ប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់ផលិតកម្មអាជីវកម្ម

ប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់ផលិតកម្មអាជីវកម្ម - ảnh 1
នាយករដ្ធមន្ត្រី Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែកុម្ភៈរបស់រដ្ធាភិបាល។

VOV-រដ្ធាភិបាលបានវាយដំលៃថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១២ សន្ទស្ស​ន៍​ផលិតកម្មឧស្សាហកម្មបានកើន៣,៩%បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ​២០១១។ ដំលៃប្រាក់ពាណិជ្ជកម្មនាំចេញក្នុងរយៈពេល២ខែកន្លងមកទទួលបាន​ជិត១៥ពាន់ ៩រយលានដុល្លារអាមេរិក កើន១១,៨%បើប្រៀបនឹងរយៈពេលដូចគ្នា​ពី​ឆ្នាំទៅមិញ។​ ចំនួនទុនវិនិយោគផ្ទាល់ពីបរទេសទទួលបានជិត១ពាន់លាន​ដុល្លារអាមេរិកស្មើនឹង ៩៤%បើប្រៀបនឹងឆ្នាំ២០១១។ ក៏ប៉ុន្តែ រដ្ធាភិបាលក៏ចាត់ទុកដែរថា ស្ថានភាពសេដ្ធកិច្ច សង្គមវៀតណាមក្នុងខែកន្លងទៅបានលេចចេញបណ្ដាការលំបាកដែលនៅស្ថិតស្ថេរ។ អតិផរណាទោះបីត្រូវបានរាំងស្កាត់ប៉ុន្តែស្ថិតក្នុងកំរិតខ្ពស់ ។ ផលិតកម្មឧស្សាហកម្ម កើនយឺតយ៉ាវនិងជាកំរិតកំណើនទាបបំផុតក្នុង​ច្រើនឆ្នាំកន្លងមក។ តាមនាយករដ្ធមន្ត្រី
វៀតណាម Nguyen Tan Dung ថា ក្នុងរយៈពេលខាងមុខ​រដ្ធាភិបាលនៅតែបន្តខំប្រឹងប្រែង ផ្ដល់អាទិភាពអនុវត្តគោលដៅរាំងស្កាត់អតិផរណាស្ថិរភាព​ម៉ាក្រូសេដ្ធកិច្ចប្រមូលផ្តុំ ដោះស្រាយការលំបាក ជួយឧបត្ថម្ភជំរុញផលិតកម្ម​អាជីវកម្មធានាកំណើនសមស្រប ធានាសុខុមាលភាពសង្គម។ នាយករដ្ធមន្ត្រី​បានស្នើបណ្ដាក្រសួងស្ថាប័នត្រួតពិនិត្យ ល្អអំពីដម្រូវការទំនិញ រួមចំណែករាំង​ស្កាត់អតិផរណា។ អំពីដំណោះស្រាយសំរាប់
បញ្ហនេះ លោក​ Vu Duc Dam រដ្ធមន្ត្រី ប្រធានខុទ្ទកាល័យរដ្ធាភិបាលនៅក្នុងសន្និសិទ កាសែតក្រោយសម័យប្រជុំប្រចាំខែ​រដ្ធាភិបាលបានឲ្យដឹងថា៖ “នៅកន្លែងមួយចំនួនមានសញ្ញាផ្អឹបទំនិញទុកគឺការទទួលខុសត្រូវប្រគល់ឲ្យក្រសួង
ឧស្សាហ-ពាណិជ្ជកម្មពិនិត្យមើលនិងដោះស្រាយយ៉ាងមឹងម៉ាត់តាមច្បាប់។​បណ្ដា
ទង្វើគិតតែពី​ផលប្រយោជន៍ដែលជះឥទ្ធពលដល់អ្នកប្រើប្រាស់ ផលប្រយោជន៍
របស់​ប្រជាជន​​​និងផ្ទុយនឹងការកំណត់របស់រដ្ធត្រូវពិន័យយ៉ាងមឹងម៉ាត់។”
នាយករដ្ធមន្ត្រី Nguyen Tan Dung ក៏វាយដំលៃថា ការគ្រប់គ្រង់អាត្រាប្តូរប្រាក់​រូបីយប័នពីដើមឆ្នាំមកគឺល្អ រួមចំណែកសំខាន់ក្នុងការត្រួតពិនិត្យអតិផរណា។ នា
បច្ចុប្បន្នការ​ប្រាក់កម្ចីមាននិន្នាការថយចុះប៉ុន្តែនៅតែខ្ពស់។ ដោយហេតុនោះ
នាយករដ្ធមន្ត្រី Nguyen Tan Dung បានស្នើថាក្រោយពីសម័យប្រជុំប្រចាំខែកុម្ភៈ
របស់រដ្ធាភិបាល ធនាគារជាតិ​គ្រប់​គ្រងគោលនយោបាយរូបីយវត្ថុតាមទឹស បន្ថយការប្រាក់ឥណទាន ធានាកំណើន​ឥណទានសមស្រប ដោះស្រាយការ លំបាកសំរាប់សហគមអង្គភាពអាជីវកម្ម។ ទាក់ទិនដល់បញ្ហានេះ ទេសភិបាល
ធនាគារជាតិ Nguyen Van Binh បានឲ្យដឹង​ថា៖ “គោលការណ៍របស់ធនាគារជាតិនាបច្ចុប្បន្នគឺបានមកដល់ពេលដែលធនាគារ
ជាតិអាចបន្ថយ​កំរិតការប្រាក់ចុះ១%។ ចំពោះទីផ្សារបណ្ដាអង្គការឥណទាននោះ
 កំរិតការប្រាក់​ក៏ថយចុះ១%ដែរ។ យើងខ្ញុំអះអាងថា ស្ថានភាពទូទាត់ត្រូវបានកែ
លំអរដូច្នេះ​ធនាគារជាតិនឹងមានវិធានការសម្របសម្រួលផ្គត់ផ្គង់ប្រភពទុ​នសំរាប់
បណ្ដាអង្គការ​ឥណទាន​អាចប្រើប្រាស់ខ្ចីបានដើម្បីជំរុញកំណើនឥណទាន។” ក៏នៅសម័យប្រជុំលើកនេះដែរ នាយករដ្ធមន្ត្រីរដ្ធាភិបាលបានប្រគល់ឲ្យបណ្ដា​ស្ថាប័នផ្តល់មតិអំពីវិធានការពន្ធដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មឆ្លងផុតពីការ
លំបាក។ ក្រៅពីនោះនាយករដ្ធមន្ត្រីក៏ប្រគល់ភារកិច្ចអោយក្រសួងស្ថាប័ន​ដំបន់​បន្តអនុវត្តល្អបណ្ដាគោលនយោបាយសុខុមាលភាពសង្គមដើម្បីធានា​អភិវឌ្ឍន៍
ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