ប្រធានាធិបតីបារាំងបំផ្លាញផ្ទាំងទឹកកក្នុងទំនាក់ទំនងរវាងលោកខាងលិចនិងគុយបា
THUY VAN -  
|
ប្រធានាធិបតីបារាំងបំផ្លាញផ្ទាំងទឹកកក្នុងទំនាក់ទំនងរវាងលោកខាងលិចនិងគុយបា (AFP) |
Vovworld-មុនបង្អស់នេះជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រមួយ ពីព្រោះថា
លោក Hollande នឹងជាប្រធានាធិបតីលោកខាងលិចដើមដំបូងទៅបំពេញទស្សន
កិច្ចនៅគុយបាបន្ទាប់ពីអាមេរិកនិងគុយបាប្រកាសស្ដារទំនាក់ទំនងការទូតនឹងគ្នា
ឡើងវិញមុននេះប៉ុន្មានខែ។ នេះជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យទាំងខាង
នយោបាយនិងការទូតដ៏ធំធេងចំពោះបារាំងនិងគុយបា។
សំរេចរឿងប្រវត្តិសាស្ត្រមួយ?
ក្នុងប្រវត្តិសាស្ត្រគុយបាដើរតួនាទីពិសេសក្នុងបណ្ដាគណបក្សឆ្វេងនិយមបារាំង
ក្នុងនោះមានគណបក្សសង្គមកាន់អំណាចរបស់លោក Hollande។ ហេតុនេះហើយ
អ្នកការទូតបារាំងមួយនាក់បាននិយាយថាដំណើរទស្សនកិច្ចលើកនេះប្រៀបជា
ការសំរេចរឿងប្រវត្តិសាស្ត្រមួយ។ ក្នុងចំណោមបណ្ដាប្រទេសលោកខាងលិចនោះ
បារាំងជាប្រទេសប្រឆាំងបទហ៊ុំព័ទសេដ្ឋកិច្ចដែលអាមេរិកអនុវត្តទៅលើគុយបា។
ហេតុនេះហើយអង្គភាពអាជីវកម្មបារាំងពីច្រើនឆ្នាំកន្លងមកបានស្រាវជ្រាវទីផ្សារ
គុយបាដើម្បីបោះទុនវិនិយោគក្នុងប្រទេសកោះនេះខណៈដែលទំនាក់ទំនងរវាង
អាមេរិកនិងគុយបាផ្លាស់ប្តូរ។
បំផ្លាញផ្ទាំងទឹកកក់ក្នុងទំនាក់ទំនងគុយបា-លោកខាងលិច
គុយបាក៏សង្ឃឹមទៅលើដំណើរទស្សនកិច្ចលើកនេះរបស់លោកHollande ផង
ដែរ។ ដំបូងបង្អស់ដំណើរទស្សនកិច្ចនេះបានគូសសម្គាល់ការបំផ្លាញផ្ទាំងទឹកកក់
ក្នុងទំនាក់ទំនងរវាងគុយបាជាមួយលោកខាងលិច។ លើវិស័យនយោបាយនិង
ការទូត ការដែលលោក Hollande ទៅបំពេញទស្សនកិច្ចនៅគុយបានឹងលើកកំពស់
តួនាទីសំរាប់ប្រទេសកោះនេះ។ លើវិស័យសេដ្ឋកិច្ច ប្រធានបទមួយត្រូវបានគុយបា
យកចិត្តទុកដាក់និងពិភាគ្សាជាមួយបារាំងគឺការពិនិត្យខ្ទង់បំណូលរបស់គុយបា។
នាបច្ចុប្បន្នគុយបាកំពុងជំពាក់ក្លឹបប៉ារីសប្រមាណ១៥ពាន់លានដុល្លារអាមេរិក ក្នុង
នោះជំពាក់បារាំង៥ពាន់លានដុល្លារអាមេរិក។ បន្ទាប់នោះគុយបាអាចសង្ឃឹមទៅ
លើកិច្ចព្រម្រៀងសេដ្ឋកិច្ចមួយចំនួនដែលអាចចុះហត្ថលេខាជាមួយសម្ព័ន្ធក្រុមហ៊ុន
របស់បារាំង។ ជាពិសេសគឺលើវិស័យទេសចរណ៍សុខាភិបាលនិងកសិកម្ម។
បារាំងចង់នាំមុខលើវិស័យការទូតក្នុង EU
តាំងពីមុនមកបារាំងជានិច្ចកាលមាននិន្នាការអនុវត្តគោលនយោបាយកិច្ចការបរទេស
ឯករាជ្យមួយនិងរក្សាតួនាទីរបស់ខ្លួនដូចជាមហាអំណាចមួយក្នុងទំនាក់ទំនង
អន្តរជាតិ។ ហេតុនេះហើយក្នុងទំនាក់ទំនងជាមួយគុយបា បារាំងក៏ដើរទៅមុខដែរ។
លោកប្រធានាធិបតី Francois Hollande បានជាក់ស្ដែងសេចក្តីប្រកាសរបស់ EU ស្ដីពី
ការចាប់ផ្ដើមដំណើរការប្រក្រតីទំនាក់ទំនងជាមួយគុយបាដែលបាននាំចេញនាឆ្នាំ
ទៅមិញ។ ក្រៅពីនោះនេះក៏ជាការបោះជំហានមួយផ្ញើរទៅសារដល់ភាគីជាច្រើន។
ចំពោះអាមេរិកវិញ បារាំងបានផ្សាយសារចង់សហប្រតិបត្តិការមួយ។ ជាមួយប្រទេស
ផ្សេងៗដូចជាចិនប្រេស៊ីល ជាបណ្ដាមហាអំណាចទើបនឹងលេចចេញដែលកំពុងចង់បោះទុនវិនិយោគចូលមកគុយបា បារាំងមិនចង់មានភាពយឺតយាវឡើយ។
ទំនាក់ទំនងការទូតបង្កើតសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច
ក្នុងយុគ្គសម័យសាកលភាវូបនីយកម្មសព្វថ្ងៃ ទីផ្សារជាកន្លែងប្រជែងយ៉ាងខ្លាំងក្លា
និងមិនងាយស្រួលឡើយ។ ចំពោះបារាំង ទោះបីជាប្រទេសលោកខាងលិចទាក់ទង
និងរាក់ទាក់បំផុតចំពោះគុយបានោះ បារាំងនៅតែរងការប្រជែងដ៏ខ្លាំងក្លាពីដៃគូ
សេដ្ឋកិច្ចផ្សេងៗរបស់គុយបា។ បារាំងកំពុងយកចិត្តទុកដាក់វិនិយោគទៅលើហេដ្ឋាន
រចនាសម្ព័ន្ធទេសចរណ៍និងកសិកម្មនៅគុយបា ជាប្រៀបខ្លាំងរបស់បារាំងលើទីផ្សារ
អន្តរជាតិ។ ឧត្តមភាពរបស់បារាំងចំពោះប្រទេសលោកខាងលិចផ្សេងៗគឺទំនាក់ទំនង
ស្និទ្ធស្នាលជាមួយគុយបាក្នុងច្រើនឆ្នាំកន្លងមក។ ហេតុនេះហើយដំណើរទស្សនកិច្ច
របស់លោកប្រធានាធិបតីបារាំងទៅកាន់គុយបាលើកនេះត្រូវបានសង្ឃឹមនឹងបើកចេញ
ជំពុកសហប្រតិបត្តិការថ្មីរវាងបារាំងនិយាយដោយឡែក ទ្វីបអឺរ៉ុបនិយាយរួមជាមួយ
គុយបា៕
THUY VAN