ត្តិការរវាង សមាជិកទាំងឡាយ។ ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ Truong Tan Sang បាន
មានសារផ្ញើដល់ សន្និសីទ។ វិទ្យុសម្លេងវៀតណាម សូមឧទ្ទេសនាម ខ្លឹមសារស្នូល នៃ
សារនេះ។ សូមអញ្ចញលោកអ្នកនាងតាមដានស្ដាប់ ។
|
ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីរុស្ស៊ី V.Putin (http://vietnamnet.vn) |
សាររបស់ប្រធានរដ្ឋ Truong Tan Sang នៅ APEC CEO Summit សង្កត់ធ្ងន់ថា៖គ្រប់ សមាជិក APEC កំពុងចែករំលែកផលប្រយោជន៍ និងការទទួលខុសត្រូវរួមដ៏ធំធេញជា
ច្រើន។ នេះគឺជំរុញការតភ្ជាប់ សេដ្ឋកិច្ច រក្សារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងសម្បូរ រុងរឿង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ បន្តរក្សារតួនាទី ជាក្បាល ម៉ាស៊ីន របស់តំបន់អាស៊ី -ប់ាស៊ីហ្វីក ក្នុងដំណើការ ស្ដាឡើងវិញ ខឿនសេដដ្ឋកិច្ច ពិភពលោក ទាំងមូល ជួយឧបត្ថម្ភបណ្ដាខឿនជាសមាជិកនានា ស្ដាឡើង វិញ និងអភិវឌ្ឍន៍ ក្នុង សភាពការណ៍សេដ្ឋកិច្ចពិភពលោក នៅមាន ការ លំបាក ជាច្រើន។
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ក្នុងសភាពការណ៍ ពិភពលោក និងក្នុង
តំបន់ បន្តមានការផ្លាស់ប្តូរលឿន ស្មុគស្មាញវៀតណាម មានផលប្រយោជន៍ និងមាន គោលបំណងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយសាជិក APEC
ទាំងឡាយ ទទួលការខុសត្រូវរួមដ៏ ធំ ធេង ពោលខាងលើ។
“វៀតណាម កំពុងឈានចូលក្នុងដំណាក់កាល យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី -បន្តការផ្លាស់
ប្តូរ លើគ្រប់វិស័យ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និង ម្ចាស់ការ សកម្មធ្វើ
សមាហរណ កម្មអន្តរជាតិប្រកបដោយស៊ីជំរៅ។ ក្នុងនោះ ធ្វើសមាហរណកម្មសេដ្ឋកិច្ច
ជាគ្រឹដ្ឋាន ដើម្បី ជំរុញខ្លាំងដំណើការ ឧស្សហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេស
ជាតិ។ ដូច្នេះ តំបន់អាស៊ី -ប់ាស៊ីហ្វីក និយាយ រួម និងវេទិកា APEC និយាយដោយឡែក
កាន់តែមាន អត្ថន័យ សំខាន់ ចំពោះវៀតណាម។”
ភ័ស្តុតាងសំរាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ជាមួយវៀត
ណាម ប្រធានរដ្ឋ Truong Tan Sang បានលើក ច្បាស់ ថា៖នាបច្ចុប្បន្ន នេះគឺជាតំបន់ដែល មានការវិនិយោគផ្ទាល់ធំបំផុត នៅ វៀត ណាមដោយមានទុនវិនិយោគពីបរទេសចំនួន
៦៥% តំលៃប្រាក់ នាំចេញ ស្មើនឹង ៦០%…ជាដើម។ ប្រធានរដ្ឋ Truong Tan Sang បាន
អះអាងថា៖
“វៀតណាម កំពុងប្រមូលផ្តុំ អនុវត្តរាល់កិច្ចសន្យា បណ្ដាកម្មវិធីងាយស្រួលភាវូបនីយ
កម្ម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម វិនិយោគ សេវាកម្ម តភ្ជាប់តំបន់ សំដៅ កសាង
សហគមន៍ន៍អាស៊ាន តភ្ជាប់សេដ្ឋកិច្ច អាស៊ាន ជាមួយដៃគូរ អនុវត្តរាល់គោលដៅ
Bogor។”
ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថាៈ នេះ គឺ ជា បណ្ដា គ្រឹះដ្ឋាន ដើម្បីវៀត
ណាម បើកទូលាយកិច្ចសហប្រតិបត្តិការ តភ្ជាប់តំបន់ ឡើងកំពស់ថ្មី …។ល។ ក្នុង ប្រទេស វៀតណាម កំពុងខំប្រឹងប្រែងដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សារកំណើន
សមស្រប និងអនុវត្តន៍ ផែនការមេ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។
ប្រធានរដ្ឋ Truong Tan Sang អះអាងថា៖ ក្នុងរយះពេល ២៥ឆ្នាំផ្លាស់ប្តូរថ្មីកន្លងទៅ
បណ្ដាប្រទេស ជាសមាជិក APEC ជានិច្ចកាលរួមដំណើរជាមួយវៀតណាម។ ក្នុងរយះពេលគន្លឹះនាបច្ចុប្បន្ន និងក្នុងអនាគត វៀតណាមមានគោលបំណង ថា៖ បន្តទទួលបានការជួយឧបត្ថម្ភជាច្រើនថែមទៀត របស់សហគមន៍អន្តរជាតិ ពិសេសគឺបណ្ដាការផ្តល់មតិ រួមវិភាគទានកសាងគោលនយោបាយ ផ្តល់គំនិត
និងអនុវត្តន៍បណ្ដាវិធានការជាក់ស្ដែង។ វៀតណាម បានសន្យា និងកំពុងធ្វើអស់ពី កម្លាំងកាយចិត្ត ដើម្បី បង្កើតបរិយាកាសងាយស្រួល តម្លាភាព ដើម្បីសហគមន៍
អង្គភាពអាជីវកម្មប្រទេសជាសមាជិក APEC នានា ធ្វើការរកស៊ី អាជីវកម្ម មាន
ប្រសិទ្ធ ភាពនៅវៀតណាម។ ពីព្រោះថា៖វៀតណាមមានការរីកចំរើន សម្បូរុងរឿង នឹងរួមចំណែកសំរាប់ភាពសម្បូរុងរឿងរបស់តំបន់ទៀតផង៕
-VOVWORLD