ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ប្រឈមមុខនឹងការសាកល្បងធំៗ

      (VOVworld)-បន្ទាប់ពីទទួលដំណែងនាចុងសប្តាហ៌កន្លងទៅ ប្រធានាធិបតីថ្

មី របស់អ៊ីរ៉ង់ លោកHassan Rowhani បានចាប់ផ្តើបង្កើតរដ្ឋាភិបាលថ្មី។ ក្នុងបញ្ជី​ឈ្មោះសមាជិករដ្ឋាភិបាលដោយលោក Hassan Rowhani ជ្រើសរើស អាច ឃើញ
ថា កាន់តួនាទីសំខាន់សុទ្ធតែជាអ្នកបចេ្ចកាធិតេយ្យ ពេញទៅដោយបទពិសោធន៌
និងមានសតិអារម្មណ៌កែទម្រង់។ ជម្រើសរបស់ប្រធានាធិបតីទី៧របស់ អ៊ីរ៉ង់គឺ
សំដៅអនុវត្តពាក្យសន្យាថា បន្ទាប់ពីលោកឈ្នោះឆ្នោត គឺបញ្ឈប់ស្ថានភាព ហ៊ុំព័ទ្ធ
សេដ្ឋកិច្ច នយោបាយនៅប្រទេសឥស្លាមនេះ។

ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ប្រឈមមុខនឹងការសាកល្បងធំៗ - ảnh 1
ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់លោក Hassan Rowhani ក្នុងពិធី
សច្ចាប្រនិធានកាន់ដំណែង (រូបថតៈ vov.vn)


       ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ប្រើប្រាស់រយៈពេល ត្រឹមតែ២ថ្ងៃដើម្បីឧទ្ទេសនាម
និងប្រកាសបញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្រ្តី។តាមនោះ សមាសភាពរដ្ឋាភិបាល
ថ្មីជ្រើសរើសដោយប្រធានាធិបតី Hassan Rowhani រួមមានអ្នកនយោបាយ Eshaq
Jahanggiri ធ្វើជាអនុប្រធានាធិបតីទី១ នឹងរដ្ឋមន្រ្តីចំនួន១៨រូប។ នោះជាអ្នកបេច្ច
កាធិតេយ្យពោពេញទៅដោយបទពិសោធលើឆាក នយោបាយ។

     ក្នុងពេលនោះ បេក្ខជនជារដ្ឋមន្ត្រីក្រសួងប្រេងឧស្ម័ន Bijin Namdar Zanganeh ដែលធ្លាប់បានទទួលបន្ទុកក្រសួងនេះ រយះពេល៨ឆ្នាំ ​ក្នុងសម័យ​កាល​របស់អតីត
ប្រធានាធិបតី Mohammad Khatami បានយកចិត្តទុកដាក់ជា​ពិសេស ដល់ការក
សាងទំនាក់ទំនងដ៏ល្អប្រសើរ ជាមួយដៃគូផ្សេងៗរបស់អ៊ីរ៉ង់​ ក្នុងអង្គការបណ្ដាប្រ
ទេសនាំចេញប្រេងឧស្ម័ន (OPEC)និងអភិវឌ្ឍន៍លើវិស័យ​ថាមពល​នៅក្នុងប្រទេស។

        ការជ្រើសរើសលើកនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ក្នុងសភាពការណ៍នា​បច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា÷​ជាការសមស្រប។ ប៉ុន្តែដើម្បីស្ដារ​ខឿនសេដ្ឋកិច្ចដ៏អន់ខ្សោយនេះ ក៏ដូចជាសក្ដានុភាពរបស់អ៊ីរ៉ង់លើឆាកអន្តរជាតិ
ឡើងវិញ នៅជាបញ្ហាមិនងាយស្រួលទេ ចាំបាច់ត្រូវមានដំណើការសមស្រប។ 
អំពីសេដ្ឋកិច្ច នេះគឺជាលើកដំបូង ​ដែលអ៊ីរ៉ង់មានល្បឿនកំណើនសេដ្ឋកិច្ចអវិជ្ជមាន ​ក្នុងរយះពេល២ឆ្នាំជាបន្តបន្ទាប់។ អត្រាបាត់អាជីពឡើងដល់១៣% កំណើន​សេដ្ឋកិច្ចថយចុះ ០,៨% ។ទន្ទឹមនឹងនោះ គឺអត្រាអតិផរណាខ្ពស់បំផុតក្នុងតំបន់ ​(ប្រហែល៤០%) និងអាចជាកំរិតខ្ពស់បំផុតលើពិភពលោក។ 

