|
ប្រមូលផ្ដុំជនវៀតណាមនៅឯបរទេសផ្សារភ្ជាប់ជាមួយស្រុកកំណើត៖ ភារកិច្ចសំខាន់របស់រណសិរ្សមាតុភូមិវៀតណាមក្នុងនីតិកាលទី៨ (vinhphuctv.vn) |
Vovworld-វៀតណាមមានអណិកជនជាង៤,៥លាននាក់រស់នៅបរទេសនិងដំបន់ដែនដីចំនួនជាង១០០។ ដោយមានតួនាទីផ្សាភ្ជាប់ប្រជាជនគ្រប់ស្រទាប់ក្នុងនោះមានសហគមន៍ជនវៀតណាមនៅឯបរទេសផង ក្នុងប៉ុន្មានឆ្នាំកន្លងមក រណសិរ្សមាតុភូមិវៀតណាមបានលាតត្រដាងអនុវត្តកម្មវិធីជាច្រើនសំដៅចលនា
ជនវៀតណាមនៅឯបរទេសរួមវិភាគទានកសាងប្រទេសជាតិ។ នៅមហាសន្និបាត
នីតិកាលទី៨នេះ ការងារចលនាជនវៀតណាមនៅឯបរទេសក្នុងកម្មវិធីសកម្មភាព
របស់រណសិរ្សមាតុភូមិនឹងត្រូវបានធ្វើឲ្យសុក្រិដថែមទៀតនាពេលខាងមុខ។
ជនវៀតណាមនៅឯបរទេសជាផ្នែកសំខាន់មួយក្នុងផែនមហាសាមគ្គីជាតិ
នាពេលកន្លងមក សហគមន៍ជនវៀតណាមនៅឯបរទេសបានមានការរួមវិភាគ
ទានដ៏ធំធេង ពង្រីកកំលាំងមហាសាមគ្គីជាតិ រួមចំណែកកសាងប្រទេសជាតិ។ ក្នុង
ប៉ុន្មានឆ្នាំថ្មីៗនេះ ជារៀងរាល់ឆ្នាំមានជនវៀតណាមនៅឯបរទេសប្រមាណ៥សែន
នាក់ត្រឡប់មកទស្សនាស្រុកកំណើតវិញ។ នាបច្ចុប្បន្នមានអង្គភាពអាជីវកម្មក្នុង
ស្រុកចំនួន៣៥០០ដោយជនវៀតណាមនៅឯបរទេសបង្កើតឬរួមទុនដោយមាន
ចំនួនទុនចុះបញ្ជីសរុបប្រមាណ៨ពាន់៤រយលានដុល្លារអាមេរិក។ រូបីយប័ណ្ណមាន
ការកើនឡើងក៏បង្កើនជាមធ្យម១០-១៥%ក្នុងមួយឆ្នាំ។ ជនវៀតណាមនៅឯបរទេសបានចូលរួមកម្មវិធីសម្បុរធម៍ជាច្រើនក្នុងប្រទេស ចូលរួមពិធីសែនជីដូនជីតាជាតិ
បណ្ដាស្ដេច Hung រួមចិត្តឆ្ពោះទៅសមុទ្រខាងកើតជាដើម។ ជនវៀតណាមនៅឯបរទេសក៏មានការចូលរួមមតិទៅលើពង្រាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២វិសោធនកម្ម
ទៀតផង។
សមាសភាពគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៧មាន
ជនវៀតណាមនៅឯបរទេសចំនួន១៧រូប។ គេដំណាងឲ្យជួរអាជីវករបញ្ញាវន្ត ពលករជនវៀតណាមនៅឯបរទេស។ គេបានពង្រីកល្អតួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់
ព័ត៌មាននៅក្នុងប្រទេសនិងក្រៅប្រទេស។ វាយតំលៃអំពីការរួមចំណែករបស់ជនវៀត
ណាមនៅឯបរទេស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Thien Nhan បានអះអាងថា៖
“យើងខ្ញុំគោរពរាល់ការរួមចំណែករបស់ជនវៀតណាមនៅឯបរទេសចំពោះការអភិវឌ្ឍន៍
