ប្រព័ន្ធផ្សព្វផ្សាយបរទេសជាមួយនឹងជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥
VOV5 -  
(VOVworld)-ទោះបីជាសង្គ្រាមនៅវៀតណាមបានកន្លងផុតទៅអស់រយៈពេល៤ ទសវត្សរ៍ហើយក៏ដោយ ប៉ុន្តែ ព្រឹត្តិការណ៍នេះនៅតែបានសារព័ត៌មានបរទេស លើកឡើងដោយការកោតសរសើរ។ មហាជ័យជម្នះនិទាឃៈរដូវឆ្នាំ១៩៧៥របស់ វៀតណាមក្រោមក្រសែភ្នែករបស់មជ្ឈដ្ឋានផ្សព្វផ្សាយអន្តរជាតិជាព្រឹត្តិការណ៍ លេចធ្លោបំផុតនៅទ្វីបអាស៊ីនាបណ្តាឆ្នាំ១៩៧០ ដែលជះឥទ្ធិពលយ៉ាងខ្លាំងក្លា
ទៅលើ តំបន់និងលើពិភពលោក។
|
កម្លាំងប្រដាប់អាវុធជាមួយប្រជាជន Sai Gon ស្វាគមន៍កងទ័ពរំដោះឈានចូលទីក្រុង |
ស្ទើតែមិនអាចធ្វើស្ថិតិបានចំនួនអត្ថបទ បទយកការណ៍ រូបថតដែលបានចុះ ផ្សាយជាច្រើនសន្ធឹកសន្ធាប់ពីមុនហើយរហូតមកដល់បច្ចុប្បន្ន លើប្រព័ន្ធផ្សព្វ
ផ្សាយអន្តរ ជាតិ ក្នុងឱកាសថ្ងៃទី៣០មេសាមកដល់ម្តងៗ។អត្ថបទទាំងអស់នេះ
សុទ្ធតែមាន ទស្សនៈតែមួយគត់គឺ ព្រឹត្តិការណ៍នៅវៀតណាមនាថ្ងៃទី៣០មេសា
ឆ្នាំ១៩៧៥នោះ បានបង្ហាញឲ្យពិភពលោកស្គាលអំពីប្រទេសវៀតណាមមួយមិច
ចេះចុះញ៉ម ចំពោះពួកឈ្លានពាន ហើយព្រឹត្តិការណ៍នេះមានអត្ថន័យដ៏មហិមា
មិនត្រឹមតែ ចំពោះប្រជាជាតិវៀតណាមតែប៉ុណ្ណោះ ថែមទាំងចំពោះសហគមន៍
អន្តរជាតិទៀតផង។
មហាជ័យជម្នះដ៏ររញ្ជយភពផែនដី
មួយថ្ងៃបន្ទាប់ពីភាគខាងត្បូងវៀតណាមបានរំដោះទាំងស្រុងមក នាថ្ងៃទី១
ឧសភាឆ្នាំ១៩៧៥ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយអត្ថបទសរ
សេរថា “ក្នុងឆ្នាំ១៩៧៥ ព្រឹត្តិការណ៍លេចធ្លោបំផុតលើទ្វីបអឺរ៉ុបគឺព្រឹត្តិការណ៍
ជ័យ ជម្នះថ្ងៃទី៣០មេសារបស់វៀតណាម”។ អត្ថបទនេះបានឲ្យដឹងថា ថ្ងៃទី៣០
មេសា ឆ្នាំ១៩៧៥ បានឆ្លុះបញ្ជាំងច្បាស់លាស់បំផុតអំពីសង្គ្រាម និងជាសំលេង
ដាស់ស្មារតីមនុស្សលោកឲ្យខិតខំប្រឹងប្រែងកុំឲ្យកើតមានឡើងស្ថានការណ៍
សង្គ្រាមដូចគ្នាឲ្យសោះ ទោះបីជានោះជាភាគីជ័យជម្នះក៏ដោយ។ សារព័ត៌មាន
Asahi Simbun របស់ជប៉ុនក្នុងបទវិចារណកថាដែលបានចុះផ្សាយនាថ្ងៃទី១
ឧសភា បានសរសេរ ថា សង្គ្រាមនៅវៀតណាមបានបញ្ចប់ដោយជ័យជម្នះ
