ប្រធានអាស៊ានឆ្នាំ ២០២០៖ តួនាទី និងការទទួលខុសត្រូវរបស់វៀតណាម

(VOVWORLD) -វៀតណាមនឹងទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ខាងមុខ។ នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមទទួលតំណែងនេះ។ 
ប្រធានអាស៊ានឆ្នាំ ២០២០៖ តួនាទី និងការទទួលខុសត្រូវរបស់វៀតណាម - ảnh 1 លោក Peter Girke ប្រធានតំណាងការិយាល័យមូលនិធិ KAS ប្រចាំនៅវៀតណាម រូបថត៖ vnanet.vn)

ដោយមានប្រៀប និងកម្លាំងពលំថ្មីនៃប្រទេសជាតិក្រោយរយៈពេល ១០ ឆ្នាំនេះ រួមជាមួយតួនាទីដែលកាន់តែធំធេងរបស់អាស៊ានលើឆាកអន្តរជាតិនោះ វៀតណាមបាន និងកំពុងត្រៀមខ្លួនជាស្រេចបន្តអះអាងនូវតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងប្លុកអាស៊ាន ក៏ដូចជារក្សាសន្ទុះអភិវឌ្ឍន៍របស់អាស៊ានក្នុងជីវភាពរស់នៅខាងនយោបាយសកលផងដែរ។

នាបច្ចុប្បន្នេ នៅសល់ត្រឹមតែ ៩ ខែទៀត ប៉ុណ្ណោះ វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាន ឆ្នាំ២០២០ ជាផ្លូវការ។ នេះគឺជាជាកិត្តិយសផង និងជាភារកិច្ចដ៏សំខាន់មួយរបស់វៀតណាមចំពោះអាស៊ានផង ព្រមទាំងជាឱកាសសម្រាប់វៀតណាមបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាពដល់សហគមន៍អាស៊ាន។ ហេតុដូច្នេះហើយ វៀតណាមបានផ្ដោតសំខាន់លើការត្រៀមរៀបចំសម្រាប់អាណត្តិជាប្រធានអាស៊ានលើកនេះផងដែរ។

ត្រៀមរៀបចំសម្រាប់តួនាទីជាប្រធានអាស៊ានឲ្យបានល្អបំផុត

កំណាត់ផ្លូវជាបន្តរបស់អាស៊ាននៅមានការសាកល្បងជាច្រើនយ៉ាងពិតប្រាកដ។ តើការតភ្ជាប់ផ្ទៃក្នុងប្លុក និងផលប្រយោជន៍រួមរបស់អាស៊ានអាចជួយឲ្យអាស៊ានរក្សាបានសមត្ថភាពខ្លួនទីពឹងខ្លួនចំពោះការជះឥទ្ធិពលដ៏ជ្រាលជ្រៅនៃការប្រកួត
ប្រជែងជាយុទ្ធសាស្ត្រ និងផលប៉ះពាល់ខាងនយោបាយ សេដ្ឋកិច្ចពីខាងក្រៅដែរឬទេ។ តើគ្រឹះស្ថានសហប្រតិបត្តិការ និងក្របខ័ណ្ឌរបៀបរបបនាបច្ចុប្បន្ននេះរបស់អាស៊ានអាចឆ្លើយតបបាននឹងតម្រូវការតភ្ជាប់ដែលកាន់តែកើនឡើងដែរឬទេ។ តើអាស៊ាននឹងធ្វើអ្វីខ្លះ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងបំផុតសម្រាប់ប្រជាជនជាង ៦៣០ លាននាក់នៅក្នុងតំបន់នេះ។ ការសាកល្បងទាំងនេះបានដាក់ចេញការទទួលខុសត្រូវសម្រាប់ប្រទេសជាសមាជិតនីមួយៗ និងសមាគម ជាពិសេសក្នុងបរិបទ ដែលវៀតណាមនឹងទទួលដំណែងជាប្រធានអាស៊ានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ២០២០ ខាងមុខ។

ដើម្បីត្រៀមរៀបចំទទួលដំណែងជាប្រធានអាស៊ានលើកទី ២ នេះ វៀតណាមបានបង្កើតគណកម្មការជាតិទទួលបន្ទុកអាស៊ានតាំងពីយូរណាស់មកហើយ។ អំពីរបៀបវារៈ វៀតណាមបានផ្លាស់ប្ដូរមតិជាមួយបណ្ដាក្រសួង ស្ថាប័ន និងអ្នកជំនាញខាងអាស៊ានទាំងជាតិ និងអន្តរជាតិដើម្បីកំណត់ខ្លឹមសារសំខាន់ៗ និងប្រធានបទសម្រាប់ឆ្នាំ ២០២០។

