(VOV)_ឆ្នាំ ២០១៣ តំបន់សមុទ្រខាងកើត នៅបន្តអស្ថិរភាពក្តី ប៉ុន្តែក៏មានចំណុច
ខ្លៈបានកែលំអរ។ នោះគឺសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)បានស្ដា ចំណងសាមគ្គីភាព និងកិត្យានុភាពឡើងវិញក្នុងបញ្ហាសមុទ្រខាងកើត ចាប់ផ្តើម ដំណើការពិគ្រោះយោបល់ជាផ្លូវការជាមួយចិនស្ដីពីក្រមប្រតិបត្តិតំបន់នៅសមុទ្រ
ខាងកើត ( COC) និងជាពិសេស បញ្ហាសមុទ្រខាងកើតក្លាយទៅជាបញ្ហាដែល ទទួលបានការយកចិត្តទុកដាក់រួមពីសហគមន៍អន្តរជាតិ។
សមុទ្រខាងកើតមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់មិនត្រឹមតែចំពោះប្រ
ទេស នានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងចំពោះតំបន់អាស៊ិ-ប៉ាស៊ីហ្វីកនិងអាមេរិក
ទៀតផង។ ដូច្នេះ តំបន់នេះជានិច្ចកាលមានចំណុចបង្កប់អស្ថិរភាពជាច្រើន។ ក្នុងរយៈពេលកន្លងទៅ បណ្ដាប្រទេសក្នុងតំបន់បានខំប្រឹងប្រែងអនុវត្តគោល
ការណ៍និងសន្តិវិធីជាច្រើនដើម្បីដោះស្រាយរាល់ការជំលោះក្នុងតំបន់ដោយឈរ
លើមូលដ្ឋានច្បាប់អន្តរជាតិ។
ដើម្បីតំបន់មួយមានសន្តិភាព សន្តិសុខនិងកិច្ចសហប្រតិបត្តិការ
ការបោះជំហានលេចធ្លោបំផុតក្នុងឆ្នាំ ២០១៣នេះគឺបណ្ដាប្រទេសជាសមាជិក អាស៊ាន បានស្រុះចិត្តគំនិត ឯកភាពខ្ពស់អំពីបញ្ហាសមុទ្រខាងកើត។ ប្រការនេះ ត្រូវបានបង្ហាញតាមរយៈការពិភាក្សានានាអំពីបញ្ហាសមុទ្រខាងកើតនៅក្នុងសន្និ
សីទ ជាច្រើនក្នុងក្របខ័ណ្ឌអាស៊ាន និងត្រូវបានកំណត់ច្បាស់ក្នុងឯកសារនានា របស់សន្និសីទអាស៊ាន។ ក្នុងរាល់ឯកសារ និងសេចក្ដីថ្លែងការណ៍របស់ប្រធាន អាស៊ានជានិច្ចកាលអះអាងនូវសារសំខាន់នៃការធានាសន្តសុខ ស្ថិរភាព និង
សន្តិភាព សុវត្ថិភាពនាវាចរណ៍នៅលើសមូទ្រខាងកើត ដោះស្រាយជំលោះដោយ
សន្តិវិធី គោរពច្បាប់អន្តរជាតិ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham
Quang Vinh បានអោយដឹងថា៖
“ នេះគឺជាទស្សនៈរបស់អាស៊ាននិយាយរួម និងត្រូវបានប្រទេសនានា រួម
ទាំង ចិន ក៏បានឯលភាពលើទស្សនៈនេះដែរ។ បរិយាកាសសន្តិភាព សន្តិសុខ
នៅក្នុងតំបន់ ផ្សាភ្ជាប់ជាមួយសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់សមុទ្រខាង
កើត។ នេះគឺជាការយកចិត្តទុកដាក់រួម។ នោះគឺគោរពច្បាប់អន្តរជាតិ និងអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រខាងកើត នាឆ្នាំ ១៩៨២។ ទន្ទឹមនឹង នោះ ក៏ត្រូវធានាអនុវត្តរាល់ការសន្យា និងកិច្ចព្រមព្រៀងដែលទទួលបានដែរ។”
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh(TTXVN) |
ការយកចិត្តទុកដាក់ជាពិសេសរបស់សាធារណមតិអន្តរជាតិ៖
