ប្រទេសអាល្លឺម៉ង់និងតួនាទីដឹកនាំ ​EU

(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា អាល្លឺម៉ង់បានទទួលតំណែងជាប្រធានប្តូរវេន EU សម្រាប់អាណត្តិរយៈពេល ៦ ខែ។ តួនាទីជាអ្នកដឹកនាំ និងឥទ្ធិពលរបស់ទីក្រុងប៊ែកឡាំងគឺមានភាពចាំបាច់ពិសេស ក្នុងបរិបទដែល សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងក្នុងប្លុក និងក្រៅប្លុក។ ទោះយ៉ាងណាក៏ដោយ ការសាកល្បងជាច្រើនបាននាំឲ្យអាណត្តិជាប្រធានប្ដូរវេន EU របស់អាល្លឺម៉ង់មិនងាយស្រួលឡើយ។
ប្រទេសអាល្លឺម៉ង់និងតួនាទីដឹកនាំ ​EU - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel  (រូបថត៖ TTXVN)

ដើម្បីត្រៀមរៀបចំសម្រាប់អាណត្តិជាប្រធានរបស់ខ្លួន អាល្លឺម៉ង់បានចំណាយរយៈពេលយូរ ដើម្បីត្រៀមរៀបចំនូវបញ្ជីអាទិភាព ដែលត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ ដូចជាការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ ទំនាក់ទំនងជាមួយចក្រភពអង់គ្លេសក្រោយសម័យ Brexit និងក្របខ័ណ្ឌថវិការបស់ EU។ ប៉ុន្តែជំងឺរាតត្បាត Covid-19 បានរុញច្រានអាទិភាពទាំងនេះទុកនៅម្ខាង ជំនួសឱ្យភារកិច្ចស្នូលៗ ដូចជា៖ ជំនះលើជំងឺរាតត្បាតសកល ស្ថាបនាសេដ្ឋកិច្ចឡើងវិញ និងពង្រឹង EU ប្រកបដោយកម្លាំងខ្លាំងមាំមួន ចំពោះវិបត្តិនានានៅពេលខាងមុខ។

ការលំបាកដែលត្រូវប្រឈមមុខ

នាបច្ចុប្បន្ននេះ ការសាកល្បងធំបំផុត ដែល EU ត្រូវប្រឈមមុខគឺជាជំងឺរាតត្បាត Covid-19 ។  នៅទូទាំងទ្វីបអ៊ឺរ៉ុប ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងយ៉ាងគំហុក ដែលមិនធ្លាប់មានតាំងពីមុនមក ពោលគឺធ្វើឲ្យមនុស្សជាង ១៤ ម៉ឺននាក់ត្រូវស្លាប់ ហើយមនុស្សរាប់រយលាននាក់ត្រូវរស់នៅក្នុងស្ថានភាពដាក់កំហិតក្នុងការធ្វើដំណើរ ដែលធ្វើឲ្យអឺរ៉ុបត្រូវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ព្រមទាំងរុញច្រានបណ្ដាប្រទេសក្នុងតំបន់ Eurozone ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅបំផុតក្នុងរយៈពេលជិតមួយ សតវត្សរ៍កន្លងទៅ។ គណៈកម្មការអឺរ៉ុប (EC) បានប្រកាសរបាយការណ៍មួយបានឲ្យដឹងថា ៖ សេដ្ឋកិច្ចអឺរ៉ុបនឹងធ្លាក់ចុះ ៧,៤ % ក្នុងឆ្នាំនេះ។ តាមការព្យាករណ៍ ប្រទេសជាមាជិក EU ទាំងអស់សុទ្ធតែរងឱនភាពដ៏ធំធេង។ សកម្មភាពសេដ្ឋកិច្ចនៅក្រិក អ៊ីតាលី អេស្ប៉ាញ ក្រូអាត ហើយបន្ទាប់មកគឺបារាំងត្រូវបានចាត់ទុកថានឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ តាមការព្យាការណ៍ថា នៅបារាំង ឱនភាពសេដ្ឋកិច្ចនឹងស្ថិតនៅកម្រិត ៨,២% ក្នុងឆ្នាំនេះ។ GDP របស់អាល្លឺម៉ង់ ដែលជាខឿនសេដ្ឋកិច្ចនាំមុខគេក្នុងមបន់ Eurozone ហើយពឹងផ្នែកច្រើនបំផុតទៅលើការនាំចេញនឹងថយចុះ ៦, ៥ % ក្នុងឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ អត្រាគ្មានការងារធ្វើនៅអឺរ៉ុបនឹងកើនពី ៧,៥% ក្នុងឆ្នាំ ២០១៩ ដល់ ៩% ក្នុងឆ្នាំ ២០២០ ។