នៃប្រទេសជាតិ ការពារប្រទេស អធិបតេយ្យភាព រួមចំណែកធ្វើកិច្ចការសម្បុរសធម៍
បង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រ។ យើងខ្ញុំអះអាងថារណសិរ្សមាតុភូមិត្រៀមខ្លួន
ជាស្រេចផ្ទៀងស្ដាប់សហការជាមួយបងប្អូននៅឯបរទេសដើម្បីធ្វើឲ្យជីវភាពរស់នៅ
របស់បងប្អូនល្អថែមទៀតមានលក្ខណៈរួមវិភាគទានទៅក្នុងការអភិវឌ្ឍន៍នៃប្រទេស
ជាតិកាន់តែប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។”
ពហុបែបការងារចលនាជនវៀតណាមនៅឯបរទេសដើម្បីពង្រឹងផែនមហាសាមគ្គីជាតិ
ដើម្បីសម្មភាពរបស់រណសិរ្សមាតុភូមិអាណត្តិខាងមុខទទួលបានលទ្ធផលជាក់ស្ដែង រនសិរ្សមាតុភូមិត្រូវពហុបែបថែមទៀតការងារទាក់ទងជាមួយជនវៀតណាមនៅឯ
បរទេស មានភាពមុនក៏ដូចជាក្រោយក្នុងគោលនយោបាយដូចជាគោលនយោបាយ
ទាក់ទិនដល់សញ្ជាតិ ច្បាប់ដីធ្លីផ្ទះស្នាក់នៅជាដើម។ លោក Nguyen Hoai Bac ជនវៀត
ណាមនៅកាណាដាបានចាត់ទុកថា៖
“យន្តការនិងគោលនយោបាយត្រូវបើកទូលាយជាងទៀតដែលតើបទាក់ទងបាន
សក្ដានុភាពរបស់បងប្អូនអាណិកជន។ ខ្ញុំសង្ឃឹមថា ក្រោយមហាសន្និបាតនីតិកាលទី៨ រណសិរ្សនឹងមានគំរោងការជាក់ស្ដែងដើម្បីរដ្ឋផ្សព្វផ្សាយគោលនយោបាយជាច្រើន
ល្អជាងទៀតចំពោះជនវៀតណាមនៅឯបរទេស។” ផ្តោតទៅលើការចូលរួមរបស់ជនវៀតណាមនៅឯបរទេសក្នុងគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិនាពេលខាងមុខ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត
ណាមលោក Nguyen Thien Nhan បានឲ្យដឹងថា៖
“ក្នុងបណ្ដាអង្គការក្នុងប្រទេសជនវៀតណាមនៅឯបរទេសគ្មានដំណាងទេ រីឯ
រណសិរ្សមាតុភូមិគឺមាន។ ប្រការនេះបានអះអាងថាជនវៀតណាមនៅឯបរទេសជា
ផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញរបស់ប្រជាជាតិវៀតណាម។ រណសិរ្សមាតុភូមិនឹងធ្វើ
អ្វីៗទាំងអស់ដើម្បីជួយឧបត្ថម្ភបងប្អូនតភ្ជាប់ជាមួយក្នុងប្រទេស។”
ពង្រីកតួនាទីរបស់ជនវៀតណាមនៅឯបរទេសជានិច្ចកាលជាភារកិច្ចសំខាន់របស់
រណសិរ្សមាតុភូមិវៀតណាម។ ការដែលរណសិរ្សយកចិត្តទុកដាក់ថែមទៀតទៅលើ
ភារកិច្ចនេះក្នុងដំណាក់កាលខាងមុខនឹងផ្សាភ្ជាប់ថែមតៀតបងប្អូនជាមួយប្រទេសជាតិ បង្ហាញច្បាស់តួនាទីដំណាង ការបារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់សមស្រប
របស់សហគមន៍ជនវៀតណាមនៅឯបរទេស៕