របស់កងកម្លាំងរំដោះជាតិ។ រយៈពេល៣០ឆ្នាំកន្លងទៅ សារព័ត៌មាន Nikei ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី២៨ មេសាឆ្នាំ២០០៥បានចុះផ្សាយរូបថតស្តីពីរ ថគ្រោះដំបូងរបស់កងទ័ពរំដោះវៀត ណាមកំពុងឈានចូលក្នុងវិមាន Doc Lap
ហើយអធិប្បាយថា “វៀតណាមក្រោយ សង្គ្រាម៣០ឆ្នាំ”។ អត្ថបទនេះបាន
សង្កត់ធ្ងន់ថា សង្គ្រាមនៅវៀតណាមបាន បន្យល់ទុកនូវចំណាប់អារម្មណ៍
យ៉ាងខ្លាំងក្នុងមនសិការរបស់ជនអាមេរិក។
|
នាថ្ងៃទី២៩មេសាឆ្នាំ២០១០ កាសែត Pasason របស់ឡាវបានចុះផ្សាយ អត្ថប័ទមានចំណងជើងថា “ប្រពៃណីតអង់អាចក្លាហានរបស់ប្រជាជនវៀតណាម”
ដែល ស្ងើចសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។ រីឯ
នៅអាមេរិកវិញ សារព័ត៍មាននៅប្រទេសនេះក៏បានចេញផ្សាយអត្ថបទជាច្រើន
ស្តីពីព្រឹត្តិ ការនេះ។ ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១ឧសភាឆ្នាំ១៩៧៥ ទីភ្នាក់ងារ
សារព័ត៌ មាន AP បានចុះផ្សាយអត្ថបទដែលក្នុងនោះសរសេរថា “រថគ្រោះ រថ
គ្រោះពាស ដែករបស់កងទ័ពរំដោះបានឈានចូលវិមាន Doc Lap។នៅពេលវេ
លានេះដែរ នាយឧត្តមសេនីយ៍ Duong Van Minh បានឡើងប្រកាសលើវិទ្យុនិង
ទូរទស្សន៍ ដោយប្រកាសបទចុះចាញ់”។ គូសសញ្ញានូវអនុស្សាវរីយ៍៣០ឆ្នាំនៃ
វៀតណាម ឯករាជ្យប្រទេសជាតិ កាសែត Washington Time បានលើកត្រដែត
រាល់ការខំ ប្រឹងប្រែងរបស់វៀតណាលើកំណាត់ផ្លូវផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណ
កម្មអន្តរជាតិ។
ជ័យជម្នះ៣០មេសាជារបត់មានចរិតលក្ខណៈប្រវត្តិសាស្ត្រ
រយៈពេល៤០ឆ្នាំកន្លងផុតទៅ នៅពេលថ្ងៃទី៣០មេសាមកដល់ម្តងៗ
ប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិតែងតែចុះផ្សាយអត្ថបទស្ងើចសរសើរអំពីជ័យជម្នះ
និទាឃៈ រដូវឆ្នាំ១៩៧៥របស់វៀតណាម និងចាត់ទុកថា ថ្ងៃទី៣០មេសាជាទិវា
បុណ្យធំមួយ របស់វៀតណាម។ជ័យជម្នះ៣០មេសាឆ្នាំ១៩៧៥ជារបត់ប្រវត្តិ
សាស្ត្រមួយនិង បើកចេញសម័យថ្មី គឺសម័យឯករាជ្យ ឯកភាពរបស់ជនជាតិ
វៀតណាម។ នាបច្ចប្បន្ន វៀតណាមកំពុងអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីក្រោមការដឹក
នាំរបស់បក្ស កុម្មុយនិស្តវៀតណាមទទួលបានសមិទ្ធិគួរឲ្យមោទនៈជាច្រើន។
ជ័យជម្នះដ៏ ល្បីរន្ទឺនេះនៅតែជាកម្លាំងចលករជានិច្ចសម្រាប់ប្រជាជនវៀតណាម
បន្ត បោះជំហានលើផ្លូវកសាងនិងការពារមាតុប្រទេស៕
VOV5