        ការលំបាកត្រូវបានកើនឡើងថែមទៀត ពេលដែល ក្នុងពិធីទទួលដំណែង
 ​របស់លោក Hassan Rowhani សភាអាមេរិក ​បានអនុម័តលើសេចក្ដីព្រាង​ច្បាប់ ​រឹតបណ្តឹងបន្ថែមទៀតបទដាក់ទណ្ឌកម្មចំពោះ Tehran។ រួមជាមួយបណ្ដាការលំ
បាក់អំពីសេដ្ឋកិច្ច បេសកកម្មផ្សេងៗទៀត ដែលលោក Hassan Howhani ត្រូវ ដោះស្រាយ នោះគឺជំរុញដំណើការចរចារ ស្ដីពីនុយក្លេអ៊ែរ រវាងប្រទេសនេះជាមួយ
ក្រុម P5+1 (រួមមានអាមេរិក អង់គ្លេស ​បារាំង ចិន រុស្ស៊ី និងអាលឺម៉ង់)។​ នេះក៏គឺជារ បៀបមួយដើម្បីបណ្ដាប្រទេស​លោកខាងលិចលុបចោលរាល់បទដាក់ទុណ្ឌកម្ម។

        ក្នុងសេចក្តីថ្លែងការដំបូងបន្ទាប់ពីទទួលជ័យជំនះក្នុងការបោះ ឆ្នោត​ប្រធានា
ធិបតី លោក Hassan Rowhani បានចែករំលែកថា រដ្ឋាភិបាល អ៊ីរ៉ង់អណាត្តិថ្មី នឹងអនុវត្តជំហានចំនួន២ ក្នុងបញ្ហានុយក្លេអែរ និងបង្កើតទំ នុកទុកចិត្តរវាងអ៊ីរ៉ង
ជាមួយពិភពលោក។ រដ្ឋាភិបាលតេហេរ៉ង់ក៏សម្តែងក្តី សង្ឃឹមថា នឹងជួបក្រុម P5+1ឡើងវិញ(រួមមានប្រទេសអាមេរិក បារំាង ចិន រុស្ស៊ី និង អាល្លឺម៉ង់)ដើម្បី
បន្តពិភាគ្សាអំពីដំណោះស្រាយសម្រាប់កម្មវិធីនុយក្លេអ៉ែរ

        ប៉ុន្តែ ការដែលស្វែងរកយន្តការ១ដើម្បីកសាងទំនុកទុកចិត្ត និងដោះស្រាយ ជំលោះរវាងភាគីទាំងពីមិនជាការងាយស្រួលទេ។ ការផ្លាស់ប្តូរ អាកប្បកិរិយា ណាមួយរបស់អ៊ីរ៉ង់ជាមួយលោកខាងលិចសុទ្ធតែត្រូវទទួលបានការយល់ព្រមពី មេដឹកនាំអ៊ីរ៉ង់សម្តេចព្រះ សង្សរាជ្យ Ayatollah Ali Khamenei​ជាជន១រូបជានិច្ច
កាល រក្សាទស្សនប្រឆំាងលោកខាងលិច។

        អាណាត្តិកាន់ដំណែងប្រធានាធិបតីរបស់លោក Hassan Rowhani បាន​ចាប់
ផ្តើម ប៉ុន្តែការលំបាកសាកល្បងដែលលោកត្រូវប្រឈមមុខគឺធំធេងណាស់។ ប្រ
ជាមតិនិងអ្នកបោះឆ្នោតអ៊ីរ៉ង់កំពុងតាមដាន សមត្ថភាពដឹកនាំប្រទេសរបស់ ប្រធា
នាធិបតី Hassan Rowhani ដើម្បីអ៊ីរ៉ងរួចផុតពីវិបត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