(VOVworld)-ប្រធានាធិបតីសាធារណរដ្ឋ Bolivar វេណេហ្ស៊ុយអេឡាលោក Nicolas
Maduro Moros កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ក្នុងរយៈពេលពីរ
ថ្ងៃ។វេណេហ្ស៊ុយអេឡានិងវៀតណាមមានទំនាក់ទំនងប្រពៃណីជិតស្និទ្ធតាំងពី
យូរមកហើយ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Nicolas Maduro
Moros បានគូសសញ្ញាបន្ថែមនូវទំនាក់ទំនងល្អប្រសើក្នុងទំនាក់ទំនងនៃប្រទេស
ទាំងពីរ និងនាំទំនាក់ទំនងដៃគូលើគ្រប់វិស័យវាងវៀតណាមជាមួយវេណេ
ហ្ស៊ុយអេឡាឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។
|
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro Moros (រូបថត៖ TTXVN) |
ស្ថិតនៅតំបន់អាមេរិកភាគខាងត្បូង វេណេហ្ស៊ុយអេឡាបាន បង្កើតទំនាក់
ទំនងការទូតជាមួយវៀតណាមពីខែធ្នូឆ្នាំ១៩៨៩មក។ ដោយមានលក្ខណៈស្រដៀង
គ្នាជា ច្រើន នាំឲ្យវៀតណាមនិងវេណេហ្ស៊ុយអេឡាខិតមកជិតជាមួយគ្នាទាំងក្នុង សម័យសង្គ្រាមក៏ដូចជាសម័យកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាមជានិច្ច កាលយកចិត្តទុកដាក់ដល់គោលនយោបាយកំណែទម្រង់សង្គមឆ្ពោះទៅជនក្រីក្រ និងអនុវត្តសមភាពសង្គមរបស់ថ្នាក់ដឹកនាំវេណេហ្ស៊ុយអេឡា។ ហើយបទពិ សោធន៍របស់វៀតណាមក្នុងដំណើការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ត្រូវបាន វេណេហ្ស៊ុយអេឡាវាយតម្លៃខ្ពស់និងមានបំណងចែករំលែកផងដែរ។
គ្រឹះស្ថាន២៥ឆ្នាំនៃទំនាក់ទំនងដ៏ល្អប្រសើរ
តាំងពីពេលបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពីឆ្នាំ១៩៨៩មក ភាគី ទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ និងបង្កើតឡើងទំនុកទុកចិត្ត
នយោបាយខ្ពស់។ នាខែឧសភាឆ្នាំ២០០៧ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើន
ទំ នាក់ទំនងឡើងកម្រិតទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូតវេណេ
ហ្ស៊ុយអេឡាប្រចាំនៅវៀតណាម លោក Jorge Rondon Uzcategui បានអះអាងថា៖
“ដោយទស្សនវិស័យរបស់ប្រធានាធិបតី Hugo Chavez អំពីគោលនយោ
បាយការទូត វេណេហ្ស៊ុយអេឡាបានចាត់ទុកវៀតណាមជាដៃគូទំនុកទុកចិត្ត ក្នុង ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ក្នុង
ក្របខ័ណ្ឌអន្តរជាតិ ដើម្បីបង្កើតឡើងចំណងសាមគ្គីភាពនិងក្របខ័ណ្ឌនៃទំនាក់
ទំនង រវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍(Nam-Nam)ផងដែរ”។
ដោយឈរលើមូលដ្ឋានទំនុកទុកចិត្តនយោបាយខ្ពស់ដូច្នេះ វៀតណាមនិង វេណេហ្ស៊ុយអេឡាបានអនុវត្តកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជា
ច្រើន។ អាចនិយាយដល់គំរោងសហប្រតិបត្តិការដូចជា អាជីវកម្មប្រេងឧស្ម័ន
Petro Macareo រវាងអគ្គក្រុមហ៊ុនរុករកប្រេងឧស្ម័ន (PVEP) ចំណុះសម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស្ម័នជាតិវៀតណាម (PetroVietnam) ជាមួយអគ្គក្រុមហ៊ុនប្រេងរ៉ែ វេណេ
ហ្ស៊ុយអេឡា (PDVSA) ជាដើម។
តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមជាមួយវេណេហ្ស៊ុយអេឡា
រក្សាបានកំណើនល្អ ជាពិសេសក្នុងអំឡុងបីឆ្នាំជិតៗនេះ។ ក្នុងកិច្ចប្រជុំនាខែមិនា
ឆ្នាំនេះ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នា
ជម្រុញ វិនិយោគរបស់វៀតណាមចូលវេណេហ្ស៊ុយអេឡាផងដែរ។
នៅលើកម្រិតនៃកិច្ចសហប្រតិបត្តិការពហុភាគី វៀតណាមនិងវេណេហ្ស៊ុយ
អេឡាបានគាំទ្រគ្នាទៅវិញទៅមក។ វេណេហ្ស៊ុយអេឡាបានគាំទ្រវៀតណាម ចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO)និងគាំទ្របទបញ្ញត្តិទីផ្សាររបស់
វៀតណាម។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏យកចិត្តទុកដាក់ គាំទ្របុព្វហេតុ កសាងនិងអភិវឌ្ឍន៍ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។
ទំនាក់ទំនងទ្វេភាគីនឹងបន្តនូវការអភិវឌ្ឍន៍និរន្តភាព
ឆ្នាំ២០១៤ វៀតណាមនិងវេណេហ្ស៊ុយអេឡាបានរំលឹកខួបលើកទី២៥នៃ ទិវាបង្កើតទំនាក់ទំនងការទូត។ ឯកអគ្គរដ្ឋទូតវេណេហ្ស៊ុយអេឡាប្រចាំនៅវៀត
ណាម លោក Jorge Rondon Uzcateguiបានសង្កត់ធ្ងន់ថា៖
“យថាទស្សន៍នៃទំនាក់ទំនងរយៈពេលមធ្យមនិងយូរអង្វែងរវាងប្រទេសទាំង ពីរពោរពេញទៅដោយសុទិដ្ឋិនិយម។ យើងខ្ញុំជឿជាក់ថា ក្រោយរយៈពេល២៥ឆ្នាំ បង្កើតទំនាក់ទំនងការទូតនេះ វៀតណាមនិងវេណេហ្ស៊ុយអេឡាបន្តការខំប្រឹង ប្រែងថែមទៀតដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ”
ដោយឈរលើមូលដ្ឋានល្អប្រសើរនោះ ដំណើរទស្សនកិច្ចលើកនេះរបស់ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro Moros បានរួមចំណែកជម្រុញ ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមជាមួយ វេណេហ្ស៊ុយអេឡា ឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