ការលំបាកទី ២ គឺការបែកបាក់គ្នារវាងបណ្ដាប្រទេសជាសមាជិក EU ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។ នាថ្ងៃទី ២៧ ខែឧសភា ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកញ្ចប់ជំនួយសង្គ្រោះដែលមានទឹកប្រាក់ ៧៥០ ពាន់លានអឺរ៉ូដើម្បីនាំអឺរ៉ុបចេញពីវិបត្តិ ដែលបង្កឡើងដោយ Covid-19។  ទោះយ៉ាងណាក៏ដោយ នៅតែមានប្រទេសសមាជិក EU ចំនួន  ៤ ទៀតបានប្រឆាំងជំទាស់ផែនការដូចដែលបានពោលខាងលើ គឺ អូទ្រីស ហូឡង់ ស៊ុយអែត និងដាណឺម៉ាក។ ប្រទេសទាំងនេះមានបំណងចង់អោយ EU ផ្តល់ប្រាក់កម្ចី ជាជាងផ្ដល់ការជួយឧបត្ថម្ភវិញ។

នៅលើវិស័យកិច្ចការបរទេស ការលំបាកក៏បានកើតមានឡើងតាំងពីដើមអាណត្តិជាប្រធានប្ដូវេន EU របស់អាល្លឺម៉ង់ផងដែរ។ នាថ្ងៃទី៣ ខែមិថុនា អាល្លឺម៉ង់ត្រូវបង្ខំប្រកាសពន្យារពេលនៃកិច្ចប្រជុំកំពូលអឺរ៉ុប - ចិនដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែកញ្ញាខាងមុខ នៅទីក្រុង Leipzig របស់អាល្លឺម៉ង់។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel មានក្ដីសង្ឃឹមជាច្រើនទៅលើកិច្ចប្រជុំនេះ ដោយចាត់ទុកថា នេះគឺជាឱកាស ដើម្បីជំរុញចិនអនុវត្តន៍រាល់ការសន្យាដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងទំនាក់ទំនងពាណិជ្ជកម្ម
ជាមួយ  EU។

អាទិភាពរបស់អាល្លឺម៉ង់

អាល្លឺម៉ង់មានការយល់ដឹងយ៉ាងច្បាស់លាស់នូវការលំបាកដែលត្រូវប្រឈម
មុខ ក្នុងនាមជាប្រធានប្ដូវេនរបស់ EU។ ក្នុងបទសុន្ទរកថាមួយ កាលពីចុងខែមេសា ឆ្នាំ ២០២០ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានលើកឡើងយ៉ាងច្បាស់ថា ពេលវេលា ដែលអាល្លឺម៉ងកាន់តំណែងជាប្រធានប្ដូវេនរបស់ EU នឹងត្រូវរងឥទ្ធិពលនៃបញ្ហាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid – 19 និង ផលប៉ះពាល់ដោយជំងឺជាក់ជាពុំខាន។ លោកស្រី  Angela Merkel បានសង្កត់ធ្ងន់ថាដរាបណាមិនទាន់មានវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត Covid – 19 នោះ វីរុសបង្កជំងឺនៅតែគ្របដណ្តប់លើជីវភាពរស់នៅនៅអឺរ៉ុប។ ទោះយ៉ាងណាក៏ដោយ លោកស្រីបានអះអាងថា បណ្ដាបញ្ហាអាកាសធាតុ "នឹងត្រូវបានផ្ដោតសំខាន់ ដូចជា បញ្ហាសុខភាពដែលបានចែងក្នុងរបៀបវារៈ" ។

ដូច្នេះ អាល្លឺម៉ង់ នឹងជំរុញគំនិតផ្ដួចផ្ដើមអំពីប្រព័ន្ធថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាពរបស់អឺរ៉ុបសម្រាប់ប្រទេសជាសមាជិកទាំងអស់ ក៏ដូចជាបញ្ហាពន្ធប្រតិបត្តិការហិរញ្ញវត្ថុ អត្រាពន្ធនាំចេញអប្បបរមា ជាដើម។

នេះមិនមែនជាលើកដំបូងឡើយ ហើយក៏មិនមែនជាលើកចុងក្រោយដែរ ដែលអាល្លឺម៉ង់បានទទួលតំណែងជាប្រធានប្ដូរវេនរបស់ EU។ ទោះយ៉ាងក៏ដោយ នេះគឺជាពេលវេលាដ៏លំបាកបំផុតក្នុងប្រវត្តិសាស្រ្តប្លុកនេះ ចាប់តាំងពីពេលបង្កើតនាឆ្នាំ ១៩៩៣ យ៉ាងពិតប្រាកដ ហើយអាល្លឺម៉ង់ត្រូវជំនះលើការលំបាកជាច្រើន ដើម្បី “ ជំរុញអឺរ៉ុបឱ្យខ្លាំងមាំមួនត្រឡប់មកវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