ជំនឿទុកចិត្តរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន

ចាប់តាំងពីរពេលចូលរួមអាស៊ាន រហូតមកដល់ពេលនេះ វៀតណាមជានិច្ចកាលចាត់ទុកអាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេសជួរមុខ។ វាយតម្លៃអំពីតួនាទីរបស់វៀតណាមក្នុងប្លុកអាស៊ាន ក៏ដូចជាការត្រៀមរៀបចំទទួលតំណែងជាប្រធានអាស៊ានលើកទី ២ នាឆ្នាំ២០២០ នោះ លោក Peter Girke ប្រធានតំណាងការិយាល័យមូលនិធិ KAS ប្រចាំនៅវៀតណាមបានចាត់ទុកថា៖

“វៀតណាមបានដើរតួនាទីដ៏ឆ្នើមក្នុងការកសាងសហគមន៍នៅប្រទេសខ្លួន។ រាល់ បទពិសោធន៏របស់វៀតណាមនឹងផ្តល់អត្ថប្រយោជន៍ដល់អាស៊ានយ៉ាងពិត
ប្រាកដ នៅពេលវៀតណាមទទួលតំណែងជាប្រធានអាស៊ាននាពេលខាងមុខ។ វៀតណាមជាសមាជិកម្ចាស់ការដ៏សកម្មមួយក្នុងសកម្មភាពធ្វើសមាហរណកម្ម
តំបន់ និងលើពិភពលោក”។

ការទទួលតំណែងជាប្រធានអាស៊ានជាការទទួលខុសត្រូវផង និងជាភារកិច្ច របស់ប្រទេសជាសមាជិតផង ព្រមទាំងជាឱកាសដ៏ធំធេងទៀតផង។ ប្រធានអាស៊ានត្រូវមានភារកិច្ចបន្តមរតក និងពង្រីក និងបន្តនូវសមិទ្ធិផលរបស់អាស៊ានដែលទទួលបាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ក៏ដូចជាលើកកម្ពស់ឋានៈរបស់អាស៊ានផងដែរ។ លោក Shahriman Lockman មកពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងអន្តរជាតិម៉ាឡេស៊ី បានអះអាងថា៖

“ខ្ញុំចាត់ទុកថា វៀតណាមកំពុងមានសក្តានុពលជាច្រើន ដើម្បី ទទួល តំណែងជាប្រធានអាស៊ាន ព្រមទាំង ឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០ - ២០២១។ នេះគឺជាឱកាសរួមវិភាគទានរបស់វៀតណាម មិនត្រឹមតែជាំសម្លេងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងតំណាងឲ្យសហគមន៍អាស៊ានទាំងមូលក្នុងវេទិកា សំខាន់ៗដូចជាអង្គការសហប្រជាជាតិ”។

ឆ្នាំ ២០២០ គឺជាឆ្នាំ ពិសេសសម្រាប់ទាំងអាស៊ាន និងវៀតណាម។ ចំពោះអាស៊ាន នេះគឺជាទិវារំលឹកខួបលើទី ៥ នៃការបង្កើតសហគមន៍អាស៊ាន ហើយជាពេលវេលាបូកសរុបពាក់កណ្ដាលអាណត្តិការកសាងសហគមន៍អាស៊ានឆ្នាំ ២០១៥ - ២០២០ ។ ចំពោះវៀតណាម  ឆ្នាំ២០២០ គឺជាឆ្នាំរំលឹកខួបលើកទី ២៥ ទិវាវៀតណាមចូលរួមអាស៊ាន។ ហេតុដូច្នេះហើយ ការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រកបដោយជោគជ័យគឺជាឱកាសសម្រាប់វៀតណាមបង្ហាញសមត្ថភាព និងពង្រីកតួនាទីដឹកនាំរបស់ខ្លួន ក៏ដូចជាឆ្លើយតបនឹងការទន្ទឹងរង់ចាំ និងជំនឿទុកចិត្តរបស់បណ្ដាប្រទេសជាសមាជិក និងដៃគូនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