ក្នុងឆ្នាំ២០១៣ បញ្ហាសមុទ្រខាងកើតទទួលបានការយកចិត្តទុកដាក់ជា ពិសេស របស់សហគមន៍អន្តរជាតិ។ ចំនួនសិក្ខាសាលានិងកិច្ចចរចារស្តីអំពី សមុទ្រខាងកើត ត្រូវបានកើនឡើងនិងប្រព្រឹត្តទៅនៅគ្រប់ទិសទី។ ពិនិត្យ មើលពីជ្រុងនយោបាយ
ច្បាប់ និងប្រវត្តិសាស្រ្តនៃបណ្តាជំលោះនៅសមុទ្រខាង កើត បណ្តាអ្នកប្រាជ្ញ អ្នក
ស្រាវជ្រាវ អ្នកជំនាញការគតយុត្តិ ដែលមានកិត្យានុភាព លើពិភពលោកបាន
បញ្ចេញទស្សនៈ មួយចំនួនក្នុងការវាយតម្លៃ វិភាគលើគ្រប់បែបយ៉ាង អំពី បញ្ហា
សមុទ្រខាងកើត រួមទាំងលទ្ធភាពដោះស្រាយរាល់បញ្ហាកំពុងកើតមានឡើង សំដៅរួមចំណែកជួយប្រទេសទាំងអស់ដែលកំពុងមានជំលោះ ស្វែងរក វិធាន
ការយ៉ាងឆាប់ៗដោះស្រាយជំលោះប្រកបដោយសន្តិភាព ចីរភាព និងមានផល
ប្រយោជន៍រួម។ ប្រការគួរឲ្យចាប់អារម្មណ៍គឺប្រទេសស្ទើតែទាំងអស់ស្នើថា ជំ
លោះនៅសមុទ្រខាងកើតត្រូវដោះស្រាយដោយឈរលើច្បាប់អន្តរជាតិនិងអនុ
សញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ចំពោះមុខការយក ចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ នាឆ្នាំ២០១៣ ចិនបានយល់ព្រមជាមួយ បណ្តាប្រទេសអាស៊ានលើដំណើរការ ការពិគ្រោះយោបលអំពីក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត( COC)។
ការពិគ្រោះយោបល់លើកដំបូងរវាងចិននិងអាស៊ានត្រូវបានប្រារព្វឡើងនៅ Sūzhōu (ចិន) នាខែកញ្ញាឆ្នាំ ២០១៣។ ទោះបីជានេះគ្រាន់តែជាការពិគ្រោះយោបល់
ក្តី ប៉ុន្តែ នេះគឺជាការបោះជំហានសំខាន់ ក្នុងដំណើការស្វែងរកសន្តិវិធីមួយ ចំពោះ បញ្ហាសមុទ្រខាងកើត។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh បានសង្កត់ធ្ងន់ថា៖
“ COC បានសង្កត់ធ្ងន់ទៅលើរាល់គោលការណ៍សកម្ម ដែល មាន ស្រាប់ក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត DOC។ ពិសេសគឺការគោរព អនុវត្តតាមច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិ។”
វៀតណាមជាមួយតួនាទីរក្សារសន្តិភាពនៅសមុទ្រខាងកើត
ឆ្នាំ ២០១៣ត្រូវបានបញ្ចប់ដោយសមិទ្ធិសំខាន់ៗក្នុងកិច្ចការបរទេសរបស់វៀត
ណាម ដែលក្នុង នោះមានការរក្សារបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រខាង
កើត។ ក្នុងឆ្នាំ ២០១៣ បណ្ដាសកម្មភាពសេដ្ឋកិច្ចនៅប្រព្រឹត្តទៅប្រក្រតីលើគ្រប់
តំបន់ សេដ្ឋកិច្ចផ្តាច់មុខ បណ្តាតំបន់សមុទ្ររបស់វៀតណាម …។ល។
ក្នុងបញ្ហាសមុទ្រខាងកើត វៀតណាមជានិច្ចកាលអះអាងនូវផលប្រយោជន៍
ជាតិដែលមិនអាចកាត់ផ្តាច់ចេញពីផលប្រយោជន៍របស់តំបន់។ មិនត្រឹមតែជាប្រ
ទេសមាន សមុទ្រទើបទាក់ទិន ព្រមទាំងប្រទេសជាសមាជិកនានាក៏ត្រូវបង្កើន
រក្សារសន្តិ ភាពលើសមុទ្រខាងកើតទៀតផង។ នេះគឺជាគោលជំហរមុនក៏ដូចជា
ក្រោយ របស់រដ្ឋនិងប្រជាជនវៀតណាមដែរ៕